(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំបញ្ជារួមដោយលោក អនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង និងលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ក្រោមការសម្របសម្រួលនីតិវិធីដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការចុះបង្រ្កាបករណី ជួញដូរ រក្សាទុក ចាត់ចែង សម្រួលឱ្យប្រើប្រាស់និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, ករណីបើកល្បែងស៊ីសងដោយខុសច្បាប់ ចំនួន០២ទីតាំង ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៤៦នាក់/ស្រី២១នាក់ ក្នុងនោះជនសង្ស័យដែលពាក់ព័ន្ធចំនួន១៧នាក់ /ស្រី០៩នាក់ ដែលមានបុគ្គលិកជនជាតិខ្មែរចំនួន០៤នាក់/ស្រី០៣នាក់ និងភ្ញៀវចំនួន១៣នាក់/ស្រី០៦នាក់ រួមមាន០៣ជនជាតិ ដូចជាជនជាតិចិន០១នាក់(ប្រុស), ជនជាតិឡាវ ០២នាក់(ស្រី), ជនជាតិខ្មែរចំនួន១០នាក់/ស្រី០៦នាក់។ ទីតាំងទី២ ឃាត់ខ្លួនជនសង្ស័យសរុប៨៧នាក់/ស្រី៥០នាក់ ក្នុងនោះជនសង្ស័យដែលពាក់ព័ន្ធចំនួន៥១នាក់ /ស្រី៣៩នាក់ ដែលមានបុគ្គលិកជនជាតិខ្មែរចំនួន១១នាក់/ស្រី១០នាក់ និងភ្ញៀវចំនួន៤០នាក់/ស្រី២៩នាក់ មាន០៥ជនជាតិ ដូចជា៖ ជនជាតិវៀតណាមចំនួន ០៤នាក់(ស្រី), ជនជាតិថៃ១៥នាក់/ស្រី១១នាក់, ជនជាតិចិនចំនួន០៦នាក់(ប្រុស), ជនជាតិឥណ្ឌូនេស៊ីចំនួន ០១នាក់(ប្រុស), ជនជាតិខ្មែរចំនួន១៤នាក់(ស្រី) ។ សរុបទាំង២ទីតាំងខាងលើ ចំនួន១៣៣នាក់/ស្រី៧១នាក់ ក្រោយពីបានសួរនាំនិងធ្វើតេស្ដិ៍ទឹកមូត្ររកសារធាតុញៀន រកឃើញជនសង្ស័យដែលពាក់ព័ន្ធសរុបចំនួន៦៨នាក់/ស្រី៤៨នាក់ ក្នុងនោះជនជាតិខ្មែរ៣៩នាក់/ស្រី៣១នាក់ និងជនបរទេស២៩នាក់/ស្រី១៧នាក់ មាន០៥ជនជាតិ ដូចជា៖ ជនជាតិវៀតណាមចំនួន០៤នាក់(ស្រី), ជនជាតិថៃ១៥នាក់/ស្រី១១នាក់, ជនជាតិចិនចំនួន០៧នាក់(ប្រុស), ជនជាតិឥណ្ឌូនេស៊ីចំនួន០១នាក់(ប្រុស), ជនជាតិឡាវចំនួន០២នាក់(ស្រី)។ ដោយឡែកអ្នកដែលមិនពាក់ព័ន្ធបទល្មើសចំនួន៦៥នាក់/ស្រី២៣នាក់ ក្នុងនោះជនជាតិខ្មែរចំនួន៤១នាក់/ស្រី២០នាក់ និងជនជាតិឥណ្ឌូនេស៊ី២២នាក់/ស្រី០៣នាក់,ជនជាតិចិន០២នាក់(ប្រុស) ពុំមានបទល្មើស និងគ្មានសារធាតុញៀន ដោយមានការឯកភាពពីលោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ និងដោយមានការអនុញ្ញាតពី ឯកឧត្ដម ព្រះរាជអាជ្ញា សមត្ថកិច្ចបានធ្វើការអប់រំ និងអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។
ចំណែកជនសង្ស័យដែលពាក់ព័ន្ធចំនួន ៦៨នាក់/ស្រី៤៨នាក់ រួមមាន៖ ជនជាតិខ្មែរចំនួន៣៩នាក់/ស្រី៣២នាក់, ជនជាតិថៃ ១៥នាក់/ស្រី១១នាក់, ជនជាតិលាវ ០២នាក់(ស្រី), ជនជាតិវៀតណាម ០៤នាក់(ស្រី), ជនជាតិចិន០៧នាក់(ប្រុស), ឥណ្ឌូនេស៊ី ០១នាក់(ប្រុស) បានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី។ ក្នុងប្រតិបត្តិការនោះកម្លាំងជំនាញបានដកហូតវត្ថុតាងរួមមានគ្រឿងញៀន ទូរសព្ទ ជាច្រេីនគ្រឿង រួមនឹងវត្ថុតាងជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕







