មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តឆ្នាំ២០២៧

បន្ទាយមានជ័យ ៖ ឯកឧត្តម លីវ សុផាណ្ណារើន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ។ពិធីនេះប្រារព្ធធ្វើឡើ រយៈពេលមួយព្រឹក នាសាលប្រជុំ ក រដ្ឋបាលខេត្ត នាព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦។
លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ឱ្យដឹងថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមាន សម្រេចានសមិទ្ធផលការងារធំៗក្នុងសន្និបាតរួមមាន ៖ ១. មន្ទីរបានចូលរួមចំណែកប្រមូលថវិកាជូនរដ្ឋតាមរយៈ កម្រៃសេវាសាធារណៈ, សោហ៊ុយពីពន្ធប្រថាប់ត្រា និងកម្រៃសេវាសុរិយោដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានសរុបចំនួន ចំនួន  ២០ ៥៦៥ ០៩៤ ៨៨០រៀល គិតជាដុល្លាស្មើនឹង ៥ ១៤១ ២៧៤ ដុល្លារ។ ២.ការងាររៀបចំដែនដី និងនគរូបនីយកម្ម មន្ទីរបានបញ្ចប់ផែនការប្រើប្រាស់ដីថ្នាក់ខេត្ត, ប្លង់គោល ប្រើប្រាស់ ដី ក្រុងសិរីសោភ័ណ និង ប្លង់គោលនិង ផែនការប្រើប្រាស់ដី ក្រុង ប៉ោយប៉ែត ហើយក្នុងចំណោម ផែនការប្រើប្រាស់ដីទាំង ៦៧ឃុំ/សង្កាត់ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មន្ទីរសម្រេចបាន ១០ឃុំ កំពុងរៀបចំ និងសហការរៀបចំចំនួន ២០ឃុំ ហើយឃុំ សង្កាត់ដែល សេសសល់ មន្ទីរនឹងសហការជាមួយមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម រៀបចំបញ្ចប់។ ៣.ការងារកែលម្អក្រុង៖ មន្ទីរបានសហការជាមួយរដ្ឋបាលខេត្តកែ លម្អក្រុង សិរីសោភ័ណ ដោយ ផ្តើមជាដំបូងពីផ្លូវមេចំនួន ០៥ ខ្សែ ក្នុងក្រុង ដោយរៀបចំដាំ ដើម ឈើអម សង ខាងផ្លូវ ភ្លើងបំភ្លឺផ្លូវ ផ្លូវថ្មើជើង ផ្លូវជិះកង់ ចំណត បៃតង ផ្លូវទោច ក្រ យានយន្ត និងផ្លូវយានយន្ត តាមបទដ្ឋានស្តង់ដារ និងសិក្សាការងារកែលម្អដងស្ទឹងសិរីសោភ័ណ និងតំបន់ភ្នំក្នុងក្រុងសិរីសោភ័ណ។ ៤.ការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ មន្ទីរនឹងបញ្ចប់ការងារចុះបញ្ជីចេញបណ្ណនៅត្រឹមដំណាច់ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះឯកឧត្តម លីវ សុផាណ្ណារើន អនុរដ្ឋលេខាធិការ ក៏បានថ្លែងការណ៍កោតសរសើរចំពោះក្រុមការងារអាជ្ញាធរខេត្ត ក៏ដូចមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារនាពេលកន្លងមកបានយ៉ាងល្អប្រសើរ ពិសេសក្នុងការចុះវាស់វែង ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋកម្ពុជាក្នុងខេត្តបន្ទាយមានជ័យ សម្រេចបានលទ្ធផលយ៉ាងជោគជ័យ។
ជាមួយគ្នានោះ ឯកឧត្ដម អនុរដ្ឋលេខាធិការ ក៏បានស្នើរដល់គណៈអភិបាលខេត្ត អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមបន្តជួយគាំទ្រ និងផ្តល់កិច្ចសហការល្អដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងប្រធានមន្ទីរ ខិតខំបន្តអនុវត្តផែនការយុទ្ធសាស្ត្ររបស់ក្រសួង ដូចមានកំណត់ក្នុងផែនទីឯកភាពការងារ ពិសេសលើការងារមួយចំនួនដូច ៖ ១. បន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពង្រឹងនិងយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាពមន្ត្រីគ្រប់ ឋានានុក្រម លើកទឹកចិត្តដល់មន្ត្រីសកម្ម បន្តការងារគ្រប់គ្រងមន្ត្រី និងមានចំណាត់ការចំពោះមន្ត្រី អសកម្ម, ២. បន្តជំរុញការងារចេញបណ្ណ និងចែកបណ្ណ ជូនប្រជាពលរដ្ឋ និងអង្គភាពដែលកាន់កាប់ដី, ៣. ជំរុញការងាររៀបចំផែនការប្រើប្រាស់ដី ជាពិសេសតំបន់អាទិភាពដែលនៅជុំវិញបឹងទន្លេសាប ក្នុង គោលដៅលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋ និងរក្សាបាននូវអាយុជីវិតបឹងទន្លេសាបសម្រាប់ កូនចៅជំនាន់ក្រោយ, ៤. បន្តជំរុញ និងពន្លឿនការងារដោះស្រាយវិវាទដែលនៅសេសល់ ដោយសហការជាមួយក្រុមការងារ ប្រតិបត្តិក្រសួង អាជ្ញាធរដោះស្រាយទំនាស់ដីធ្លី គណៈកម្មការសុរិយោដីថ្នាក់ជាតិ អាជ្ញាធរដែនដី ដើម្បីឆ្ពោះទៅកាន់បរិយាកាសគ្មានវិវាទ និងបញ្ចប់វិវាទ, ៥. បន្តយកចិត្តទុកដាក់ពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ និងជាពិសេសតាមប្រព័ន្ធអនឡាញ ក្នុងគោលដៅផ្តល់សេវាគាប់ចិត្តជូន ប្រជាពលរដ្ឋ ស្របតាមចក្ខុវិស័យ និងបាវចនា នៃយុទ្ធសាស្ត្របញ្ចកោណ ដែលឆ្លើយតបទៅនឹងបដិវត្ត ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គម និងទី៦. បន្តយកចិត្តទុកដាក់ និងពង្រឹងលើយន្តការគ្រប់គ្រងរាល់ដំណើរការសាងសង់ និងការដ្ឋានសំណង់ ទាំងអស់ឱ្យបានត្រឹមត្រូវទៅតាមស្តង់ដាគុណភាព បច្ចេកទេស ដើម្បីធានាភាពរឹងមាំ សោភ័ណភាព គុណភាពសំណង់ និងដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងដោយយថាហេតុ៕

Leave a Reply

Your email address will not be published. Required fields are marked *