ខេត្តកំពង់ឆ្នាំង ៖ លោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ រួមជាមួយលោកស្រី ប៉ែន សោភា មេឃុំស្វាយជុក និងក្រុមការងារថ្នាក់ឃុំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនជូនដល់កងទ័ពដែលឈរជើងនៅសមរភូមិមុខ ដែលចេញពីសម្រាកព្យាបាលជម្ងឺពីមន្ទីរពេទ្យ ។
វីរៈកងទ័ពដែលបានសម្រាកព្យាបាលជម្ងឺ ក្នុងពេលនេះ មាន ៖ ១/ លោក ពុំ ផល្លីន ជាកងទ័ពជួរមុខឋានរស័ក្តិពលទោ បម្រើការនៅវរៈសេនាតូចលេខ៤ កងពលតូចអន្តរាគមន៍លេខ១ ឈជើងនៅព្រះវិហារ និងទី២/ លោក អៀម រ៉ាវី កងទ័ពជួរមុខនៅកងពលតូចអន្តរាគមន៍លេខ១ ឈជើងនៅភ្នំ៣៣៣ ដែលបច្ចុប្បន្នបន្តមកសម្រាកព្យាបាលនៅផ្ទះ ស្ថិតក្នុងឃុំស្វាយជុក។
នាឱកាសនោះ លោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធិសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងផងដែរ និងសូមជូនពរវីរកងទ័ពទាំងពីរឆាប់ជាសះស្បើយ អំណោយផ្តល់ជូនរួមមានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួនផងដែរ៕

