(បន្ទាយមានជ័យ) លោក ឈឿន ក្រៃយ៉ុង អភិបាលរង ខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី ការចុះជំរុញការបញ្ចូលទិន្នន័យបិទផ្សាយ Post On និងប្រជុំពិភាក្សាអំពីទម្រង់បែបបទ នៃការផ្តល់សេវាសាធារណៈរបស់អង្គភាពផ្តល់សេវាតាមវិស័យ នៅរដ្ឋបាលស្រុកព្រះនេត្រព្រះ ។កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាស្រុកព្រះនេត្រព្រះ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងស្រុក និងតំណាងវិស័យអប់រំ មណ្ឌលសុខភាព មេឃុំទាំង៩ ព្រមទាំងអង្គការដៃគូផងដែ។
ថ្លែងនៅក្នុងឱកាសនោះលោក ឈឿន ក្រៃយ៉ុង បានមានប្រសាសន៍លើកឡើងថា៖ គោលបំណងសំខាន់ៗនៃកិច្ចប្រជុំគឺដើម្បីជំរុញ និងពន្លឿនការបញ្ចូលទិន្នន័យ (Post On):
ដើម្បីធានាថា រដ្ឋបាលស្រុក និងការិយាល័យច្រកចេញចូលតែមួយ ឬអង្គភាពផ្តល់សេវាតាមវិស័យ បានធ្វើបច្ចុប្បន្នភាព និងបញ្ចូលទិន្នន័យព័ត៌មានស្តីពីការផ្តល់សេវាសាធារណៈ ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាទៅលើប្រព័ន្ធផ្សព្វផ្សាយ ឬប្រព័ន្ធទិន្នន័យផ្លូវការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ជាពិសេស ពិនិត្យ និងពិភាក្សាលើទម្រង់បែបបទសេវាសាធារណៈ (Forms): ធ្វើការផ្ទៀងផ្ទាត់ ពិនិត្យឡើងវិញ និងកែលម្អទម្រង់បែបបទ (Templates/Forms) នៃការស្នើសុំសេវាផ្សេងៗ ឱ្យបានស្របតាមស្តង់ដារ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការយល់ដឹង និងស្នើសុំសេវា។
លោក អភិបាលរងខេត្ត បានធ្វើការផ្តាំផ្ញើដល់លោក លោកស្រីអភិបាលរងស្រុក និងតំណាងវិស័យអប់រំ មណ្ឌលសុខភាព មេឃុំទាំង៩ ព្រមទាំងអង្គការដៃគូដែលបានចូលរួមនាពេលនេះត្រូវបន្តសហការព៍គ្នាក្នុងការដោះស្រាយបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ដើម្បីផ្តល់ឱកាសឱ្យមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធបានជួបជុំគ្នាពិភាក្សាលើការលំបាក ឬឧបសគ្គនានាក្នុងការអនុវត្តការងារជាក់ស្តែង ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទិន្នន័យ ដើម្បីដាក់ចេញនូវវិធានការអន្តរាគមន៍ទាន់ពេលវេលា។ ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលស្រុកព្រះនេត្រព្រះ ស្របតាមគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល (ការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែជិតមូលដ្ឋាន លឿន និងមានតម្លាភាព)៕













