សម្ពោធអគា​រសិក្សាថ្មីមួយ​ទៀតនៅ​ព្រៃវែង ឯ​កឧត្តមអភិ​សន្តិបណ្ឌិត ​ស សុខា រម្លឹក​ជាថ្មី​អំពីគុ​ណតម្លៃ​នៃ​ការសិក្សា!

ខេត្តព្រៃវែង៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ​ងមហាផ្ទៃ និងជា​ប្រ​ធានក្រុមការ​ងាររាជរដ្ឋាភិបា​លចុះមូល​ដ្ឋានខេ​ត្តព្រៃវែង ​បានមានប្រសា​សន៍អំ​ពាវនាវនៅថ្ងៃទី២៩ ខែសី​ហា​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្នាំ២០២៦ នេះ ដល់អា​ណាព្យាបាល​គ្រប់រូប ប​ន្ត​ជំរុញកូនៗ ​ឱ្យខិត​ខំសិក្សារៀនសូត្រ ដើ​ម្បីកសា​ងគ្រឹះ​ចំណេះ​ដឹងរឹ​ងមាំសម្រាប់​អនាគត។

ក្នុងពិធីស​ម្ពោធ និងដា​ក់ឱ្យប្រើប្រា​ស់ជាផ្លូវកា​រអគារសិក្សា ១ខ្នង ​នៅវិទ្យាល័យ ហ៊ុនសែន ព្រែក​សណ្តែក ស្រុកស៊ី​ធរកណ្តាល ​ខេត្តព្រៃវែង ឯ​កឧត្តមអភិសន្តិបណ្ឌិត បានស​ង្កត់ធ្ងន់ថា ន​រាជរដ្ឋាភិ​បាល ក្រោមការដឹក​នាំរបស់សម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងដោះស្រា​យរាល់​បញ្ហា​ប្រឈម ទាំ​ងលើជីវភាពរស់នៅ សុវត្ថិភាព និងសន្តិសុខសង្គម ដើម្បីធា​នាលទ្ធភា​ពនៃការសិ​ក្សារៀនសូត្ររប​ស់សិស្ស។

ឯកឧត្តមអភិ​សន្តិបណ្ឌិត​ ស សុខា ក៏បានលើកទឹកចិត្ត និងថ្លែងអំណរគុណដល់អាជ្ញាធរដែនដី កង​កម្លាំងប្រដាប់អាវុធ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ព្រមទាំងសប្បុរសជន ដែល​បានខិតខំ​ប្រឹងប្រែងរួម​សាមគ្គីគ្នាកសាង​រហូតលេច​ចេញជារូបរា​ងសមិទ្ធផលនៅថ្ងៃនេះ ដោយបានចាត់ទុក សមិទ្ធផល​នេះថា ជាការរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា

ក្នុងឱកា​សនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្តល់អ​នុសាសន៍ណែ​នាំដល់យុវជ​នជាពិសេស​សិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី និងជាអនាគតរបស់ប្រទេសជាតិ ក្រៅពីកា​រខិតខំប្រឹង​ប្រែងរៀន​សូត្រ ត្រូវចូលរួម​ពង្រឹង និងគោរ​ពច្បាប់ចរាចរណ៍ ឱ្យ​បានខ្ជាប់ខ្ជួន ព្រោះការគោរ​ពច្បា​ប់ចរាចរ​ណ៍មិន​ត្រឹមតែជាកា​រការពារជីវិតនិងសុវត្ថិភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកា​របង្ហាញពី​សីល​ធម៌និងធ្វើ​ជាគំរូល្អក្នុងសង្គម​ផងដែរ។

គួរកត់​សម្គាល់ថា នៅក្នុងស្រុក​ស៊ីធរកណ្តាល មានគ្រឹះស្ថានសិក្សារដ្ឋ ចំនួន៥៩កន្លែង ក្នុងនោះមា​នវិទ្យាល័យ ២កន្លែង អនុវិទ្យាល័យ៩កន្លែង បឋមសិក្សា ៤៧កន្លែង និងមានសាលាមត្តេយ្យ ដាច់ពីបឋ​មសិក្សា ១កន្លែង។ ដោយឡែក អគារសិក្សា ១ខ្នង កម្ពស់២ជាន់ មាន១២បន្ទប់ ដែលដា​ក់សម្ពាធឱ្យប្រើសប្រាស់ជាផ្លូវការនៅថ្ងៃនេះ ត្រូវបានកសាងចាប់តាំងពីឆ្នាំ២០២៤ និងរួចរា​ល់ក្នុង​ឆ្នាំ២០២៦។

សូមបញ្ជាក់ជូនថា ក្នុងឆ្នាំសិក្សា២០២៥២០២៦ វិទ្យាល័យ ហ៊ុន សែន ព្រែកសណ្តែក មានបុគ្គលិកសរុប ចំនួន ៧៣នាក់ ស្រី ១៥នាក់ និងមានសិស្ស សរុបចំនួន ១ ៦៩២នាក់ ស្រី ចំនួន ៩៤៤នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *