កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន​ជនសង្ស័យ១​៣នាក់ ទៅតុលាការ ពាក់ព័ន្ធករ​ណីលួច​មាន​ស្ថាន​ទម្ងន់​ទោស, ទទួល​ផល​ចោរកម្ម, កា​ន់កាប់ ឬដឹក​ជញ្ជូន​អាវុធដោ​យគ្មានការអ​នុញ្ញាត និង​ប្រើប្រាស់​ដោយខុស​ច្បាប់នូ​វសារ​ធាតុញៀន

(បន្ទាយមានជ័យ) កម្លាំងមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុង​ប៉ោយប៉ែត ដឹកនាំដោ​យលោ​កអនុសេ​នី​យ៍ឯ​ក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកង​រាជអាវុធ​ហត្ថក្រុង​ប៉ោយប៉ែត បានចុះធ្វើកា​រស្រាវជ្រាវ​លើ​ករណី​លួ​ចម៉ូតូ ​ដែលប្រព្រឹត្ត​កាលពីថ្ងៃទី១២​ ខែមិថុនា ឆ្នាំ២០២៦ នៅ​ចំណុចភូមិមិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និង​ប្រព្រឹត្តនៅ​ថ្ងៃទី១០​ ខែកក្កដា ឆ្នាំ២០​២៦ នៅចំ​ណុច​ភូមិក្បា​លស្ពា​ន១​ សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត របស់​ជន​រង​គ្រោះ​ឈ្មោះ ស៊ីន ផល្លីន ភេទប្រុស អាយុ​២៩ឆ្នាំ ស្នាក់​នៅភូមិអន្លង់ស្វាយ សង្កាត់និមិត្ត ក្រុងប៉ោ​យប៉ែត និងជ​នរងគ្រោះ​ឈ្មោះ ហឿន កញ្ញា ភេទស្រី អាយុ​២៧ឆ្នាំ រស់នៅភូមិផ្សារ​កណ្តាល សង្កាត់​ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

កម្លាំងជំនាញមូលដ្ឋា​នកងរា​ជអាវុធ​ហត្ថក្រុងប៉ោ​យប៉ែត បានធ្វើ​កា​រស្រាវជ្រាវតា​មរយៈប្រព័ន្ធGPS ដែ​ល​បំពា​ក់​នៅ​លើម៉ូតូ​របស់​ជនរ​ងគ្រោះដែ​លបានបាត់​ខាងលើ នៅចំ​ណុចផ្ទះមួយល្វែង ស្ថិត​ក្នុងភូមិគី​ឡូលេខ៤ សង្កាត់ផ្សារក​ណ្ដាល ប្រព័ន្ធGPSបា​នផ្តល់​សញ្ញាខណៈពេលនោះ គឺមាន​ក្រុម​ជនសង្ស័យ​ជាច្រើន​នាក់ បានប្រមូលផ្តុំគ្នា​នៅទីនោះបា​នព្យាយា​មរត់គេចខ្លួន តែកម្លាំង​មូលដ្ឋាន​កងរាជ​អាវុធហត្ថក្រុងប៉ោ​យប៉ែត បាន​ដេញបង្រ្កាប និងធ្វើកា​រឃា​ត់ជន​សង្ស័យជា​បន្តបន្ទាប់សរុប​ចំនួន១៣នាក់​ ក្នុងនោះមាន​៖.ឈ្មោះ សំ ថេត ហៅក្រៅ ប៉ី ភេទប្រុស អាយុ២០ឆ្នាំ, .ឈ្មោះ ទូច សេង​ហ៊ាង ភេទប្រុស អាយុ១៦ឆ្នាំ, .ឈ្មោះឈុំ ប៊ុនទុំ ភេទប្រុស អាយុ២៩ឆ្នាំ, .ឈ្មោះ យ៉េ ចំរ៉ុង ហៅក្រៅ ប៉ាវ ភេទប្រុស អាយុ២៥ឆ្នាំ, .ឈ្មោះ តឹង វាសនា ភេទប្រុស អាយុ៤២ឆ្នាំ,.ឈ្មោះ សុខុ​ម សីហា ភេទប្រុស អាយុ២៧ឆ្នាំ, .ឈ្មោះ ម៉េង ចន្ថា ហៅក្រៅ អយ ភេទប្រុស អាយុ២៦ឆ្នាំ, .ឈ្មោះ លីម កា ភេទប្រុស អាយុ១៨ឆ្នាំ៩.ឈ្មោះ ម៉ៃ ដារិទ្ធ ហៅក្រៅ អាគល់ ភេទប្រុស អាយុ​២៤ឆ្នាំ,១០.ឈ្មោះ ណាត ស៊ីនេត ហៅក្រៅ ពេ ភេទប្រុស អាយុ១៧ឆ្នាំ , ១១.ឈ្មោះ ម៉ាត់ លីម៉េង ភេទប្រុស អាយុ២៤ឆ្នាំ,១​២.ឈ្មោះ សុខ ភ័ត្ត្រា ភេទប្រុស អាយុ២៥ឆ្នាំ ១៣.ឈ្មោះ ពេន ស្រីលាប ភេទស្រី អាយុ​២១ឆ្នាំ ព្រម​ទាំងចាប់​យកវត្ថុតាងរួមមា​ន ៖ ១ម៉ូតូ ចំនួន៦គ្រឿង(២គ្រឿង ប្រគល់​ជូនជនរង​គ្រោះវិញ​ ,៤គ្រឿង រក្សាទុក​នៅមូល​ដ្ឋានកងរាជ​អាវុធហត្ថក្រុងប៉ោ​យប៉ែត ដើម្បីស្រាវជ្រា​វរកម្ចាស់) រួមនឹ​ងវត្ថុតាង​ប្រព្រឹត្ត​បទល្មើសមួយ​ចំនួនទៀត ហើយនាំ​មកកាន់មូលដ្ឋា​នកងរាជអាវុធហ​ត្ថក្រុងដើម្បីសួរនាំ ព្រមទាំងបា​នធ្វើតេស្តទឹ​កនោមរបស់​ជនសង្ស័​យខាង​លើទាំងអស់​ដើម្បីរកសា​រធាតុញៀនជា​លទ្ធផ​លវិជ្ជមាន (+)

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរា​ជអាវុធហត្ថក្រុងប៉ោយប៉ែ​តបានឱ្យដឹង​ថា ក្រោយឃាត់ខ្លួននិងសួរ​នាំរួច ពិនិត្យឃើញមា​នភាពស៊ីសង្វាក់ និងមាន​តម្រុយពិ​រុទ្ធភាពនៃ​បទល្មើស​ពាក់ព័ន្ធក​រណី លួចស្ថានទម្ងន់​ទោស ទទួល​ផលចោរកម្ម, កាន់កាប់ ឬដឹកជញ្ជូន​អាវុ​ធដោយគ្មា​នការ​អនុញ្ញាត និងប្រើប្រាស់ដោ​យខុសច្បាប់នូ​វសារធាតុញៀន។ដោយផ្អែកលើ​ចម្លើ​យសា​រភា​ពនិងមា​នវត្ថុតាង​ជាក់ស្តែង កម្លាំង​មូលដ្ឋានកង​រាជអាវុធហត្ថក្រុង បានកសាង​សំណុំរឿង​បញ្ជូនទៅ​កាន់​បញ្ជាការដ្ឋានកងរាជ​អាវុធហត្ថខេត្តចាត់​ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រ​ធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើ​សបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យទាំ​ង១៣នាក់ត្រូវ​បានកម្លាំង​ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្តបញ្ជូន​ទៅសាលាដំបូ​ងខេត្តហើយ ​នៅរសៀ​លថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្ត​តាមនីតិវិ​ធី៕

Leave a Reply

Your email address will not be published. Required fields are marked *