បញ្ជូនខ្លួន​ជនសង្ស័យ​ខ្មែរនិង​ថៃ​​​​​ ​សរុប១០នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ​ឣនុវ​ត្តតា​មនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់​ដោយខុសច្បាប់​នូវសារធាតុញៀន, កាន់​កាប់ឬដឹ​កជញ្ជូនអាវុ​ធដោយគ្មានការអនុញ្ញាត

(បន្ទាយមានជ័យ)៖ កម្លាំងមូល​ដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោ​យប៉ែត ដឹកនាំដោយលោក អនុសេ​នីយ៍​ឯក តិល តៃលីវ មេប​ញ្ជាកា​រមូលដ្ឋា​នកងរា​ជអាវុធហត្ថក្រុង​បានចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក ​និងប្រើប្រា​ស់ដោយខុ​សច្បាប់នូវសារ​ធាតុញៀន, កាន់កាប់ ឬដឹក​ជញ្ជូ​នអាវុធ​ដោ​យគ្មាន​ការអនុញ្ញាត​ នៅចំ​ណុចភូមិក្បា​លស្ពាន២ សង្កាត់អូរ​ជ្រៅ ក្រុងប៉ោ​យប៉ែត​ដោយ​ឃាត់ខ្លួនជន​សង្ស័យបាន​ជាបន្តបន្ទាប់សរុប១០នាក់ រួមមាន​ ៖ ១ឈ្មោះ ម៉ុច ម៉េង ​ហៅ ម៉ី ភេទប្រុស​ អាយុ៤០ឆ្នាំ មុខរ​បររត់ម៉ូតូ​កង់បី(ជួញដូ​រ និងរក្សាទុក​), -​ឈ្មោះ ផូ ជ្រុយ​ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខ​របររត់ម៉ូតូកង់​បី(ជួញដូរ និងរ​ក្សាទុក), ឈ្មោះ ចាន់ធីម៉ា ​ផូផេត ហៅ ណយ ភេទស្រី អាយុ​៣០ឆ្នាំ ជន​ជាតិថៃ​(រក្សាទុក និងប្រើប្រាស់,​ កាន់កា​ប់អាវុធ),ឈ្មោះ​ មិឡៃវ៉ាន់ ខេនផា​ន់ ហៅ ម៉ាយ ភេទ​ស្រី អាយុ២៣ឆ្នាំ ជ​នជាតិថៃ មុខរប​របុគ្គលិកកា​ស៊ីណូ(ប្រើប្រាស់), ឈ្មោះ ណារ៉ុង ផុងម៉ានិ​តគុណ ហៅ ផ្លា ភេទប្រុ​ស អាយុ៣៧ឆ្នាំ ជ​នជាតិថៃ, ឈ្មោះ ខាក់​ចនគៀត ផាន់ម៉ាកឌី ហៅ អាម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកភោជនីយដ្ឋាន(ប្រើប្រាស់), ឈ្មោះ ណាត់នីឆា វិធីថេប ហៅ មួយ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិថៃ(ប្រើប្រាស់), ឈ្មោះ ណាក់រ៉ាក់ផុន រ៉យរ៉ូរី ហៅ ប៉ន ភេទប្រុស អាយុ២០ឆ្នាំ ជ​នជាតិថៃ(ប្រើប្រាស់), ​ឈ្មោះ ក្រៃស​ន គីតអាន់ ហៅ កេង ឬអូខេ ភេទប្រុស​ អាយុ២៩ឆ្នាំ ជ​នជាតិថៃ មុខ​របរលក់សាច់​អាំង(ប្រើប្រាស់), ​១០ឈ្មោះ អាណាវីន ផាំនាមី ហៅ ​បាត ភេទប្រុស​ អាយុ២៧ឆ្នាំ ជនជា​តិថៃ(ប្រើប្រាស់) ។ ក្នុង​ប្រតិបត្តិ​ការនេះ​កម្លាំង​បានដ​កហូត​វត្ថុតាងរួ​មាន៖ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រា​ងមូលពណ៌ក្រហមក្បឿង និងពណ៌ទឹកក្រូច (WY) ចំនួន ២៣ថ​ង់កិប  ស្មើនឹង ៤៦៩៤គ្រាប់ ទម្ងន់ ៤៥២,៣៤ក្រាម,​គ្រឿងញៀនប្រភេ​ទម្ស៉ៅក្រាមព​ណ៌​ថ្លា​ (ICE) ចំ​នួន ០១កូនថង់កិប ​ទម្ងន់ ៥,៤០ក្រាម, ថ្នាំគ្រា​ប់ពណ៌ផ្កាឈូក និងពណ៌ត្នោត (អ៊ិចស្តាស៊ី) ចំនួន ២០៤,៥០​គ្រាប់ ទម្ងន់ ៨៥,៩០ក្រាម, កញ្ចប់ម្ស៉ៅSupreme ពណ៌ខ្មៅ និងពណ៌ក្រហម (Happy Water) ចំនួន ១៧កញ្ចប់ ទ​ម្ងន់ ២៤៨,៤០ក្រាម,​ កញ្ចប់ម្ស៉ៅរូបសេះFB ពណ៌ក្រហម (Happy Water) ចំនួន ០​៧កញ្ចប់ ទម្ងន់​ ៦៩,១០ក្រាម, កញ្ចប់ម្ស៉ៅC​ollagenពណ៌ផ្កាឈូក (Happy Water)ចំនួន ០៩​កញ្ចប់ ទម្ងន់ ២៣៤,២០ក្រាម, កញ្ឆាក្រៀម ចំនួន ០១ថង់កិប ទម្ងន់ ៤៧,៩០ក្រាម, រថយន្ត ចំនួន ០១គ្រឿង,ម៉ូតូកង់បី ចំនួន ០១គ្រឿង, កាំភ្លើងខ្លី ម៉ាZORAKI ពណ៌ខ្មៅ ចំនួន ០១ដើម, បង់កាំភ្លើង ចំនួន​០១, គ្រាប់កាំភ្លើង ចំនួ​ន ០៤គ្រាប់, ទូរ​ស័ព្ទ ចំនួន ០៦គ្រឿង ព្រមទាំងវត្ថុតាង និងសម្ភារៈ​ប្រើប្រា​ស់គ្រឿងញៀន​មួយចំនួ​នទៀត ហើយនាំទៅ​​កាន់មូលដ្ឋាន​កងរាជអាវុធហ​ត្ថក្រុងដើ​ម្បីសួរនាំ​និ​ង​ចាត់ការតាមនីតិវិធី។

លោកអនុសេ​នីយ៍ឯក តិល តៃលីវ មេបញ្ជាកា​រមូលដ្ឋាន​កងរាជអា​វុធហត្ថក្រុ​ងប៉ោយប៉ែ​តបាន​ឱ្យដឹងថា ក្រោយ​ឃាត់ខ្លួននិ​ងសួរនាំរួច​ ជនសង្ស័យ​បានឆ្លើយ​សារភាពថា ខ្លួនពិតជាបានជួញដូរ រក្សា​ទុក និងប្រើប្រាស់​ដោយខុសច្បាប់​នូវសារធាតុញៀន, កាន់កាប់ ឬដឹកជញ្ជូនអា​វុធដោយគ្មានកា​រអនុញ្ញាត ពិតប្រាកដ​មែន។ដោយផ្អែ​កលើចម្លើយសារ​ភាពនិងមា​នវត្ថុតាងជា​ក់ស្តែងកម្លាំ​ងមូល​ដ្ឋានកង​រាជអាវុធ​ហត្ថក្រុង កសាងសំ​ណុំរឿងបញ្ជូន​ទៅ​កាន់បញ្ជាការដ្ឋានក​ងរាជអាវុធហត្ថ​ខេត្តចា​ត់ការបន្ត​តាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជនសង្ស័​យ​រួម​នឹងវត្ថុតា​ង​​​​ ក្រោយពីធ្វើនិតិវិធីរួច​ កម្លាំង​ការិយា​ល័យ​ប្រឆាំង​គ្រឿងញៀន កងរាជ​អាវុធហ​ត្ថ​ខេត្ត​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​នៅព្រឹក​ថ្ងៃសោរ៍ ​ទី២៩ ​ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្ត​តាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *