(ប៉ៃលិន)៖នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុយិភូមិទទួលបាននិទ្ទេស A,B និងC ទូទាំងខេត្ត ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលផងដែរ។
ចំពោះខេត្តប៉ៃលិនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦នេះ មានបេក្ខជជនសរុប = ៦៥២នាក់ស្រី៣៨០នាក់
ជាលទ្ធផលបេក្ខជនដែលប្រឡងជាប់៥៥១នាក់ក្នុងនោះស្រី៣៤៤នាក់ហើយបាននិទ្ទេសAជាប់តែ០១នាក់និទ្ទេសB១៩នាក់និងនិទ្ទេសCចំនួន៩៩នាក់។ក្នុងការផ្តល់រង្វាន់នេះដែរបេក្ខជននិទ្ទេសAបានម៉ូតូ១គ្រឿង បេក្ខជននិទ្ទេសBម្នាក់ៗទទួលបាន២០ម៉ឺនរៀលនិងនិទ្ទេសCទទួលបាន១០ម៉ឺនរៀល៕










