កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ​បញ្ជូនខ្លួន​ជនសង្ស័យ៣នាក់​ទៅតុលាការ​​ពាក់ព័ន្ធក​រណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់​ដោយខុស​ច្បាប់នូវសារ​ធាតុញៀន

(បន្ទាយមានជ័យ)កម្លាំងជំនាញមូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុង​សិរីសោភ័ណ បានទទួ​លបណ្តឹងរប​ស់​ជនរងគ្រោះ​ឈ្មោះ ជួប តុងជឺ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិដីឡូតិ៍ សង្កាត់​ទឹកថ្លា ក្រុងសិ​រីសោភ័ណ ខេត្តបន្ទាយ​មានជ័យ ស្តីពីក​រណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) ដែល​ប្រព្រឹត្តកា​លពី​វេលា​ម៉ោង២០និង៤០​នាទី ថ្ងៃទី១៩ ខែសីហា ២០២៦ នៅចំណុ​ចបន្ទប់ជួល​ស្ថិតក្នុង​ភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ។​ក្រោយពីទទួលពាក្យបណ្តឹង កម្លាំង​ជំនា​ញ​មូលដ្ឋានក​ង​រាជអាវុ​ធហត្ថក្រុង​សិរីសោភ័ណ បានធ្វើការស្រាវជ្រាវ និងកំណ​ត់មុខ​សញ្ញា រហូត​នៅវេ​លាម៉ោង១​៨និង៣០នា​ទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ កម្លាំ​ងជំ​នាញធ្វើ​កា​ឃាត់ខ្លួ​នជ​នសង្ស័យ​នៅ​ចំណុចភូមិ​ កំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរី​សោភ័ណ ចំនួន០២​នាក់ ឈ្មោះ សុខ វ៉ាន់ណា ហៅក្រៅពេជ្រ ភេ​ទប្រុស អាយុ២​៣ឆ្នាំ និងឈ្មោះ យក់ យួង ហៅក្រៅ ទូ ភេទប្រុស អាយុ២៦ឆ្នាំ រួមទាំងដកហូតវត្ថុតាង ម៉ូតូ ម៉ាកហុងដា Zoomer X ពណ៍ត្រួយចេកលាយ ពណ៍​ខ្មៅ គ្មានផ្លាកលេខចំនួន០១គ្រឿង ។ រហូត​ដល់វេលាម៉ោង​១៣ និង៤០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០​២៦ ដោយយោ​ងចម្លើយសា​រភាពរបស់ជនសង្ស័យទាំង២នាក់ ប្រា​បថាម៉ូតូ​ដែលពួក​កេខ្ចីបា​នយ​កម៉ូតូទៅដាក់​បញ្ចាំទៅឱ្យជន​មិនស្គាល់​អត្តសញ្ញាណ​ នៅចំណុចផ្សាដើមពុទ្រា ក្នុងក្រុង​ប៉ោយប៉េតបន្ទាប់មក​កម្លាំងមូល​ដ្ឋានកងរា​ជអាវុធហត្ថក្រុងសិរីសោភ័ណ បានសហកាជា​មួយក​ម្លាំងមូល​ដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោយប៉ែត បា​នស្វែង​រកម៉ូតូរប​ស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីម ព​ណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ឡើងតែមឆ្នាំ២០២០ ចំនួន០១គ្រឿង ដែលជនសង្ស័យ​បានយក​ទៅបញ្ចាំ ហើយអ្នកដែល​បញ្ចាំបាន​យកម៉ូតូនោះទៅ​ទុកចោល នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់​អូរជ្រៅ ក្រុងប៉ោយប៉ែត ​ហើយស​មត្ថកិច្ច​បានធ្វើកាស្រាវ​ជ្រាវរកអ្នកបញ្ចាំបន្ត រហូតឃា​ត់ខ្លួនជនស​ង្ស័យម្នាក់ទៀត ឈ្មោះ សុខ គិមស​ង ហៅតឿ ភេទប្រុស អាយុ២២ឆ្នាំ ហើយនាំ​មកកាន់​មូលដ្ឋាន​ប៉ោយប៉ែត ប្រគល់ជូនមូ​លដ្ឋាន​កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ដើម្បីធ្វើការសួរនាំ ចាត់ការតា​មនីតិវិធី និងបានធ្វើតស្តទឹក​នោមរកសារធា​តុញៀន វិជ្ជមាន(+)ទាំង៣នាក់។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុ​ងសិរីសោភ័ណបាន​ឱ្យដឹង​ថា ក្រោយសួរនាំរួច ពិនិត្យឃើញថាពិតជា​មានការស៊ីសង្វាក់គ្នាយ៉ាងជាក់លាក់ពីក​រណីរំលោភលើទំនុ​កចិត្ត និងប្រើប្រាស់ដោយខុសច្បាប់នូវ​សារធាតុញៀនពិតប្រាកដមែន។ដោយ​ផ្អែកលើ​ចម្លើ​យសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំ​ណុំរឿងបញ្ជូនទៅកាន់បញ្ជាការ​ដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបាន​កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្តបញ្ជូនទៅសា​លាដំបូ​ងខេត្តហើយ​ នៅរសៀលថ្ងៃ​ទី២៨ ខែសី​ហា ឆ្នាំ២០២៦​នេះ ដើម្បីអនុវត្តតាមនីតិវិធី ចំណែក​វត្ថុតាងម៉ូតូត្រូវបា​នប្រគល់ជូនម្ចាស់ដើមវិញហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *