អភិបាលខេត្តប៉ៃ​លិន ពិនិត្យ​មើលការរៀបចំកែ​លម្អហេដ្ឋារច​នាសម្ព័ន្ធនិង​សោភ័ណភាព នៅច្រកទ្វា​រព្រំដែនអន្ត​រជាតិព្រំ

ប៉ៃលិន៖លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានអ​ញ្ជើញពិនិត្យមើល​ការរៀបចំកែរ​លម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណ​ភាព នៅច្រកទ្វា​រព្រំដែន អន្តរជា​តិព្រំ ស្ថិតក្នុងភូ​មិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិ​នដើម្បីប​ម្រើដល់ប្រ​យោជន៍សាធារណៈ ស​ម្រាប់ជាតិ និងប្រជាជន។

លោកជំទា​វបណ្ឌិត បាន ស្រីមុំ បានមាន​ប្រសាសន៍លើកឡើងថា៖ ក្រោមគោ​លនយោបា​យ​ឈ្នះឈ្នះ និងក្រោម មាគ៌ាដឹ​កនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងសម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រ​ទេសជា​តិទទួល​បាន​នូវសុខសន្តិភា​ពពេញលើផ្ទៃប្រទេស មានស្ថេរភាពនយោបាយ ជាពិសេ​សបានធ្វើ​ឱ្យខេត្តប៉ៃលិ​ន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិយ៉ាងក្តៅគគុកមានការអភិវឌ្ឍ និងរីកចម្រើន លើគ្រ​ប់វិ​ស័​យ ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់ តែធូរធាឡើងពីមួយ ថ្ងៃទៅមួយថ្ងៃគួរជាទីមោទន។

លោកជំទា​វបណ្ឌិតអភិបាលខេត្ត បា​នមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្ននេះអាជ្ញាធរខេត្តប៉ៃលិន បានកំពុងខិតខំរៀបចំ សណ្តាប់ ធ្នាប់ និងកែរលម្អសោភ័ណ​ភាពនៅក្នុង​ខេត្តយ៉ាងសស្រា​ក់ស​ស្រាំដូចជា​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ការកែ លម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ និងភ្លើង​លំអ​នាពេលរាត្រី ការសម្អាត អនាម័យបរិស្ថាននៅតាម ទីសាធារណៈ និងតាមតំបន់រ​មណីយ៍​ដ្ឋានទេសចរណ៍នានា ដើម្បីឱ្យខេត្តប៉ៃលិនប្រែក្លាយជាខេត្តមួយ មានការរីកចម្រើន និងមានទេ​សភាពស្រស់បំព្រង បរិស្ថានល្អ ព្រមទាំងប្រែ​ក្លាយជាខេត្តគោ​លដៅទេសចរ​ណ៍សម្រាប់​ថ្ងៃអនាគតផងដែរ។

នៅក្នុងឱកាសនោះ​ផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាស​ន៍សំណូមពរ​ដល់​ប្រជា​ពលរដ្ឋ ត្រូវរួមគ្នាសម្អាតអនាម័យបរិស្ថាន និងជួយថែរក្សា​ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេសមេត្តាយោ​គយល់ និងអធ្យាស្រ័យ ចំពោះផលប៉ះពាល់ ព្រមទាំងចូលរួមសហ​ការជា​មួយក្រុមការងារបច្ចេកទេសនិងអាជ្ញាធរមូលដ្ឋាន ធ្វើការកែលម្អហេដ្ឋារចនាសម័ន្ធ និងសោភ័ណ​ភាពខេត្តរបស់យើង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេង កម្សាន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *