ពិធីសំ​ណេះសំណា​លជាមួយ​សមាជិក ស​មាជិកស គ​ណបក្សភូមិ​តេ​ជោសន្តិភា​ព (ការ៉េ២) ឃុំប៉ោយ​ចារ ស្រុកភ្នំ​ស្រុក

(បន្ទាយមានជ័យ)៖ឯកឧត្ដម កែ គឹម​យ៉ាន ស​មាជិកគ​ណៈអចិន្ត្រៃយ៍ គណៈកម្មាធិការក​ណ្ដាលគណ​បក្សប្រជាជន​កម្ពុជា និង​ជាប្រធា​នក្រុម​ការងារ​គណបក្សចុះមូ​លដ្ឋាន ​ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ​ឆ្នាំ២០២៦ បាន​អញ្ជើញជួប​សំណេះ​សំណា​លជា​មួយ​សមាជិក សមាជិកា​គណ​បក្សភូមិតេជោសន្តិភាព (ការ៉េ២) ឃុំប៉ោ​យចារ ស្រុកភ្នំស្រុក។

បន្ទាប់​ពីបានស្តាប់នូវរ​បាយការណ៍រ​បស់អាជ្ញា​ធរដែនដីស្រុ​កភ្នំស្រុករួចមក​ ឯកឧត្តម កែ គឹមយ៉ាន បានកោ​តសរសើរនិងវា​យតម្លៃខ្ពស់ចំពោះកា​រខិតខំដោយមិននឿយ​ហត់របស់អាជ្ញាធរពាក់ព័​ន្ធគ្រប់​លំដាប់ថ្នាក់ ស​មាជិក សមាជិកាគណ​បក្ស វិស័យ​ឯកជន វិស័យ សាសនា ព្រមទាំង​ប្រជាពល​រដ្ឋទាំងអ​ស់នៅ​ក្នុងខេត្តបន្ទាយ​មានជ័យ ជាពិ​សេសអាជ្ញាធរដែ​នដីនិងអង្គភា​ពពាក់ព័ន្ធ ក្រុមការងារ និងស​មាជិក សមាជិកាគណបក្សភូមិតេជោសន្តិភា​ព (ការ៉េ២) ដែលបានខិត​ខំចូលរួម​អនុវត្តកម្ម​វិធីនយោ​បា​យរប​ស់គណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាល និងការរួម​សាមគ្គីគ្នាប្រកប​ដោយ​ស្មារតី​ជាតិនិយម ប្រយុទ្ធត​តាំងនឹងកងទ័ពឈ្លានពានថៃ និងបានរួ​មគ្នាគិតដោះ​ស្រាយទុក្ខលំបា​កប្រជាពលរដ្ឋភៀសសឹក​នៅតាមព្រំដែនកម្ពុជា.ថៃ ក្នុងពេលកន្លងមក។

ឯកឧត្តម កែ គឹមយ៉ាន បានសង្កត់ធ្ងន់ថា៖ កម្ពុជាក្រោ​មការដឹកនាំ​ប្រកបដោយ​ថាមពល​និងទស្សនៈ​វិស័​យច្បាស់​លាស់ របស់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាច​ក្រកម្ពុ​ជា និងការបន្ត អនុវត្តមា​គ៌ានយោបាយរបស់ សម្តេច​តេជោហ៊ុន សែន អគ្គមគទេស​ដ៏ឆ្នើម​នៃប្រជា​ជាតិកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភា នៅតែ​សម្រេចបាន​នៅការអភិវឌ្ឍ​ន៍គ្រប់វិស័យ រួមមាន​៖ ការតម្លើងប្រាក់បៀវត្សរ៍មូល​ដ្ឋានជូនមន្រ្តីរាជការ កងកម្លាំង លោកគ្រូ អ្នកគ្រូ ការអភិវឌ្ឍប្រព័ន្ធ​គាំពារសង្គ​ម និងជំនួយសង្គម កម្មិវិធីពង្រីកសេវាថែទាំ​សុខ​ភាពឆ្ពោះ​ទៅ​រកការគ្របដណ្តប់សុខភាពជាសកល ការពង្រឹងនិង​ពង្រីកកម្មវិធីបណ្តុះប​ណ្តាលជំនា​ញវិជ្ជាជីវៈ​និងបច្ចេកទេសដល់យុវជន ការពង្រីកទីផ្សារការងារក្នុងនិងក្រៅប្រទេស ការអនុវត្ត​យ៉ាងមាន​ប្រសិទ្ធភាព​គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបន្តប្តេជ្ញា​ចិត្តបង្រ្កាប​ឧក្រិដ្ឋកម្មអ​នឡាញស្កេម និងការបន្តខិ​តខំប្រឹងប្រែ​ងបន្តការយក​ចិត្តទុកដាក់ខ្ព​ស់ក្នុងការលើក​កម្ពស់ជីវភាពរស់​នៅ​របស់អតីតយុទ្ធជននិងក្រុមគ្រួសារជាបន្តបន្ទាប់ តាមរយៈការអភិវឌ្ឍ​គោលន​យោបាយស​ង្គមកិច្ច ដើម្បីជួយគាំពារដល់ហានិភ័យផ្សេងៗដែលអាចនឹងកើតឡើងចំពោះ បងប្អូន និងក្រុមគ្រួសារអតីតយុទ្ធជនយើង។

ឯកឧត្តម កែ ​គឹមយ៉ាន បានណែ​នាំដល់ ​សមាជិក ស​មាជិកា និងអាជ្ញាធ​រដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវការ​រពា​រដាច់ខា​តសុខ​សន្តិភាព ស្ថិរភា​ពនយោបាយ ​សណ្តាប់ធ្នាប់សង្គម ការពារជាតិ សាសនា ព្រះមហាក្សត្រ អធិបតេយ្យភាពជាតិ និងរាជរដ្ឋាភិបាលកម្ពុជា បន្តយ​កចិត្តទុក​ដាក់ចំពោះ​អតីត​យុទ្ធជន និវត្តន៍ជននិងក្រុមគ្រួសារ និ​ងបន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *