រដ្ឋមន្ត្រីសុខាភិបាល៖ « ថែទាំសុខ​ភាពកុមារ ជាកា​រកសាងអនាគ​តវែងឆ្ងាយរ​បស់ប្រទេសជាតិ ទោះ​ស្ថិតក្នុងស្ថានភាពណាក៏ដោយ »

(ភ្នំពេញ)៖ឯកឧត្តមសាស្រ្តាចារ្យ ឈាង​ រ៉ា រដ្ឋមន្ត្រីក្រសួ​ងសុខាភិបាល បានអញ្ជើញទៅ​ស្វែងយល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី២ ដោយ​មិនមា​នការជូនដំណឹងជាមុន ដើម្បីពិនិត្យ​ដោយផ្ទាល់អំ​ពីដំណើរកា​ររបស់​សេវាសុខាភិបាល និងគុណ​ភាពនៃការព្យា​បាលថែទាំកុមារ។

ក្នុងឱ​កាសនោះបានបញ្ជាក់ឱ្យ​ឃើញពី ​ការដំណើ​រការល្អរប​ស់មន្ទីរពេទ្យ ការរៀបចំសេវាក​ម្មប្រកបដោយគុ​ណភាព ប្រសិទ្ធភាព ព្រមទាំងវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវ របស់បុគ្គលិក​សុខាភិបាល​គ្រប់កម្រិត។

ឯកឧ​ត្តមរដ្ឋមន្ត្រី បាន​សម្តែងនូវ​ការគោរព និងអំណរគុ​ណយ៉ា​ងជ្រាលជ្រៅ ចំ​ពោះវេជ្ជបណ្ឌិត គិលា​នុបដ្ឋាកយិកា អ្នកបច្ចេក​ទេសមន្ទីរពិសោធន៍​ថតឆ្លុះ បុគ្គលិករដ្ឋបាល និងក្រុមការងារគាំទ្រ ដែល​បានបន្តបម្រើសេវាព្យាបាលជូនកុមារដោយ ការលះបង់ និងមនុស្សធម៌, ក្នុងប​ច្ចុប្បន្នភា​ពប្រទេ​សជាតិ។

ការជួប​សំណេះ​សំណាល​ជាមួយឪពុកម្តាយកុ​មារដែលកំពុងសម្រាកព្យាបាល បានបង្ហាញពីទំនុ​កចិត្តកម្រិតខ្ពស់​ និងការពេញចិត្ត ចំពោះ​សេវាព្យាបាល ដែលបញ្ជា​ក់ពីបេសកកម្មសំខាន់ និងភា​ពជឿជាក់​ដល់មន្ទីរ​ពេទ្យគន្ធបុប្ផា២នេះ។

ឯកឧត្តម​រដ្ឋមន្ត្រី បានកោតសរសើរ ភាពជាអ្នកដឹកនាំរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ដែលអនុវត្តវិធី​សាស្ត្រគ្រប់​គ្រងប្រកប​ដោយ ប្រសិទ្ធភាព និងការទទួលខុសត្រូវ ធានាបាននូវនិរន្តរ៍ភាព និងគុណ​ភាពនៃការបម្រើសេវាសុខាភិបា​លនៅគ្រប់ស្ថានការណ៍។

ក្រសួងសុខាភិបាល បន្តការ​ប្តេជ្ញាចិត្ត គាំពារបុគ្គលិកសុខាភិបាល គាំ​ទ្រមន្ទីរពេទ្យកុមារគន្ធបុប្ផា ក៏ដូចកន្លែងផ្សេង​ទៀតក្នុងទូទាំងប្រទេស និងធានាឱ្យកុមារគ្រប់រូបទទួលបាន សេវាសុខា​ភិបាលមានគុ​ណភាព ដោយពុំមានការរំខាន ទោះក្នុងកាលៈទេសៈណាក៏ដោយ៕

Leave a Reply

Your email address will not be published. Required fields are marked *