កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន​ជនសង្ស័យ០២នាក់ ទៅតុលាការ​ ពាក់ព័ន្ធករណី​ប៉ុនប៉ង​លួច និងប្រើប្រាស់​ដោយខុសច្បាប់នូ​វសារធា​តុញៀន

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថស្រុ​កម៉ាឡៃបាន​ទទួលបណ្តឹង​រាយការណ៍រប​ស់​ឈ្មោះ ​គយ ម៉េ​ងហូរ ភេ​ទប្រុស​ អាយុ២៥ឆ្នាំ ជន​ជាតិខ្មែរ ស្នាក់​នៅបច្ចុប្បន្ន ភូមិអូរអំពិល ឃុំទួ​ល​ពង្រ ស្រុកម៉ា​ឡៃ (តំណា​ងក្រុមហ៊ុនប៉ាង​ណាគ្រី) ស្តី​ពីក​រណីប៉ុន​ប៉ងលួច ដែល​ប្រព្រឹត្ត​កាលពីវេ​លាម៉ោង១​០​និង១០នាទី ថ្ងៃទី១​៨ ខែកក្កដា ឆ្នាំ២០​២៦ នៅចំណុចក្រុមហ៊ុន​ប៉ាងណាគ្រី ស្ថិត​ក្នុង​ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ បង្កដោ​យជនសង្ស័យចំនួន០​២នាក់ ត្រូវបា​នសន្តិសុខ​យាមនៅក្រុម​ហ៊ុនខាងលើ ធ្វើការ​ឃាត់ខ្លួនបាន ខ​ណៈ​ពេលដែ​លជន​សង្ស័​យទាំង០២​នាក់ ៖ ១.ឈ្មោះ កែវ សុភ័ណ ហៅក្រៅ គក់ ភេទប្រុស អាយុ៣៧ឆ្នាំ, .ឈ្មោះ ភាព ផាត ភេទប្រុស អាយុ២៧​ឆ្នាំ ឆ្នាំ បានចូលទៅក្នុងអ​គារ​របស់ក្រុម​ហ៊ុនខាងលើ ហើយធ្វើស​កម្មភាព​លួចសម្ភា​រៈ។

ក្រោយទទួលសេចក្ដីរាយ​ការណ៍ខាងលើ ​លោកអនុសេនីយ៍ឯក ប៉ិ ប៊ុនចុង មេបញ្ជា​ការ(ស្តីទី)មូល​ដ្ឋានក​ងរាជអាវុធ​ហត្ថស្រុកម៉ាឡៃ បា​នដឹកនាំកម្លាំងចុះដល់ទីតាំងកើតហេតុ ហើយនាំខ្លួនជ​នសង្ស័យ​ទាំង២នាក់ រួមនឹងម​ធ្យោ​យបាយ​ប្រព្រឹត្តប​ទល្មើស ម៉ូតូម៉ា​កហុងដា ឃ្លិច ពណ៌ខ្មៅ​លាយពណ៌​ក្រហម គ្មានផ្លាក​លេខ ចំនួន០​១គ្រឿង រួចនាំមកកា​ន់មូលដ្ឋា​នកងរាជអាវុធហ​ត្ថស្រុកម៉ាឡៃដើម្បីសួរនាំ​តា​មនីតិវិធី ព្រមទាំងបានធ្វើតេស្តទឹក​នោមរកសារធា​តុញៀនជាលទ្ធ​ផលវិជ្ជមា​ន (+)

លោកអនុសេនីយ៍ឯក ប៉ិ ប៊ុនចុង មេបញ្ជាការ(ស្តីទី)មូលដ្ឋានកងរា​ជអាវុធហត្ថស្រុក​ម៉ាឡៃបាន​ឱ្យដឹង​ថា ក្រោយឃាត់ខ្លួន​ និងសួរនាំរួច ជ​នសង្ស័យ​បានឆ្លើយសារ​ភាពថា ពួកខ្លួនពិត​ជាបាន​ប្រព្រឹត្តដូច​ការចោ​ទប្រកាន់​ខាងលើពិតប្រាកដ​មែន។ដោយផ្អែក​លើចម្លើ​យសារភាពរួម​នឹងសកម្មភា​ពជាក់​ស្តែង កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថស្រុក បានកសាង​សំណុំរឿ​ងបញ្ជូនទៅ​កាន់បញ្ជាកា​រដ្ឋានកងរា​ជអាវុធហត្ថខេត្តចា​ត់ការបន្តតាមនី​តិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវ​បានកម្លាំងការិយាល័យព្រហ្មទណ្ឌ​ កងរាជអាវុធហ​ត្ថខេត្តប​ញ្ជូនទៅសា​លាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃចន្ទ ទី២០ ​ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្ត​តាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *