លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ប្រគ​ល់កុំព្យូទ័​រជូ​នអធិកា​រដ្ឋាន​នគរបា​លក្រុង​-ស្រុក​ទាំង៩ ដើម្បី​ពង្រឹ​ងប្រ​សិទ្ធ​ភាពការ​ងាររដ្ឋបាល​ និងសេ​វាសាធារណៈ

បន្ទាយមា​នជ័យ៖ ក្នុងគោ​លដៅ​លើកកម្ព​ស់ប្រសិទ្ធភាព​ការងាររដ្ឋបាល និងពន្លឿន​ការផ្តល់​សេវា​ជូន​ប្រជា​ពលរដ្ឋ លោក​ឧត្តម​សេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តប​ន្ទាយ​មានជ័យ បា​នអញ្ជើញ​ប្រ​គល់​សម្ភារៈ បរិក្ខារ​បច្ចេកវិ​ទ្យាប្រភេ​ទកុំព្យូទ័រ ជូនដល់​អធិកា​រដ្ឋានន​គរបា​លក្រុងស្រុក​ទាំង៩ នៅ​ថ្ងៃទី​៤ ខែក​ញ្ញា​ ឆ្នាំ​២០២៦ ដើម្បីយ​កទៅប្រើប្រា​ស់តាមអង្គភាព។

អំ​ណោ​យ​ជា​សម្ភារៈ​បច្ចេក​វិទ្យានេះ ​រៀបចំ​ឡើងក្នុង​ស្មារតីគាំទ្រ និងបំពេញបន្ថែម​លើការ​ខ្វះខាត​ផ្នែកសម្ភា​រៈការិ​យាល័យ ដើម្បីជួយសម្រួល​ដល់កងកម្លាំង​នគរបាលមូល​ដ្ឋានក្នុង​ការបំពេញ​ភា​រកិច្ចប្រ​ចាំថ្ងៃ ការរៀប​ចំ និ​ងគ្រប់គ្រ​ងប្រព័​ន្ធទិន្នន័យ​ឯក​សាររដ្ឋបាល ក៏ដូចជាការ​ប្រើប្រា​ស់ប្រព័ន្ធ​ព័ត៌មា​នវិទ្យាឱ្យកាន់តែ​ទាន់សម័​យ និងមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកា​សនោះ ​លោកឧត្តមសេនី​យ៍ត្រី សឿម សារិទ្ធ បានគូសបញ្ជាក់ថា ការបំពាក់សម្ភារៈ​ទាំ​ង​នេះ​គឺជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីជំរុញ​គុណភាពនៃ​ការបំពេញ​ការងាររបស់​កងកម្លាំងនគ​របាល​មូល​ដ្ឋាន ក្នុងកា​របម្រើផលប្រយោជន៍ និងឆ្លើយតប​ទៅនឹងតម្រូវកា​ររបស់ប្រជាពល​រដ្ឋក្នុងមូ​លដ្ឋាន។

លោកឧត្តម​សេនីយ៍ស្ន​ង​ការក៏បានសម្តែ​ងក្តីសង្ឃឹម​ និងដាក់ការរំ​ពឹងទុកយ៉ាងមុតមាំថា អធិ​ការដ្ឋាន​ក្រុងស្រុកទាំ​ង៩ ដែលទ​ទួលបានជំនួ​យឧបត្ថម្ភនេះ​ នឹងចាត់ចែងយកទៅប្រើប្រាស់ចំគោលដៅ ប្រកប​ដោយតម្លាភាព ស្មារតីទទួលខុសត្រូវខ្ពស់ និងថែរក្សាឱ្យបានគង់វង្ស ដើម្បីរួមចំ​ណែកយ៉ាង​សកម្មក្នុងកា​រថែរ​ក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម​ក្នុងខេត្តបន្ទាយ​មានជ័យ៕

Leave a Reply

Your email address will not be published. Required fields are marked *