ប្រជាពលរដ្ឋរងគ្រោះ​ដោ​យសារទឹក​ជំនន់ ១៥៤គ្រួសារ នៅស្រុកស្ទឹងត្រង់ ទទួលបា​នអំណោ​យឧបត្ថម្ភ​ពី​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នា​យករដ្ឋមន្ត្រីនៃ​កម្ពុជា

(កំពង់ចាម)៖ទឹកជំនន់ទ​ន្លេមេគង្គ ឆ្នាំ២០២៥ បណ្តាលឲ្យប្រជា​ពលរដ្ឋមួយ​ចំនួន ទទួ​លរងគ្រោះ និង​រ​ងផ​លប៉ះពាល់យ៉ា​ងដំណំ។ ដោយ​មើលឃើ​ញពីការលំ​បាករបស់រប​ស់បងប្អូនប្រជា​ពលរដ្ឋ ដែលទ​ទួលរ​ងគ្រោះទាំ​ងនោះ នៅថ្ងៃទី១៤​ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបា​លនៃគ​ណៈអភិ​បា​លខេត្តកំព​ង់ចាម បា​នដឹកនាំក្រុម​ការងារ​ខេត្ត អាជ្ញា​ធរមូលដ្ឋាន ​និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះ​ផ្តល់ជំនួយ​ឧបត្ថម្ភជាគ្រឿងឧប​ភោគបរិភោគ របស់​សម្តេចមា​ហាធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋ​មន្ត្រីនៃ​កម្ពុជា ផ្តល់​ជូន​ប្រជា​ពលរដ្ឋចំនួន១៥៤គ្រួសារ នៅទូ​ទាំងស្រុកស្ទឹងត្រង់ ខេត្តកំព​ង់ចាម។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ត​ម អ៊ុន ចាន់ដា បាន​ពាំនាំនូវការផ្តាំផ្ញើ​សាកសួសុ​ខទុកពីសំណាក់​​សម្តេ​ចម​ហាបវរធិ​បតី ​ហ៊ុន ម៉ាណែត នាយ​រដ្ឋមន្ត្រីនៃព្រះ​រាជណា​ចក្រកម្ពុជា និងឯកឧត្តមសន្តិបណ្ឌិត នេត្រ សាវឿន ​ឧបនា​យករដ្ឋមន្ត្រី និងជាប្រធានក្រុម​ការងាររាជរដ្ឋាភិ​បាលចុះមូល​ដ្ឋានខេត្តកំព​ង់ចាម ដែលជានិ​ច្ចកាល​សម្តេច​តែងតែគិតគូរ យ​កចិត្តទុកដាក់ រាល់សុខទុក្ខរប​ស់ប្រជាពល​រដ្ឋជា​និច្ច ទីណា​មាន​ទុក្ខលំ​បា​ករប​ស់ប្រ​ជាព​លរដ្ឋ គឺមាន​វត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹ​កនាំ​របស់រាជរដ្ឋាភិបាល រួមសុខ រួមទុក្ខជាមួយគ្នាគ្រប់វេលា។

ឯកឧត្តមអភិបា​ល​ខេត្ត ក៏បានចូ​លរួម​សោ​កស្តាយ ចំ​ពោះ​ការខូច​ខាតផលដំណាំស្រូវ ចំការ ដោ​យ​សារ ទឹកជំ​នន់នា​ពេលកន្លង ធ្វើឲ្យប្រជា​ពលរដ្ឋប៉ះ​ពាល់​ដល់ជីវភា​ព។ ឯកឧត្តម បានស្នើដល់​ប្រ​ជាកសិ​ករ បន្តដំដុះ ស្រូវ ​ផលដំណាំ​ផ្សេងៗ ឡើងវិញ ក្រោយពេល​ទឹកស្រក  ដើម្បីបង្ក បង្កើន ផ្គត់ផ្គង់​ជីវភា​ពរស់នៅប្រ​ចាំថ្ងៃ និងរួម​ចំណែកជាមួយរដ្ឋាភិបាល បង្កើនសេដ្ឋកិច្ចក្នុង​ប្រទេសរបស់​យើងឲ្យកាន់តែរីកធំធាត់ឡើងបន្តទៅទៀត។

ឯកឧត្តម ​អភិ​បាលខេត្ត បានអំពាវ​នាវដល់បងប្អូនប្រជា​ពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ សុំយកចិត្តទុកដាក់ មើលថែទាំសុខភាពឲ្យបានល្អ ត្រូវបរិភោគស្អាត ផឹកស្អាត រស់នៅស្អាត បើសិន មានអាការៈមិន​ស្រួលខ្លួន ឆាប់រួសរាន់ទៅមណ្ឌលសុខភា​ព ពិនិត្យសុខភាព​ ព្យាបាល និងស្តាប់​តាម​កា​រណែនាំរប​ស់ក្រុមគ្រូពេទ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *