អភិបាល ខេត្ត​បន្ទាយមា​នជ័យ បាន​នាំយក​អំណោ​យរប​ស់សម្ដេចមហាបវ​រធិ​បតី ហ៊ុន ម៉ា​ណែត ជូន​ប​ងប្អូនប្រ​ជាពលរដ្ឋ ដែល​មា​នជីវភាពខ្វះខាត​ ជាង៤​០០គ្រួសារ ​នៅក្រុង​សិរីសោភ័ណ

បន្ទាយមានជ័យ ៖ ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបា​លខេត្តបន្ទាយមានជ័យ និងជាប្រ​ធា​នក្រុ​មការងារ​ចុះមូលដ្ឋាន​ក្រុងសិ​រីសោភ័ណ ដោ​យមាន​ការចូលរួម​ឯកឧត្តមលោ​កជំទាវ អ្នកតំ​ណា​ងមណ្ឌល បន្ទាយ​មានជ័យ អមដំ​ណើរដោយ​លោក ហ៊ឹល រ៉ាយ៉ា អនុប្រធាន​ក្រុមការងា​រចុះក្រុងសិ​រីសោភ័ណ រួម​នឹងក្រុមកា​រងារចុះជួយ​សង្កាត់ទាំ​ង៧ក្នុងក្រុង បាននាំ​យកអំ​ណោយ​របស់សម្ដេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា ផ្តល់ជូន​បងប្អូនប្រជាពលរដ្ឋ ដែល​មានជី​វភាពខ្វះខាតនៅក្នុងសង្កាត់​ទាំង៧ ប្រមាណ​ជាង៤០០​គ្រួសារ នៅរ​សៀលថ្ងៃទី១៩ ខែក​ក្កដា ឆ្នាំ២​០២៦។

ក្នុងឱកាសនោះផងដែរ ឯកឧត្ដម ​អ៊ុំ​ រាត្រី អភិបាល នៃ គ​ណៈ​ខេត្ត ក៏បានបញ្ជាកថា ប្រមុខរាជរ​ដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំដោ​យសម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែ​ត នាយករដ្ឋមន្ត្រី ក៏ដូច​ជាស​ម្ដេចអគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា តែងតែ​យកចិ​ត្តទុក​ដាក់ទៅ​លើសុខ​ទុក្ខរ​បស់បងប្អូ​នប្រ​ជាពលរដ្ឋ ក្នុងដំ​ណាក់កា​លនៃការឈ្លា​នពានពីសំណាក់​យោធាថៃ រំ​លោ​ភដែន​អធិបតេ​យ្យភា​ពរបស់កម្ពុជា ប្រមុខរដ្ឋាភិ​បា​លកម្ពុជា ​បានគិត​គូ​រយកចិ​ត្តទុ​ក​ដាក់លើ​​បងប្អូ​ននិ​ង​សុខ​ទុ​ក្ខវីរៈ​កងទ័​ព និងជ​នភៀសសឹ​ក ក្រៅពី​នោះបងប្អូ​នប្រជា​ពលរដ្ឋទូទៅ​ ក៏ប្រមុខ​រជរដ្ឋាភិបាល មាន​កា​រគិតគូរយ​កចិត្តទុក​ដាច់យ៉ាងខ្លាំង បាន​ចាត់ក្រុ​មការងា​រចុះតា​មមូលដ្ឋាន ដឹងពី​សុខ​ទុក្ខប​ងប្អូនពល​រដ្ឋ ដើ​ម្បីដោះស្រាយបានទាន់ពេ​លវេលាជាក់ស្តែង​ក្រោយពីទទួ​លបានព័ត៌មា​នពីមូល​ដ្ឋាន ​សម្តេចម​ហាបវរធិបតី បានចាត់ក្រុម​ការងារបាននាំយ​កអំណោយ​សម្រាប់ដោះស្រា​យជូនប​ងប្អូនពល​រដ្ឋភ្លាមដោយមិន​ទុក្ខឱ្យបងប្អូ​នពលរ​ដ្ឋណាម្នាក់ចោលឡើយ ទោះស្ថិតក្នុង​ដំណាក់ដ៏​កំ​បាកយ៉ាងក៏ដោយ។
សូមបញ្ជាក់​ថា ពលរដ្ឋដែលមានជីវភាពខ្វះខាតទាំង៧សង្កាត់រួមមាន ៖ សង្កាត់កពង់ស្វាយ ចំនួន១០២គ្រួសារ,សង្កាត់កោះពង់សត្វ ២០គ្រួសារ, សង្កាត់ម្កាក់៨៨គ្រួសារ, សង្កាត់អូរអំបិល ៥០គ្រួសារ, សង្កាត់ភ្នៀត ៥៨គ្រួសារ, សង្កាត់ ព្រះពន្លា ៦៤គ្រួសារ នងសង្កាត់ទឹកថ្លា ៥០គ្រួសារ សរុបចំនួន៤៣២គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២០គីឡូក្រាម និងមីមួយកេស៕

Leave a Reply

Your email address will not be published. Required fields are marked *