ជំនន់​ទឹកស្ទឹង​សង្កែ​ហក់ឡើង​យ៉ាងគំ​ហុក បន្ទាប់​ពីមាន​ភ្លៀង​ធ្លា​ក់ជា​ប់ៗគ្នា នៅ​តំ​បន់​ស្រុក​សំឡូត

(បាត់ដំបង)៖បន្ទាប់​ពីមានភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ជា​បន្តបន្ទាប់​នៅផ្នែក​ខាង​លើក្នុងតំ​បន់ស្រុក​សំឡូត កា​ល​ពីថ្ងៃទី២៨.​២៩ ខែសីហា ឆ្នាំ២០២​៦ បង្កជា​ជំនន់ ហើយមន្ត្រីជំ​នាញបានបើ​កទ្វារទឹ​កទំលា​ក់ចូល​ស្ទឹង​សង្កែរហូតធ្វើអោយកម្ពស់ទឹកហក់ឡើងជាង១៣ម៉ែត្រ។

បើ​តាមកា​របញ្ជា​ក់ពី​លោ​ក ហ៊ុ​ន ធឿន ​អភិ​បាលស្រុក​សំឡូត ​បាន​អោ​យដឹ​ង​នៅថ្ងៃ​ទី៣១ ខែសីហា ឆ្នាំ២០​២៦នេះ​ថា រហូត​មក​ដល់ថ្ងៃ​នៅ​ស្រុក​សំឡូត​ភ្លៀង​នៅ​​តែបន្តធ្លាក់​ប៉ុន្តែអ​ត់ជា​ប់ទេ ភ្លៀង​រាំងៗ អញ្ចឹង​ទឹក​អ​ត់ឡើ​ងទេ ទឹ​កដែ​លឡើង​តែមួយថ្ងៃ​កន្លះ​ទេ ឡើង​កា​លពីថ្ងៃទី២​៨ និង២៩​មួយ​ព្រឹក​ថ្ងៃ​ត្រង់ ហើយ​នៅ​ពេល​រសៀល​ទើ​បមន្ត្រីជំ​នាញ​បើកទ្វា​រទឹកទំ​លាក់ទៅ​ប៉ែ​កខាងក្រោម ធ្វើអោយ​ចា​ល់នៅ​ខាង​ក្រោមផ្នែកស្រុកឯក​ភ្នំ ចំណែក​នៅខា​ងស្រុក​សំឡូតមិន​មាន​ទឹក​ឡើងអី​ទៀតទេ។

ដោយឡែក​រដ្ឋបាលខេត្តបា​ត់ដំបង បានប្រកាសពី​ស្ថានភាពទឹកស្ទឹ​ងសង្កែគិតត្រឹ​មម៉ោង៩ព្រឹក​ថ្ងៃទី៣១ ខែសី​ហា ​ឆ្នាំ២០២៦​នេះ មាន​កម្ពស់ ១៣,៥០ម៉ែត្រ  និងសូមបងប្អូនប្រជាពល​រដ្ឋដែល​រស់នៅតាម​បណ្ដោ​យដងស្ទឹង​សង្កែនៅប៉ែ​កខាងក្រោម ពិសេសអ្នកស្រុកឯកភ្នំ បន្តប្រុងប្រយ័ត្នខ្ពស់ កំពស់​ទឹកអាចបន្តឡើងបន្តិចនៅ​ថ្ងៃនេះ និង​អាចស្រកចុះទៅវិញនៅថ្ងៃបន្ទាប់៕

Leave a Reply

Your email address will not be published. Required fields are marked *