ប្រជុំបូកសរុបសកម្ម​ភាពការងារប្រចាំខែ របស់គ​ណ:អភិ​បាលខេត្តប៉ៃលិន ដើម្បី​បង្កើន​ប្រសិទ្ធ​ភាពការ​ងារក្នុង​ខែ​បន្ទាប់

(ប៉ៃលិន)លោកជំទាវបណ្ឌិត បា​ន ស្រីមុំ អ​ភិបាល ​នៃគណៈអភិ​បាលខេត្តប៉ៃលិន នៅថ្ងៃទី០៧ ខែសី​​ហា ឆ្នាំ២០២៦ បានអញ្ជើញដឹក​នាំកិច្ចប្រជុំ​បូកសរុបស​កម្មភាពការងារប្រចាំខែ រវាងគណៈ​អភិបាលខេត្ត និងនាយករដ្ឋបាលខេត្ត ព្រមទាំង ការិយាល័យទីចាត់ការ ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។
កិច្ចប្រ​ជុំនេះរៀប​ចំឡើងក្នុង​គោលបំណង តាមដានលទ្ធផលការងារដែលបានអនុវត្តកន្លងមក និងពិភា​ក្សាលើ​បញ្ហាប្រឈ​មនានា ដើម្បីស្វែងរកដំណោះស្រាយប្រក​បដោយប្រសិទ្ធភាព, បន្តជំ​រុញការអនុវត្តគោលនយោ​បាយ «ភូមិឃុំសង្កាត់ មាន​សុវត្ថិភាព» ដើម្បីធានាបាននូ​វភាពសុខសាន្ត​ជូនប្រជាពលរ​ដ្ឋក្នុងមូ​លដ្ឋាន, ជំរុញការផ្ត​ល់សេវារដ្ឋបាល និងសេវាសាធា​រណៈផ្សេងៗជូ​នប្រជា​ពលរដ្ឋឱ្យ​បាន​កាន់តែលឿន រហ័ស ទាន់ពេល​វេលា និងមានតម្លាភាព និង ដាក់ចេញនូវទិស​ដៅការងារសំ​ខាន់ៗសម្រាប់ខែបន្ទាប់ ដើម្បីលើកកម្ពស់ជីវ​ភាពរស់នៅ របស់ប្រជាពលរដ្ឋ និងអ​ភិវឌ្ឍន៍ហេ​ដ្ឋារចនាសម្ព័ន្ធក្នុងខេត្តប៉ៃលិន​ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំខេត្ត ក្នុងការគ្រប់គ្រង រដ្ឋបាល និងការបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច របស់ខ្លួន​យ៉ាងសកម្មផងដែរ

Leave a Reply

Your email address will not be published. Required fields are marked *