មន្ត្រីជំនាញ ចុះបង្ក្រាបបទល្មើសជលផល នៅក្នុងភូមិសាស្ត្រស្រុកឯកភ្នំ

(បាត់ដំបង) កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង ដែលដឹកនាំដោយលោក ជួង សុភា ជានាយខណ្ឌ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកឯកភ្នំ និងសហគមន៍នេសាទ បានចុះធ្វើការល្បាតនិងបង្ក្រាបបានបទល្មើសជលផលខុសច្បាប់ នៅចំណុចអូរខ្សី ភូមិថ្វាង ឃុំកោះជីវាំង និងចំណុចប្រកេគ្រាប់ ភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ។ជាលទ្ធផល មន្ត្រីជំនាញរឹបអូសបាន របាំងសាច់មង ចំនួន៦២០ម៉ែត្រ ឡុក០៤គ្រឿង ,បង្គោល ៣៧០ដើម និងត្រីចម្រុះចំនួន ១០គីឡូក្រាមផងដែរ។

ក្រោយបញ្ចប់កិច្ចប្រតិបត្តិការ វត្ថុតាងល្មើសច្បាប់ខាងលើត្រូវបានមន្ត្រីជំនាញសម្រេចដុតបំផ្លាញ ចំណែកត្រីចម្រុះទាំង១០គីឡូក្រាមត្រូវបានព្រលែងចូលទឹកវិញផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *