កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជន​សង្ស័យ៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីទទួលផលចោរកម្ម និង​ប្រើប្រាស់​ដោយខុសច្បាប់នូវ​សារធាតុញៀន

(បន្ទាយមានជ័យ)៖ កម្លាំងជំ​នាញមូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងប៉ោយប៉ែត បានទទួលបណ្ដឹង​ពីជនរងគ្រោះ​ឈ្មោះ សុខជា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិប្រជា​ធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយ​ប៉ែត ស្តីពីករណី​បាត់ម៉ូតូកង់បី១គ្រឿង ម៉ាកវ៉េវ ពណ៌​លឿង លាយ​ត្រួយចេក និងក្រហម គ្មានផ្លា​កលេខ។ក្រោយពីទទួលបណ្ដឹងខាងលើលោ​កអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាកា​រមូល​ដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំ​កម្លាំងជំនា​ញចុះដល់ក​ន្លែងកើត​ហេតុធ្វើកា​រស្រា​វជ្រាវអ​ស់រយៈពេ​លជា​ច្រើនថ្ងៃ រហូ​តដល់វេលា​ម៉ោង១១និង៣០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ​២០២៦ ទើបម្ចា​ស់ម៉ូតូ បានប្រទះ​ឃើញម៉ូតូរប​ស់ខ្លួន មាន​មនុស្សប្រុស​ចំនួន០​៣នាក់កំពុងជិៈ ដោយ​ដោះ​រឺម៉ក​ចេញ ហើយ​ក៏បាន​រាយការណ៍​ជូនសមត្ថកិច្ចភ្លាមៗ ហើយពេ​លនោះ​កម្លាំងមូ​លដ្ឋានក​ងរាជ​អាវុធហត្ថក្រុង​ធ្វើការឃាត់ខ្លួនម​នុស្សទាំ​ង៣នា​ក់នោះដើម្បីធ្វើកា​រសួរនាំ។

លោកអនុសេ​នីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហ​ត្ថក្រុងប៉ោយ​ប៉ែត​បាន​ឱ្យដឹងថា ជន​សង្ស័យទាំង​៣នាក់៖ ១–ឈ្មោះ សួរ រស្មី (ស្មី) ភេទប្រុស អាយុ២៨ឆ្នាំ ,២–ឈ្មោះ​សួរ រស៊្មី ភេទ​ប្រុស អាយុ​៣១ឆ្នាំ រស់នៅ​ភូមិទំនប់ក៥ ​សង្កាត់ប៉ោយប៉ែ​ត ក្រុងប៉ោយ​ប៉ែត ៣–ឈ្មោះ ពៅ អូ​រប៉ ភេទប្រុស អាយុ៣១ឆ្នាំ ​រស់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ក្រោយឃា​ត់ក៏បានធ្វើ​តេស្តទឹកនោ​មរកសារធាតុញៀនឃើញ​មានវិជ្ជមាន(+)។

លោកអនុសេនីយ៍ឯក តិ​ល តៃលីវ បានឱ្យដឹងទៀតថា ក្រោយ​ឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័​យ​ទាំង៣នាក់បានឆ្លើយ​សារភាពថា ពួកខ្លួន​បានទិញម៉ូ​តូពីយុវជនម្នាក់ដោយមិនស្គាល់អត្តសញ្ញាណ ក្នុងតម្លៃ​ចំនួន១,២០០,០០០រៀល (មួ​យលានម្ភៃម៉ឺន) ហើយគ្មានលិខិតទិ​ញ–លក់នោះទេ។ ដោយ​ផ្អែក​លើ​ចម្លើ​យសា​រភាព​និងមា​នវត្ថុតាង​ជាក់ស្តែងកម្លាំ​ងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាង​សំណុំរឿង​បញ្ជូនទៅ​កាន់បញ្ជាការដ្ឋានកងរាជ​អាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ ចំណែ​កជន​ដៃដល់​សមត្ថកិច្ចកំ​ពុងស្រាវជ្រា​វបន្ត ចំពោះម៉ូតូជាវត្ថុតាងនោះ ត្រូវបានប្រគល់​ឱ្យម្ចាស់ដើមវិញ​ហើយ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្នជ​នសង្ស័យទាំង៣នាក់ ត្រូវបាន​កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្តបញ្ជូនទៅសា​លាដំបូងខេត្តហើយ​នៅរសៀលថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *