(ខេត្តបន្ទាយមានជ័យ) ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រីសឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១០:៤០ នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅ ចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ស្រី០១នាក់ និងរថយន្តមួយគ្រឿង ។ជនសង្ស័យទាំង០២នាក់ដែលត្រូវបានឃាត់ខ្លួននោះ
១.ឈ្មោះ DENY RIANTO ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី
២.ឈ្មោះ គាំ ស្រីឡែន ភេទស្រី អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ ។បន្ទាប់មកកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននាំខ្លួនជនសង្ស័យទៅប៉ុស្តិ៍រដ្ឋបាលសាកសួរ ជនសង្ស័យបានសារភាព និងសហការឈានដល់ការឆែកឆេរផ្ទះរបស់ជនសង្ស័យ នឹងបានដកហូតសម្ភារៈមួយចំនួន មានដូចខាងក្រោម៖
១. ក្បាលបារីអេឡិចត្រូនិចPOD K(CBD) មានទឹកវេចខ្ចប់រួចចំនួន ១១១ ក្បាល
២.ក្រាមសថ្លាក្នុងកញ្ចប់ពណ៌ខៀវសង្ស័យជាសាធាតុញៀនចំនួន ០១ កញ្ចប់
៣.កញ្ឆាក្រៀមចំនួន០១ កញ្ចប់
៤.សារធាតុរាវដាក់ដបពណ៌សចំនួន ០៧ ដប
៥.ក្បាលបារីអេឡិចត្រូនិចPOD K(CBD) គ្មានទឹកចំនួន ០២ ថង់ធំ
៦.សំបកដប់ទទេសម្រាប់ដាក់សារធាតុរាវចំនួន ០៧ ដប
៧.ម៉ាស៊ីនបារីអេឡិចត្រូនិចចំនួន ០១ ដើម
៨.សំបកថង់សម្រាប់វេចខ្ចប់សារធាតុញៀនមួយចំនួន
៩.ញញួរដែកចំនួន ០១
១០.ឧបករណ៍សម្រាប់ប្រើប្រាស់កែច្នៃគ្រឿងញៀនមួយចំនួន
១១.ទូរសព្ទចំនួន ០៤ គ្រឿង
១២.រថយន្តម៉ាក់ LexusCT200H ឆ្នាំ 2012 ពណ៌សបិទស្កុកខ្មៅ ភ្នំពេញ2CN-6831 ចំនួន ០១ គ្រឿង។ក្រោយមកកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នាំជនសង្ស័យនិងវត្ថុតាងយកទៅការិយាល័យដើម្បីធ្វើនីតិវិធី។បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តហើយ នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីអនុវត្តតាមនិតិវិធី ៕














