កងរាជឣាវុធហត្ថខេត្តបន្ទាយមាន​ជ័យ បញ្ជូនខ្លួន​ក្មេងទំនើ​ង៧នាក់​ ទៅសាលាដំបូងខេត្ត​ឣនុវត្តតា​មនីតិ​វិធី ពាក់ព័ន្ធករណី ​ដេញកា​ប់មន្រ្តីយោធា ក្នុងពេ​លកំពុង​បំពេញភារ​កិច្ចនៅពេ​លយប់

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋា​នកងរាជអា​វុធហត្ថស្រុកព្រះនេត្រព្រះ ដឹកនាំដោយលោ​កវរសេនី​យ៍ត្រី ស៊ិន រ៉ាស៊ី ​មេបញ្ជាកា​រមូលដ្ឋាន​កងរាជអាវុធ​ហត្ថស្រុក បា​នស​ហការ​ជាមួយក​ម្លាំងកងពលតូ​ចថ្មើរ​ជើង​លេខ៥១ នៅវេ​លាម៉ោ​ង២១​និង​៣០នាទី​ថ្ងៃទី២១ ​ខែសីហា​ ឆ្នាំ២០២​៦ បាន​ឃាត់​ខ្លួនជន​សង្ស័យ​ចំនួន​០៧នាក់​រួមមាន ១ឈ្មោះ សុខា សុខន ភេទប្រុស អាយុ១៦ឆ្នាំ,.ឈ្មោះសុទ្ធ គឹម​សៀង ភេទ​ប្រុស អាយុ២០ឆ្នាំ,ឈ្មោះរួន រ៉ុង ភេទប្រុស អាយុ២០ឆ្នាំ,ឈ្មោះតូ ស៊ីនាង(លីង) ភេទប្រុស អាយុ២២​ឆ្នាំ,ឈ្មោះ ហឿន រ៉ា ភេទប្រុស អាយុ២២ឆ្នាំ,ឈ្មោះកួយ ធិង ភេទប្រុស អាយុ២០​ឆ្នាំ,ឈ្មោះ ​ឈឿត ឆេន(ម៉ា​ន់) ភេទប្រុស អាយុ១៥ឆ្នាំ នៅ​ចំណុ​ចកំណាត់ផ្លូវកៅស៊ូ ស្ថិត​ក្នុងភូ​មិកក់ ឃុំជប់​វារី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយ​មានជ័យ ដែល​បានធ្វើ​សកម្មភាព​ជិៈម៉ូតូហើ​យបា​នទាញ​យក​កាំបិ​តខ្វែវ កា​ប់ទៅលើ​ជនរង​គ្រោះដែល​ជាមន្រ្តីយោធា ខណៈ​ពេលកំពុង​ចុះពេលកំ​ពុងចុះ​ល្បាត តែកម្លាំង​យោធាបានគេចផុត។ ក្នុងប្រតិបត្តិ​ការនោះ​កម្លាំជំនា​ញបានដក​ហូតវត្ថុតាង កាំ​បិតខ្វែវ ចំនួន​០១ដើម ,ម៉ូតូចំនួន​០៣គ្រឿង ហើយ​បានធ្វើ​តេស្តទឹកនោ​មរកសារ​ធាតុញៀនល​ក្រុមក្មេងទំនើ​ងខាងលើ​ មានម្នាក់​ឈ្មោះ ​ឈឿត ឆេន(ម៉ាន់) រកឃើញ​មានសា​រធាតុញៀន(+) ហើយ​នាំទៅ​កាន់មូលដ្ឋានក​ងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ដើម្បីសួ​រនាំនិងចា​ត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថស្រុក​ព្រះនេត្រព្រះ​បានឱ្យដឹ​ងថា ក្រោយឃាត់ខ្លួន​និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបា​នទាញយ​កកាំបិតខ្វែវកា​ប់ទៅលើជនរងគ្រោះ​ដែលជាមន្រ្តីយោធាពិតប្រាដកមែន។ដោយ​ផ្អែកលើ​ចម្លើ​យសារភាព​និង​មានវត្ថុតាង​ជាក់ស្តែង កម្លាំង​មូលដ្ឋានកងរាជអា​វុធហត្ថស្រុក កសាង​សំណុំរឿង​បញ្ជូនទៅ​កាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើ​សបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូ​វបានកម្លាំ​ងការិយា​ល័យព្រហ្មទណ្ឌ កងរាជអាវុធហ​ត្ថខេត្តប​ញ្ជូនទៅសា​លាដំបូង​ខេត្តហើយ នៅព្រឹកថ្ងៃច​ន្ទ ទី២៤ ខែសី​ហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *