សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ស្តីពីការវិ​ភាគខ្សែសង្វាក់​ផ្គត់ផ្គង់អា​ហារូ​បត្ថម្ភ នៅ​សណ្ឋា​គារសា​ន់វេ រាជធានីភ្នំពេញ

ភ្នំពេញ៖ លោកជំទាវ​វេជ្ជបណ្ឌិត ប្រាក់ ​សោភ័ណនា​រី រដ្ឋលេ​ខាធិការ​ក្រសួង​សុខាភិបាល នាព្រឹកថ្ងៃ​ទី២៧ ខែវិច្ឆិកា ឆ្នាំ២០​២៥ បាន​អញ្ជើញជា​អធិបតីក្នុង​ពិធី​បើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ស្តីពីការវិ​ភាគខ្សែសង្វា​ក់ផ្គត់ផ្គង់​អាហារូបត្ថម្ភ នៅ​សណ្ឋាគារ​សាន់វេ រាជធានីភ្នំពេញ។

សិក្ខាសាលា​ផ្សព្វផ្សាយ​មាន​គោលបំណ​ង

ចែករំលែក​របកគំហើញ និងអនុសាសន៍ ដើម្បីពង្រឹង និងគូសផែ​នទីខ្សែស​ង្វាក់ផ្គត់ផ្គង់​អាហារូបត្ថម្ភ

កំណ​ត់ភាពខ្លាំង និងកត្តារាំងស្ទះនៅក្នុងខ្សែ​សង្វាក់ផ្គត់ផ្គង់អាហារូបត្ថម្ភ

លើកសក​ម្មភាព ដើម្បីកែល​ម្អលទ្ធភាពទទួ​លបានផលិតផលអាហារូបត្ថម្ភនៅកម្ពុជា

នាឱកាសនោះលោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថា ការពង្រឹងខ្សែស​ង្វាក់ផ្គត់ផ្គង់អាហា​រូបត្ថម្ភ បានរួមចំ​ណែកដោ​យផ្ទា​ល់ដល់ចក្ខុ​វិស័យទូលំ​ទូលាយសម្រា​ប់ប្រព័ន្ធសុខាភិបា​លមួយដ៏​រឹងមាំ​ និងមាន​ប្រសិទ្ធភាព​ជាងមុន។ តាមរយះ​របកគំ​ហើញ​នេះបាន​បង្ហាញឲ្យយើង​ឃើញពីលំហូរផ​លិ​តផល​អាហារូបត្ថម្ភ កំណ​ត់បា​ននូវភាពខ្លាំង និងកត្តារាំងស្ទះ​មួយចំនួន​ក្នុងខ្សែសង្វា​ក់ផ្គត់ផ្គង់អា​ហា​រូបត្ថម្ភ ដើម្បីធ្វើ​ការកែលម្អឲ្យ​បានកាន់តែប្រសើរឡើងដូចនេះ​ការធ្វើស​មាហរណ​កម្មជា​មួយកម្មវិធី​ពាក់ព័ន្ធផ្សេងៗទៀត ​អាចកាត់បន្ថយ​បាននូវសកម្មភាពដែលត្រួតស៊ីគ្នា ហើយធ្វើ​ឲ្យការ​ប្រើប្រាស់ធន​ធានកាន់តែប្រសើរឡើង ដែលនេះគឺជាគន្លឹះសម្រាប់​កសាងប្រព័ន្ធមួយដែលរឹងមាំ មានការស​ម្របសម្រួលល្អ និងមាននិរន្តរភាព។

 

ក្នុងនោះលោកជំទាវ រដ្ឋលេ​ខាធិកា​រ ក៏បានសំណូមពរដល់គ្រប់មូល​ដ្ឋានសុ​ខាភិបាលទាំងអស់ ស្ថា​ប័នពាក់ព័ន្ធទាំ​ងថ្នាក់ជាតិ និងថ្នាក់ក្រោម​ជាតិ ភាគីពាក់​ព័ន្ធ សូមចូល​រួមយ៉ាងសកម្ម និងរួម​ចំណែ​កក្នុងការបង្កើត​ផែនការដែលមានប្រសិទ្ធិភាព

«ចូរយើ​ងរួមគ្នា​ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ដើម្បីឱ្យកុមារ មាតា និងសហគមន៍ទាំងអស់ទទួ​លបាននូវផលិត​ផលអា​ហារូបត្ថម្ភដែល​ពួក​គេត្រូវការ»

Leave a Reply

Your email address will not be published. Required fields are marked *