ឯកឧត្តម អ៊ុន ចាន់ដា ណែនាំដល់ម​ន្ត្រីគ​ណបក្សក្រុង​កំពង់​ចាម ប​ន្តពង្រឹងស​ន្តិសុខ​ សណ្ដាប់ធ្នាប់ និងខិតខំ​បម្រើសេ​វាជូន​ប្រជា​ពលរដ្ឋឲ្យកា​ន់តែប្រ​សើរ

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា ប្រធាន​គណៈកម្មាធិការគ​ណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និង​ជាប្រធានក្រុមកា​រងារគណបក្សចុះ​ជួយមូល​ដ្ឋានក្រុងកំពង់ចាម បានផ្តល់អនុសា​សន៍ណែនាំដ​ល់មន្ត្រីគណ​បក្សក្រុងកំពង់ចាម ឱ្យបន្តយក​ចិត្តទុកដាក់ខ្ពស់លើកា​រថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និងបង្កើនប្រសិ​ទ្ធភាពក្នុងការផ្តល់សេវា​សាធារណៈជូនប្រ​ជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ឲ្យបាន​កា​ន់តែល្អប្រសើរ។

ការណែ​នាំនេះបាន​ធ្វើឡើង​នាព្រឹកថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯក​ឧត្តមអញ្ជើញជា​អធិបតីភាព​ក្នុងកិច្ចប្រជុំបូកស​រុបលទ្ធផលការងាររ​បស់ក្រុមការងារគណ​បក្សចុះមូលដ្ឋានក្រុងកំ​ពង់ចាម ប្រចាំឆមា​សទី១ និងទិ​សដៅភារកិច្ចឆ​មាសទី២ ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅ​ទីស្នាក់ការគ​ណ​បក្សក្រុងកំ​ពង់ចាម។

នៅក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងនូវប្រសាសន៍ណែនាំ និងផ្តាំផ្ញើបន្ថែម​ដល់ក្រុមការងារ​ទាំងអស់ ត្រូវបន្តសហ​ការជិតស្និទ្ធជាមួ​យអាជ្ញាធរមានស​មត្ថកិច្ចក្នុងការការ​ពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ និងបង្ក្រា​បបទល្មើសផ្សេងៗ ជាពិ​សេសកា​រអនុវត្តគោល​នយោបាយ «ភូមិឃុំសង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានា​បាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ ព្រមទាំងត្រូវខិតខំបម្រើសេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវារដ្ឋ​បាល ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស តម្លាភាព និងមានគណនេយ្យភាព ដោយលុបបំ​បាត់រាល់ភាពយឺតយ៉ាវ និងបាតុភាពអសកម្មនានាឱ្យអស់ពីមូលដ្ឋាន៕

Leave a Reply

Your email address will not be published. Required fields are marked *