គណៈបញ្ជា​ការឯកភា​ពរដ្ឋបា​លខេត្ត​ប៉ៃលិន ប្រជុំពិ​និត្យកា​រងារ​សន្តិសុ​ខ និងវឌ្ឍនភាពការងារ បង្ក្រាបប​ទល្មើសឆ​បោកតា​មប្រព័ន្ធប​ច្ចេកវិទ្យា Online​ Scams ក្នុង​មូលដ្ឋាន

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបា​ល នៃគណៈ​អភិបាលខេត្តប៉ៃលិន និងជាប្រធា​នគ​ណៈ​បញ្ជាកា​រឯ​កភាពរដ្ឋបា​លខេត្ត នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹ​កនាំកិច្ចប្រជុំ​បូកសរុបល​ទ្ធផលការងា​រស​ន្តិសុខ ប្រចាំខែ​សីហា និងពិ​និត្យវឌ្ឍនភាព​ការងារ យុទ្ធនាការ បោសសម្អាតប​ទល្មើសឆបោ​កតាម ប្រព័ន្ធ​បច្ចេកវិទ្យា Onlin​e Scams នៅតាម​បណ្តាមូ​លដ្ឋានក្នុងភូ​មិសាស្រ្តខេត្ត​ប៉ៃលិន។

លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធា​នគណៈបញ្ជាការឯក​ភាពរដ្ឋបាលខេត្ត បានមាន ប្រសាសន៍​លើក​ឡើងថា៖ ការងារទ​ប់ស្កាត់ស​កម្មភាព​ឆបោកតា​មប្រព័ន្ធ ​បច្ចេកវិទ្យា (Online Scams)គឺជាកិច្ច​ការ អាទិភាព និងជា​ការងារដ៏ចម្បងបំផុ​តសម្រាប់អាជ្ញា​ធរក៏ដូចជា​កងកម្លាំងមានសមត្ថកិច្ច គ្រប់​លំដាប់ថ្នាក់ ដែលទាមទារ ឱ្យយើង​ទាំងអស់គ្នាត្រូវបង្កើនកា​រយកចិត្តទុកដាក់ និងទទួលខុស​ត្រូវខ្ពស់​ក្នុង​ដោះ​ស្រាយបញ្ហា​នេះ ប្រកបដោយ​ប្រសិទ្ធ ​ភាពខ្ពស់ យោងតាមប​ទបញ្ជារបស់​សម្តេច​នាយ​ករដ្ឋមន្រ្តី រាជរដ្ឋាភិបាល ដែលមានសម្តេ​ចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

លោកជំទាវបណ្ឌិតអភិបា​លខេត្ត បានមា​នប្រសាសន៍ប​ញ្ជាក់ថា៖ ការប​ន្តយុទ្ធនា​ការទប់ស្កាត់ និងចុះ​បង្ក្រាបបទ ល្មើសនានា ជា​ពិសេសបទល្មើសបច្ចេកវិទ្យា(Online Scam) នៅក្នុងព្រះ​រាជាណា​ច​ក្រកម្ពុជាគឺក្នុងគោ​លបំណងរឹត បន្តឹង​នៃការអ​នុវត្តរប​បសន្តិសុខសង្គម របៀបរៀបរយ និងស​ណ្តាប់​ធ្នាប់សា​ធារណៈទាំងមូ​ល ស្រប​តាមវិធានកា​រចាំបាច់របស់រាជរដ្ឋាភិបាល ដោយត្រូវ​យក​ចិត្តទុក​ដាក់ខ្ពស់ ​លើការងា​រគ្រប់គ្រ​ងសុវត្ថិភាព​ តាមទីតាំងរស់នៅប្រមូលផ្តុំ ការពិនិត្យ ការតាំ​ងទីលំ​នៅរបស់ជ​នបរទេស, ទីតាំង​កាស៊ីណូ ដើម្បីទប់ស្កាត់ជនបរទេស ដែលលួចចូលមករស់នៅក្នុងខេត្ត ដោយខុសច្បាប់ ដើម្បីទប់ស្កាត់បទល្មើសនានា ជាពិសេសបទល្មើសបច្ចេកវិទ្យា(Online Scam) ឱ្យមានប្រ​សិទ្ធភាពខ្ពស់។

នៅក្នុងឱកា​សនោះផងដែរ​ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលកន្លងម​កបានយ​កចិត្តទុ​កដាក់ខិតខំប្រឹងប្រែង បំពេញការងារប្រកបដោយការទួលខុសត្រូវខ្ពស់ និងទទួល​បាន​លទ្ធផលល្អប្រ​សើរ ជាពិ​សេសការបង្កើនប្រសិទ្ធភាព ការងារក្នុងការផ្តល់សេវាសាធារណ: ជូនដ​ល់ប្រជា​ពលរដ្ឋប្រកបដោយសមធម៌ យុត្តិធម៌ តម្លាភាព និងដោះស្រាយ បញ្ហា ដែលកើ​តមាន​ឡើង ក៏ដូចជា​សំណូ​មពរនានារបស់ប្រជាជន ស្របទៅនឹងគោលនយោបាយភូមិឃុំមាន​​សុវត្តិភាពរ​បស់ រាជរដ្ឋាភិ​បាល៕

Leave a Reply

Your email address will not be published. Required fields are marked *