ខេត្តបន្ទាយមានជ័យ៖ ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិប៉ាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យបាន ចំនួន០២នាក់ ៖
១.ឈ្មោះ ផន សំហេង ភេទប្រុស ជនជាតិខ្មែរ អាយុ២៤ឆ្នាំ និង ២.ឈ្មោះ គៀប ឡៃសេង ភេទប្រុស ជនជាតិខ្មែរ អាយុ ២៤ឆ្នាំ ដកហូតបានវត្ថុតាងក្បាលផតខេ (POD K)ចំនួន ០៥កញ្ចប់វេចខ្ចប់រួច និងទូរសព្ទដៃ ០១គ្រឿង។ ដោយផ្អែកតាមចម្លើយសារភាពជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចឈានទៅការឃាត់ខ្លួនជនសង្ស័យបាន០២នាក់ទៀត ក្នុងនោះមានស្រី០១នាក់ ៖ ១, ឈ្មោះ POMARIO ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី និង ២. ឈ្មោះ ឆាយ សិលា អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ ។ វត្ថុតាងដកហូតបានរួមមានៈទូរសព្ទ ០១គ្រឿង, ក្បាលផតខេ (POD K) ដែលវេចខ្ចប់រួចចំនួន១៥កញ្ចប់,ក្បាលផតខេ (POD K)មិនទាន់វេចខ្ចប់គ្មានទឹកចំនួន ១៥ក្បាល,ម៉ាស៊ីនផតខេ (POD K) ចំនួន ០២ដើម និងសំបកថង់សម្រាប់វេចខ្ចប់មួយចំនួន ។បច្ចុប្បន្នជសង្ស័យខាងលើ កម្លាំងការិយាល័យ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕











