មន្ទីរ​សាធារ​ណការនិង​ដឹកជញ្ជូនខេ​ត្តប៉ៃលិន ចាប់ផ្តើមគូស​គំនូ​សចរាចរណ៍ និងអ៊ុតគំ​នូសស្លាក​សញ្ញាចរាចរ​ណ៍ផ្សេងៗ នៅ​បរិវេណក្លោង​ទ្វារអន្តរជា​តិព្រំ

(ប៉ៃលិន)៖ ក្រោមការចង្អុ​លបង្អាញណែនាំដ៏ខ្ពង់ខ្ពង់ពីសំណា​ក់លោកជំទា​វបណ្ឌិត បាន ស្រីមុំ អភិ​បាល​នៃគ​ណៈអភិបា​លខេត្តប៉ៃ​លិន នាព្រឹកថ្ងៃទី​២៤ ខែសីហា ឆ្នាំ២០២៦​ លោក អ៊ាត សារ៉ាត់ ប្រធាន​មន្ទីរសាធា​រណការនិងដឹកជញ្ជូន​ខេត្តប៉ៃលិន បានអញ្ជើញចុះ​ពិនិត្យមើលការគូ​សគំនូសចរា​ចរណ៍ និងអ៊ុតគំនូសស្លា​កសញ្ញាចរា​ចរណ៍ផ្សេងៗ នៅបរិវេណក្លោងទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ដើម្បីងា​យស្រួលក្នុងការចរាចរណ៍ ការ​លើកសោភ័ណភាពច្រកទ្វារអន្តរជាតិ ជាពិសេសគឺ​ដើម្បីធានាសុវត្ថិភា​ព សណ្តាប់ធ្នាប់​នៅតាមព្រំដែន៕

Leave a Reply

Your email address will not be published. Required fields are marked *