បន្ទាយមានជ័យ៖ មេភូមិសាមគ្គីបានអោយស្បត់មុខប្រជាពលរដ្ឋថា មិនបានទទួលលុយមួយលានប្រាំសែនរៀល ថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកដូចបណ្តាញសង្គមបានផ្សាយចោទប្រកាន់ឡើងនៅថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៦ នៅស្នាក់ការភូមិសាមគ្គី ដែលស្ថិតភូមិរង់ចាំស្ថិតភូមិរងចាំ ឃុំស្លរក្រាម ស្រុកស្វាយចេក។
ដែលមានវត្តមានពីឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងជាអគ្គលេខាធិការសមាគមន៍អតីតៈយុទ្ធជននិងនិវត្តជនកម្ពុជា និងលោក ឃ្លូក នួយ អភិបាលរង ខេត្តបន្ទាយមានជ័យតំណាងអោយឯឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារថ្នាក់ជាតិនិងខេត្ត ស្រុក/ក្រុង។
ឯកឧត្តម គន់ គីម មានប្រសាសន៍ថា៖ ព័ត៌មានបានផ្សព្វផ្សាយចោទប្រកាន់លោក ជា សយ មេភូមិសាមគ្គី ថា យកលុយពីប្រជាពលរដ្ឋ២នាក់ប្តីប្រពន្ធជាជនពិការ ជាថ្នូរអោយផ្ទៈ១ខ្នងចំនួន ១.៥០០.០០០រៀល ដើម្បីអោយមេភូមិបកស្រាយអោយបានច្បាស់ជូនប្រជាពលរដ្ឋបានដឹងតើការពិតឬយ៉ាងណា។
លោក ជា សយ មេភូមិសាមគ្គីបានបញ្ជាក់ថា៖ រឿងព័ត៌មានបានផ្សាយចោទប្រកាន់ថាលោកយកលុយថ្នូរផ្ទៈ១ខ្នងនោះគឺលោកបាននិយាយការពិតជាមួយគ្រួសារជនពិការ២នាក់ប្តីប្រពន្ធដែលទើបត្រឡប់ពីធ្វើការនៅប្រទេសថៃ តែលោកបានបញ្ជាក់ថា ទោះជាមានលុយ ១លានរៀល រឺ១លាន ៥សែនរៀល ក៍គាត់គ្មានផ្ទៈអោយដែរ ព្រោះគាត់គ្មានសិទ្ធិបែងចែកនិងប្រគល់ជូន គ្រាន់តែទទួលពាក្យដើម្បីស្នើសុំទៅ និងសិក្សាអោយច្បាស់លាស់តើប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានពិតប្រាកដត្រូវបានថ្នាក់លើប្រគល់ជូន។
លោកបានស្បត់ចំពោះមុខប្រជាពលរដ្ឋថា៖ លោកមានកូន៧នាក់ និងកូនចៅជាង២០នាក់ បើសិនជាលោកបានយកលុយ ១លានរៀល រឺ១លាន ៥សែនរៀល ពីប្រជាពលរដ្ឋណាមួយថ្នូរចែកផ្ទៈ១ខ្នងសុំអោយរន្ទៈបាញ់ទាំងពូជន៍ ព្រោះផ្ទៈសម្រាប់ជនភៀសសឹកនៅភូមិរង់ចាំគាត់គ្មានសិទ្ធិបែងចែកឡើយ តែមានសិទ្ធិធ្វើរបាយការណ៍ស្នើសុំទៅថ្នាក់លើដើម្បីប្រគល់ជូនសម្រាប់ប្រជាពលរដ្ឋរស់នៅជាក់ស្តែងក្នុងតំបន់ដែលភាគីទាហានថៃហំព័ន្ធយកលំនៅដ្ឋាន។
ឯកឧត្តម គន់ គីម បានបញ្ជាក់ថា៖ បងប្អូនប្រជាពលរដ្ឋបានស្គាល់មេភូមិរបស់ខ្លួនច្បាស់ហើយទាំងគាត់បានស្បត់ស្បែរជូន និងប្រជាពលរដ្ឋគាំទ្រថារាល់ព័ត៌មាន និងបណ្តាញសង្គមបានផ្សព្វផ្សាយចោទប្រកាន់ លោក ជា សយ មេភូមិសាមគ្គី គឺគ្មានការពិតឡើយជាការមួលបង្កាច់ដែលជាព័ត៌មានមិនពិតធ្វើអោយប៉ៈពាល់កិត្តិយសសង្គម។
ឯកឧត្តមបានបញ្ជាក់ថា៖ នៅពេលដែលជម្លោះព្រំដែនកម្ពុជា.ថៃ ភាគីទាហានថៃបានឈ្លានពានបូរណៈភាពទឹកដីកម្ពុជាបានប្រើប្រាស់អាវុធ មានទំលាក់គ្រាប់ពីលើយន្តហោះ និងគ្រាប់ផ្លងបណ្តាលអោយប្រជាពលរដ្ឋស្លូតត្រង់វបានស្លាប់ និងរងរបួសត្រូវបានជម្លៀសចេញពីលំនៅដ្ឋានត្រូវបានទាហានថៃ បានយកលួសបន្លា និងកុងទីន័រហំព័ទ្ធយកលំនៅដ្ឋានប្រជាពលរដ្ឋចំនួន ៦ភូមិ មាន២ភូមិ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ និង៤ភូមិ ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក។
ឯកឧត្តម គន់ គីម បានបញ្ជាក់ថា៖ ជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា បានកសាងលំនៅដ្ឋាបណ្តោះអាសន្នរហូតពេលនេះបានចំនួន៣.៣១៨ខ្នងផ្ទៈ និងជនភៀសសឹកបានចូលរស់នៅជាង៣.០០០គ្រួសារ មានភ្លើង ទឹក សាលារៀន និងផ្សារសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិរងចាំ៕









