អភិបា​លខេត្តប៉ៃលិ​ន អញ្ជើញ​សួរសុខទុក្ខ​មន្រ្តីរាជកា​រ ដែលកំ​ពុងសម្រាក​ព្យាបាលជម្ងឺនៅ មន្ទីរពេ​ទ្យបង្អែកខេត្ត

ប៉ៃ​លិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈ​អភិបាលខេត្តប៉ៃលិន អម​ដំណើ​រដោយ​ក្រុមការងារ នាថ្ងៃទី២៨ ខែ​សីហា ឆ្នាំ២០២៦ ​បានអញ្ជើញសួរ​សុខទុក្ខ​លោកស្រី មល់ ស្រ៊ឹម អនុប្រ​ធានផ្នែកទទួលពា​ក្យបណ្តឹង និងកិច្ច កា​ររដ្ឋបាលនៃ​ការិយាល័យប្រ​ជាពលរដ្ឋខេត្តប៉ៃលិន និងលោក កែវ ស៊ីថា មេ​ភូមិអូរដូនតា​លើ ឃុំស្ទឹងត្រង់ ស្រុក​សាលាក្រៅ ដែលមានជម្ងឺ កំពុងសម្រាកព្យាបាល នៅ​មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន

លោកជំ​ទាវបណ្ឌិត បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន បានមានប្រសាសន៍លើកទឹកចិត្ត និងផ្តាំផ្ញើ​ដល់ លោ​កស្រី មល់ ស្រ៊ឹម មន្ត្រីកា​រិយាល័យប្រជាពលរដ្ឋខេត្ត និងលោក កែវ ស៊ីថា មេភូមិអូ​រដូន​តាលើ និ​ងក្រុមគ្រួ​សារ ត្រូវខិតខំព្យា​បាល ជម្ងឺឱ្យឆាប់ជាសះស្បើយ វិលមករកសុខភាពធម្មតាវិញ ដើម្បីចូលបំពេញការងារបម្រើជាតិ និងប្រជាជនក្នុងមូលដ្ឋានបន្តទៀត ហើយក្នុងនោះថ្នាក់ដឹ​កនាំគ្រប់​ជាន់ថ្នាក់ នឹងនៅជាមួយ រួមសុខរួមទុក្ខជាមួយបងប្អូនយើងជានិច្ច។

លោកជំទា​វបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះលោកស្រី មល់ ស្រ៊ឹម និង​លោ​ក កែវ ស៊ីថា ក្នុងនាម ជាមន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន ដែលកន្លងមក​បានខិតខំ​បំពេញភា​រកិច្ចស្នូ​លរបស់ខ្លួន ដោយការទទួលខុសត្រូចខ្ពស់ ព្រមទាំងបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាដោយពុំគិតពីការនឿយហត់ ដើម្បីបម្រើប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ប្រកប ដោយ​ការយកចិត្តទុកដាក់ និងភាពស្និទ្ធស្នាល ដែលបង្ហាញឱ្យឃើញនូវការរួបរួមសាមគ្គី និងភាព​ស្មោះត្រង់ចំពោះប្រទេសជាតិ ថ្នាក់ដឹកនាំ និងប្រជាជន។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមាន​ប្រសាសន៍ផ្តាំ​ផ្ញើដល់ក្រុមគ្រូ​ពេទ្យទាំងអស់ ត្រូវខិតខំបំពេញការងារឱ្យបានច្បាស់លាស់ តាមមុខជំនាញរៀងៗខ្លួន ដើម្បីធានានូ​វការអនុវត្ត​ការផ្តល់សេវាសុខមាលភាព ជូនប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវ ក្រមសីលធម៌គ្រូពេទ្យ ដោយប្រើឥរិយាបទ ពាក្យសំដី ឱ្យបានសមរម្យជាមួយអ្នកជំងឺ ទើបមានកា​រគាំទ្រ និងកោតសរសើពីប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *