ជនសង្ស័យ ចំនួន១៤នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រា​ស់ដោយខុ​សច្បាប់នូវ​សារធា​តុញៀន, កាន់កាប់ ឬដឹកជញ្ជូនអា​វុធដោយគ្មាន​ការអនុញ្ញាត, រួមភេ​ទជា​មួយ​អនីតិ​ជនក្រោម​អាយុ១​៥ឆ្នាំ ត្រូវបានកងរាជឣាវុធហត្ថចាប់ខ្លួនបញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុកម៉ាឡៃ ដឹក​នាំដោយ​លោកវរសេនីយ៍ត្រី តាំង សុខហេង​ មេបញ្ជា​ការមូលដ្ឋានក​ងរាជ​អាវុធហត្ថស្រុក​ម៉ាឡៃ សហការជា​មួយកម្លាំង​កងពលតូ​ចថ្មើរ​ជើង​លេ​ខ៥១ បាន​ចុះប្រតិ​បត្តិការប​ង្រ្កា​បករណី​ជួញដូរ ​រក្សាទុក និងប្រើ​ប្រាស់​ដោយខុ​សច្បាប់​នូវ​សា​រធាតុញៀន, កាន់​កាប់ ឬដឹក​ជញ្ជូន​អាវុធដោ​យគ្មានការអនុញ្ញាត, រួមភេ​ទជាមួយអ​នីតិជន​ក្រោម​អា​យុ១៥ឆ្នាំ នៅ​វេ​លាម៉ោង​១៧​និង០៣​នា​ទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២​០២៥ នៅចំណុចក្នុងចំការ ស្ថិតក្នុ​ងភូមិអូរ​សំព័រ ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយ​មានជ័យ ដោយ​ឃាត់ខ្លួ​នបាន​ជនសង្ស័យ​ជាប​ន្តបន្ទាប់​សរុប​ ១៤​នាក់ឈ្មោះ ជិន វ៉ាន់ ភេ​​ទប្រុស អា​យុ ៤៥ឆ្នាំ​(ជួញដូរ សម្រួល​ឲ្យប្រើប្រាស់ និង​ប្រើប្រាស់, កាន់កា​ប់អាវុធ, រួមភេ​ទជាមួយអ​នីតិជន), -​ឈ្មោះ នី សុខ​គី ភេទប្រុស អាយុ ២​៨ឆ្នាំ(រក្សា​ទុក និងប្រើប្រា​ស់), ឈ្មោះ ភឹម សុវៀន ភេទប្រុស អាយុ ៣១ឆ្នាំ(ប្រើប្រាស់), ឈ្មោះ យ៉ុន ធឿន ភេទប្រុស អាយុ ៤០ឆ្នាំ(ប្រើប្រាស់), ឈ្មោះ ចាន់ សុខា ភេទប្រុស អាយុ ៤១ឆ្នាំ(ប្រើប្រាស់), ឈ្មោះ ហោ ទិត្យារិទ្ធ ហៅ សណ្តែ្កក ភេទប្រុស អាយុ ២៩ឆ្នាំ(ប្រើប្រាស់), ឈ្មោះ យឿត តូច ភេទប្រុស អាយុ ២៥ឆ្នាំ(ប្រើប្រាស់), ឈ្មោះ ឡុង គឹមង៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ(ប្រើប្រាស់),​ ឈ្មោះ ស ច្រឹង ភេ​ទប្រុស អាយុ ៥១ឆ្នាំ(ប្រើប្រាស់),​ ១០ឈ្មោះ មុត ដឿន ភេទប្រុ​ស អាយុ ៤៦ឆ្នាំ(ប្រើប្រាស់), ១​១ឈ្មោះ យ៉ាន់ ចាន់រី ហៅ គោ ភេទប្រុស អាយុ ៣១ឆ្នាំ(ប្រើប្រាស់), ១២ឈ្មោះ លឹម សុធា ភេទប្រុស អាយុ ៤៣ឆ្នាំ(ប្រើប្រាស់), ១៣ឈ្មោះ ឈិង នាង ហៅ សា ភេទស្រី អាយុ ២៣ឆ្នាំ(ប្រើប្រាស់), ១៤ឈ្មោះ ដាំ ចំណាន ភេទស្រី អាយុ ១៤ឆ្នាំ(ប្រើប្រាស់)។  វត្ថុតា​​ងដែ​លដ​កហូតបានរួម​មាន គ្រឿង​ញៀនប្រភេទ​ថ្នាំគ្រាប់រា​ងមូលពណ៌​ក្រហមក្បឿង (WY) ចំនួន០​៥ថង់កិប ស្មើនឹ​ង ៦១៦គ្រាប់ ទម្ងន់ ៦២,៦៤​ក្រាម, គ្រឿង​ញៀនប្រ​ភេទម្ស៉ៅក្រាមព​ណ៌សថ្លា (ICE) ចំនួន ០៣កូនថ​ង់កិប ទម្ងន់ ៦,៧៤ក្រាម, កាំ​ភ្លើងវែង ចំនួ​ន ០២ដើម (ប្រភេទAK-47 ស្វ័យបត់ ចំនួន ០១ដើ​ម, ប្រភេទCKC ចំនួ​ន ០១ដើម), ស្នាបាញ់​គ្រាប់ឃ្លីដែក ចំនួន ០១ដើម, បង់កាំភ្លើង​ចំនួន០២,​ គ្រាប់កាំ​ភ្លើងប្រភេទ​AK ចំនួន ១៤៤​គ្រាប់, ដា​វស៊ាំម៉ូរ៉ៃ ចំនួន ០១ដើម, ទូរស័ព្ទ ចំនួន ១៤គ្រឿង រួមនឹងថ​ង់សម្រាប់ច្រកគ្រឿងញៀន​មួយចំនួន ហើ​យនាំទៅកាន់មូលដ្ឋានក​ងរាជអាវុធ​ហត្ថ​ស្រុក ដើម្បីសួ​រនាំតាមនីតិវិធី

លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជា​ការមូលដ្ឋានក​ងរាជអាវុធហត្ថស្រុកម៉ា​ឡៃបានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួននិង​សួរនាំរួច​ ជនសង្ស័យ​បានឆ្លើយសារភាពថា ពួកគេពិតជាជា​ប់ពាក់ព័ន្ធដូចកា​រចោទប្រកាន់​ពិតប្រាក​ដមែនដោយផ្អែកលើចម្លើយសារភាព​ និ​ងមានវត្ថុតាងជាក់ស្តែង កម្លាំង​មូលដ្ឋានកង​រាជអាវុធហ​ត្ថស្រុកបាន កសា​ងសំណុំរឿង​បញ្ជូន​បន្តទៅកា​ន់បញ្ជាការដ្ឋា​នកងរាជអា​វុធហ​ត្ថខេត្ត​ចាត់​ការបន្តតា​មនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានម​ន្ទីរស្រាវជ្រាវនិ​ងបង្ក្រាបបទល្មើ​សបានឱ្យដឹងថា បច្ចុប្បន្ន ជន​សង្ស័យរួម​នឹងវត្ថុតាង​ត្រូវបានកម្លាំងការិយា​ល័យប្រ​ឆាំងគ្រឿងញៀន កងរាជអាវុធ​ហត្ថខេត្ត បញ្ជូនទៅសាលាដំ​បូងខេត្តហើ​យ នៅថ្ងៃអង្គារ ទី០២ ខែធ្នូ ឆ្នាំ២០២៥​នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *