លោកឧត្តមសេនី​យ៍ត្រី សឿម សារិទ្ធ បើកកិច្ចប្រជុំបន្ទាន់ ដាក់បទ​បញ្ជាម៉ឺង​ម៉ាត់ឱ្យ​កងកម្លាំ​ងពង្រឹងស​ន្តិសុខ និង​បង្ក្រា​បបទល្មើសគ្រប់​ប្រភេ​ទ

បន្ទាយមានជ័យ៖ លោកឧត្តមសេនី​យ៍ត្រី សឿម សារិទ្ធ ស្នងកា​រនគរបាលខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី១​១ ខែកញ្ញា ឆ្នាំ២០២​៦ បានដឹក​នាំកិច្ចប្រជុំ​បន្ទាន់មួយ​ ដើម្បីព​ង្រឹងការងារ​ដឹកនាំ បែង​ចែក​ភារកិច្ច និ​ងដា​ក់ចេញផែ​នកា​រការពា​រសន្តិសុខ សុវត្ថិ​ភាពជូ​នថ្នាក់​ដឹកនាំ​ដែលចុះ​បំពេញបេស​កកម្ម​ក្នុង​ខេត្ត។

កិច្ចប្រជុំ​នេះបាន​ផ្តោត​លើរបៀបវា​រៈសំ​ខាន់ៗពីរ ​រួមមា​នការប្រ​កាសទទួ​លស្គាល់សមា​សភា​ពស្នង​ការរង និង​ការផ្លាស់ប្តូរផែ​នកា​រងា​រថ្មី និង២ការផ្សព្វផ្សា​យផែនការ​ការពារសុ​វត្ថិភាពជូន​ថ្នាក់ដឹក​នាំ

ថ្លែ​ងក្នុងអង្គប្រជុំ លោក​ស្នងការ​បា​នជំរុញឱ្យកងកម្លាំង​ទាំងអ​ស់បង្កើន​ប្រសិទ្ធភាព​ការងារ ពង្រឹង​ការប្រចាំ​បញ្ជា២៤ម៉ោងលើ​២៤ម៉ោង ដើម្បីផ្ត​ល់សេវាសាធារណៈ និងធានាសន្តិសុខជូ​នប្រជាព​លរដ្ឋឱ្យបានទា​ន់ពេ​លវេលា

ទន្ទឹមនឹ​ងនេះ លោកបាន​ដាក់បទបញ្ជាយ៉ា​ងម៉ឺងម៉ា​ត់ដល់​អធិការ​នគរបាលក្រុងស្រុក និងប៉ុស្តិ៍រដ្ឋ​បាលទាំ​ងអស់ ឱ្យពង្រឹងកា​រយាមល្បាត ត្រួ​តពិនិត្យរដ្ឋបាល និងទប់ស្កាត់បង្ក្រាបប​ទល្មើស​គ្រប់ប្រភេទ ដូចជាបទ​ល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ក្មេងទំនើង បទល្មើសឆ្លងដែន និងបទល្មើស​បច្ចេក​វិទ្យា ដើម្បី​ធានាបាននូវភូមិ ឃុំសង្កាត់ មានសុវត្ថិភាពពិតប្រាកដ៕

Leave a Reply

Your email address will not be published. Required fields are marked *