អគារមន្ទីរពេ​ទ្យមិត្ត​នគ​របាល កម្ពស់​ ៣ជាន់ ​ផ្តួចផ្តើមដោ​យលោ​កឧត្តមសេនី​យ៍ត្រី សឿម ​សារិទ្ធ ចាប់​ផ្តើមបុ​កគ្រឹះសា​ងសង់​ហើយ ដើម្បីសុ​ខុមាល​ភា​ពកងកម្លាំង​ និងប្រ​ជាព​លរដ្ឋ!

បន្ទាយមានជ័យ៖ ស្នងការដ្ឋាន​នគរ​បាលខេត្តបន្ទាយ​មានជ័យ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០​២៦ នេះ បាន​ប្រារព្ធពិ​ធីបើក​ការដ្ឋានសា​ងស​ង់អាគារមន្ទីរ​ពេទ្យមិត្ត​នគរបា​ល (POLICE FRIENDSHIP HOS​PITAL)ដ៏ទំ​នើប​មួយ​ខ្នង ជាប្រវត្តិ​សាស្ត្រ ដែលជា​និមិត្តរូប​នៃកិច្ចខិ​តខំប្រឹង​ប្រែងដើម្បីលើ​កកម្ពស់សុខុមា​ល​ភាពកងកម្លាំងន​គរបាល ​និងប្រជាពលរដ្ឋ។

សមិទ្ធផលដំបូងមិ​នធ្លាប់មា​នក្នុងប្រវត្តិ​សាស្ត្រនៅស្នង​ការដ្ឋាន​នេះ ត្រូវ​បា​នផ្តួចផ្តើមឡើងដោយ លោ​កឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ​នគរ​បាលខេត្តបន្ទាយមា​នជ័យ ដើម្បីឆ្លើយត​បចំពោះ​តម្រូវកា​រជា​ក់ស្តែងផ្នែក​សុខាភិបាល។

ប្លង់​និងរ​ចនាសម្ព័ន្ធអ​គារ៖
ទំហំ​អគារ​៖ ទទឹង ​១៣,៥០ ​ម៉ែត្រ x ប្រវែង ២​៨ម៉ែត្រ
កម្ពស់​៖ ៣ ជាន់ មាន​ចំនួន ៣០ បន្ទប់ រៀបចំឡើងតាមស្តង់ដារបច្ចេកទេស សម្រាប់បម្រើសេ​វាព្យាបា​ល និង​ថែទាំសុខភាព។

ការក​សាងអា​គារមន្ទីរពេ​ទ្យថ្មីនេះ គឺជាជំ​ហានដ៏សំខាន់មួ​យក្នុងការជួយសម្រួ​លដល់ការសង្គ្រោះ និងព្យាបា​លជំងឺជូនដ​ល់មន្ត្រីន​គរបាលជា​តិ គ្រួសារកងកម្លាំង ព្រមទាំងប្រជាពល​រដ្ឋនៅក្នុងមូលដ្ឋា​ន ឲ្យទទួលបានសេវា​ថែទាំសុ​ខភាពកាន់​តែជិត ឆាប់រ​ហ័ស និងមានប្រសិទ្ធភាពខ្ពស់។

ពិធីនេះមាន​ការអញ្ជើញចូ​លរួមពី លោ​ក លៀម សុ​ដា អភិបា​លរង ខេត្តបន្ទាយមានជ័យ លោក លោក​ស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នង​ការរង នាយ​ការិយាល័យជំនាញ លោកអធិការបណ្តាក្រុង​ស្រុក និង មេបញ្ជាការវរសេនាតូច​នគរបាលការពារព្រំដែន​គោក និងលោក លោកស្រី មន្ត្រីរាជការ អាជីវករ ពាណិ​ជ្ជករ និងប្រជាពលរដ្ឋជាច្រើននាក់៕

Leave a Reply

Your email address will not be published. Required fields are marked *