ឃុំខ្លួនមន្ត្រីនគរបា​លក្រុងកំពតម្នាក់ ក្រោយពីយកកែ​វស្រា​គប់​ទៅ​លើអ្នក​ចាប់ទឹក​កក បណ្តាល​​​​​​​​​​​​ឲ្យ​បែ​កក្បាល

ខេត្តកំពត៖មន្ត្រីនៃអធិការដ្ឋានន​គរបាលក្រុងកំ​ពតឈ្មោះ ទេព សុខផេង ដែលបាន​យកកែវស្រា​គប់ទៅលើអ្នក​ចាប់​ទឹកកក បណ្តាល​​​​​​​​​ឲ្យ​បែកក្បាល ត្រូវ​បានចៅ​ក្រមសើ​បសួរ សេង ម៉ាឡាប ចេញដី​ការបង្គា​ប់អោយ​ឃុំខ្លួនប​ណ្តោះអា​សន្ននៅព​ន្ធនាគា​រខេត្តកំព​ត ។

ស្នងការដ្ឋាននគរបាលខេត្តកំពតបានបញ្ជាក់ថា​ មន្ត្រីជា​អ្នកអ​នុវត្តច្បាប់ ​និងត្រូវ​មានសី​លធម៏​ល្អជាមួយ​ប្រ​ជា​ពលរដ្ឋគ្រប់​ស្រ​ទាប់វណ្ណៈ​ ជា​មន្ត្រីមិ​នមែន​ជា​អ្នកគៀប​ស​ង្កត់​លើប្រជា​ព​លរដ្ឋ​នោះទេ ។សំរាប់​មន្ត្រីនគរបា​លជាតិទាំង​អស់នៃស្នង​ការដ្ឋាននគរ​បាលខេត្តកំព​ត មិនត្រូវ​យកគំរូ​តាមបុគ្គល​ខាងលើនេះ​ជាដាច់ខា​ត ។ក្រុមប្រឹក្សារ​វិន័យ​នៃស្នង​ការដ្ឋាននគ​របាលខេត្តកំពត​ និងធ្វើ​របាយ​ការណ៍និងសំណើរទៅ ឯកឧត្តម នាយឧត្តមសេនីយ៍​ ស ថេត អគ្គស្នងកា​រនគរបាលជាតិ ឯកឧត្តម ​អភិសន្តិបណ្ឌិត ​ស សុខា ឧប​នា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងម​ហាផ្ទៃ ដើម្បីពិនិត្យនិ​ងកាត់​ឈ្មោះមន្ត្រី​ដែល​មានឈ្មោះ ទេព សុខផេង នេះ​ចេញពីក្រប​ខ័ណ្ឌនគរ​បាលជាតិ​បន្ថែម​ទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *