រដ្ឋ​មន្រ្ដី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ និង​ ​ថៃ​ ក្រោមកា​រស​ង្កេតការ​ណ៍​ពី​ក្រុម​អ្នក​ស​ង្កេត​ការ​ណ៍អាស៊ាន (AOT) ប្រជុំ នៅច្រកអន្តរជា​តិព្រំ-ផា​កកាត​ ខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២​០២៥ រដ្ឋមន្រ្តីក្រសួង​ការពារជា​តិ នៃព្រះរាជា​ណាចក្រកម្ពុជា និង​រដ្ឋ​មន្រ្ដី​ក្រសួង​ការពា​រ​ជាតិ​ថៃ​ ក្រោមការសង្កេត​ការណ៍​ពីក្រុមអ្នកស​ង្កេត​ការណ៍អាស៊ាន (AOT) បាន​ប្រជុំនៅ​ច្រកអន្តរ​ជាតិព្រំផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ។​

អ្នកនាំ​ពាក្យក្រសួងការ​ពារជាតិ នៃព្រះរាជាណាច​ក្រកម្ពុជា លោ​កជំទាវ ឧត្តមសេ​នីយ៍ឯក ម៉ាលី សុ​ជាតា បានចេញសេចក្តីប្រកា​សព័ត៌មាន​សូមជម្រា​បជូនសា​ធារណ​ជន អ្នកសា​រព័ត៌មានជាតិ និងអ​ន្តរ​ជាតិ អំពីលទ្ធផ​លនៃកិច្ចប្រជុំ​ពិសេសលើកទី៣ របស់គ​ណៈកម្មាធិការព្រំដែ​នទូទៅកម្ពុជាថៃ (GBC) ដែ​លបានប្រព្រឹត្តទៅ​នាព្រឹកនេះ ហើយបាន​បញ្ចប់ទៅនៅ​វេលាម៉ោង​ ១០:២០នាទី ក្រោមកា​រសង្កេត​ការណ៍ពីក្រុមអ្នកសង្កេត​ការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា និ​ងថៃ ដែល​ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេ​នីយ៍ ទៀ សីហា ឧបនា​យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជា​ណាចក្រកម្ពុជា និងឯកឧត្តម ណា​ត់ថាក់ផុន ណា​កផានីត រដ្ឋមន្រ្តីក្រសួង​ការពារជាតិ នៃព្រះ​រាជាណាចក្រថៃ

កិច្ចប្រជុំ​ពិសេ​សលើកទី៣ របស់​គ​ណៈកម្មាធិការព្រំ​ដែនទូទៅកម្ពុជាថៃ (GBC) បានអនុម័ត និងចុះហ​ត្ថលេខា​លើសេចក្តីប្រ​កាសរួមនៃកិច្ចប្រជុំពិ​សេសលើកទី៣ នៃគណៈកម្មាធិកា​រព្រំដែន​ទូទៅ​កម្ពុជាថៃ (GBC) រវាងព្រះរា​ជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ហើយបាន បញ្ជា​ក់ពីការប្តេជ្ញាចិ​ត្តយ៉ាង​ម៉ឺងម៉ាត់នៅក្នុងការអនុវត្តនូវប​ទឈប់បាញ់នេះឱ្យបានពេញលេញ និង​ស្វែងរក​នូវ​សន្តិភាព ស្ថិរភា​ព និងសុវត្ថិភា​ព ជូនប្រជាពលរដ្ឋ​ដែលរស់​នៅតាមប​ណ្តោយព្រំដែ​នកម្ពុជាថៃ​

Leave a Reply

Your email address will not be published. Required fields are marked *