អ្នករាយការណ៍ពិ​សេសអង្គ​ការសហ​ប្រជា​ជាតិ ទទួ​លបន្ទុក​ស្ថាន​ភាពសិទ្ធិ​មនុស្ស​នៅកម្ពុជាថ្មី មក​បំពេ​ញទ​ស្សនកិច្ច​នៅក្នុងខេត្តបន្ទា​យមានជ័យ

បន្ទាយមានជ័យ ៖ បេសកជន​ពិសេសរបស់អង្គកា​រសហប្រជា​ជាតិ លោក Thomas Andrews អ្នក​រាយការ​ណ៍ពិ​សេសអង្គកា​រសហប្រជាជាតិទទួល​បន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថ្មី មកបំ​ពេញទស្សនកិច្ចនៅក្នុងខេ​ត្តបន្ទាយមានជ័យ ដើម្បីរាយ​ការណ៍អំ​ពីស្ថានភា​ព ក្រោយពីមាន​ការឈ្លានពាន ពីសំ​ណាក់ប្រទេ​សថៃ មកលើ​កម្ពុជា ព្រមទាំង បានជួបជា​មួយថ្នាក់ដឹក​នាំខេត្តបន្ទា​យមានជ័​យ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២​០២៦។

ក្នុងដំណើរបំពេញបេសកកម្មក្នុងទឹកដីខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត ក៏បាន​ស្វាគមន៍​យ៉ាងកក់ក្តៅចំ​ពោះវត្តមានរ​បស់លោក Thomas Andrews ដែលបានអ​ញ្ជើញមកក្នុង​ទឹកដីខេត្តបន្ទា​យមានជ័​យ ដើម្បីធ្វើកា​រចុះពិនិត្យ​ជាក់ស្តែង នៅតាមបន្ទាត់ព្រំដែន និងការរស់​នៅរបស់​បងប្អូនជនភៀសសឹក ដែលទទួ​លរងគ្រោះ​ដោយសារការ​ឈ្លានពានរបស់ភា​គីថៃមកលើ​កម្ពុជា ដែលមកទល់​ពេល​នេះមិ​នទាន់អា​ចវិលត្រឡប់ទៅលំនៅឋានវិញបាន។

ឯកឧ​ត្ដម អភិ​បាលខេត្តបន្ទា​យមានជ័យ ក៏បញ្ជាក់​ថា ខេត្តបន្ទាយ​មានជ័យ ជាខេត្តមួយ​ក្នុងចំ​ណោ​មខេត្តទាំ​ង៧ ដែល​មានព្រំប្រទល់​ជាប់ជាមួយ​ប្រទេសថៃ ហើយក៏ជា​ខេត្តដែ​លទទួល​រងគ្រោះ និងមា​នផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើទិដ្ឋភា​ពជាច្រើន ដែលបណ្តាលមកពីសង្គ្រាមឈ្លាន ពានរ​បស់ភាគីថៃមកលើប្រទេសកម្ពុជាចំនួនពីរលើក ដែលលើកទី១ ចាប់ពីថ្ងៃទី២៤២៨ ខែកក្កដា ឆ្នាំ២០​២៥ និង​លើកទី២ ចាប់ពីថ្ងៃទី ៧២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងរយៈពេល២១ថ្ងៃចុងក្រោយនេះ បានប​ណ្តាលឱ្យមា​នប្រជាជនចំនួនជាង៦ម៉ឺន៤ពាន់គ្រួសារ មនុស្សរាយជាង២១ម៉ឺន នាក់ និងកុ​មារជាង៦​ម៉ឺន នាក់ដែលមា​នទីលំនៅ​រស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ត្រូវបានជម្លៀស និងភៀសសឹកមកកាន់ទីកន្លែងសុវត្ថិភាព បណ្តោះអាសន្ន រួមទាំងព្រះសង្ឃផងដែរ។ ក្នុង​ព្រឹត្តិកា​រណ៍​នាពេលនោះ បានបណ្តា​លឱ្យប្រជាជ​នស៊ីវិលស្លូតត្រង់កម្ពុជាស្លាប់ចំនួន៩នាក់ និងរង​របួស​ជាច្រើននាក់ ខូចខាតលំនៅដ្ឋានវត្តអារាម និងភូមិចំនួន៦ភូមិ ត្រូវបានកងទ័ពថៃ បានដាក់កុងតឺន័រ និងរា​យបន្លាលួសហ៊ុព័ទ្ធទាំ​ងកម្រោល ល្មើសនឹងបទដ្ឋានគតិយុត្តិអន្តរជាតិ និងកិច្ចព្រមព្រៀង​សន្តិភាព ដែលកំ​ពុងស្ថិតនៅ​ជាធរមាននៅឡើយ។ ជាពិសេសកុមារៗ កុមារជាង៦ម៉ឺន នាក់ ត្រូវឃ្លា​តឆ្ងាយពីការសិ​ក្សា សាលារៀនមួយចំនួនត្រូវបានបំផ្លាញ ដោយសារ​យោធាថៃ​ប្រើប្រាស់​អាវុធធុ​នធ្ងន់ បាញ់ស្រោចរំលោភចូលដែនអធិបតេយ្យភាពរបស់កម្ពុជានៅតាមបន្ទាត់ព្រំដែន។
បន្ទាប់ជួ​យប​ជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ លោក Thomas Andrews ក៏បានអញ្ជើញ​ចុះពិនិត្យមើលដោ​យផ្ទាល់អំពីស្ថានភាពជាក់ស្ដែងនៅតាមបន្ទាត់ព្រំដែន នៅតំបន់បឹងត្រកួន ស្រុកថ្មពួក ជាទីតាំងមួយក្នុងចំណោមទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័រ និងរាយបន្លាលួស ព័ទ្ធយកដី ភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបានឃើញពីភ័ស្តុតាងជាក់ស្តែង នៃកា​រឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យភាពរបស់កម្ពុជា

សូមបញ្ជាក់ថា គោលបំណងចម្បងនៃបេសកកម្ម និងទស្សនកិច្ចការងាររបស់លោក Thomas Andre​ws មកកាន់កម្ពុជា និងតំបន់ព្រំដែន ដេីម្បីសិក្សាពីស្ថានភាពជនភៀសសឹក ចុះពិនិត្យ និងប្រ​មូលព័ត៌មា​នផ្ទាល់អំពីស្ថានភាពរស់នៅ និងតម្រូវការផ្នែកមនុស្សធម៌របស់ប្រជាជនកម្ពុជា ដែលរ​ងផលប៉ះពាល់ដោយសារជម្លោះព្រំដែន។ ដេីម្បីវាយតម្លៃផលប៉ះពាល់ជម្លោះ នៃការប៉ះ​ទង្គិចគ្នានៅតាមតំបន់ព្រំដែនកម្ពុជាថៃ ក្នុងការប្រមូលព័ត៌មាន និងភស្តុតាងជាក់ស្តែង ដើម្បីរៀប​ចំជា របាយការណ៍ផ្លូវការ ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *