ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញនាំ​អំណោ​​យរបស់ស​ម្ដេច​កិតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាក​បាទក្រហ​មកម្ពុជា ផ្តល់​ជូនព​លរដ្ឋរ​ងគ្រោះ​ដោយ​ខ្យល់កន្ត្រាក់ ​៥៤គ្រួសារ នៅ​ស្រុកបាធាយ

(កំពង់ចាម)៖​នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២​០ ខែសីហា ឆ្នាំ២​០២៦ នេះ ឯ​កឧត្តម អ៊ុន ចាន់ដា អភិបា​លខេ​ត្តកំពង់​ចាម និង​ជាប្រធានគ​ណៈកម្មាធិ​ការសាខាកា​កបា​ទក្រហមកម្ពុជាខេត្ត បានដឹ​កនាំ​ក្រុ​មកា​រងារសាខា​ អនុសា​ខា និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះជួបសំ​ណេះសំណាល​សួរសុខទុក្ខ និងនាំ​យក​អំណោ​យមនុស្សធម៌ដ៏ថ្លៃថ្លារប​ស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកា​កបាទ​ក្រហម​កម្ពុជា ផ្តល់ជូន​ប្រជា​ពលរដ្ឋរ​ងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ សរុប ៥៤គ្រួសារ មកពី ៦ភូមិ នៃឃុំ​ចំនួន​៣ ក្នុងស្រុក​បាធាយ។

ហេតុការណ៍​នេះ បា​នកើតឡើង ​កា​លពីម៉ោង ,៣០នាទីល្ងា​ច ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០​២៦ ដែល​ពេ​លនោះ មានភ្លៀង លាយឡំនឹ​ងខ្យល់កន្ត្រាក់​បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ៥៤ ខ្នង ក្នុងភូមិត្រប់ ភូមិថ្មី ភូមិចាន់​គង់ក្នុងឃុំត្រប់ភូមិតាំងជ្រៃក្នុង​ ឃុំសណ្តែកភូមិស្រឹង្គ ក្នុងឃុំទំនប់ និងភូមិត្រយ៉ងពង ក្នុងឃុំជើងព្រៃ ត្រូវប៉ើង​រលំ របើកសង្កសី និងរបើក​ក្បឿងរាប់ពាន់សន្លឹក រ​ងផលប៉ះពាល់ កម្រិតធ្ងន់ ២គ្រួសារ កម្រិត​មធ្យម ៨គ្រួសារ និង កម្រិតស្រាល ៤៤គ្រួសារ។

ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួម​សម្តែងការ​សោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្ត​រាយធម្មជាតិ ដែ​លបានកើ​តឡើងដោយស្មានមិន​ដល់នេះ ប៉ះពាល់ដល់ការរស់នៅ ខាតបង់ទាំងពេ​លវេលា និ​ងសោហ៊ុយ ត្រូវចំណា​យសម្រាប់ការជួសជុល ស្តារឡើងវិញ ថែមទៀត។ ជាមួយនឹងការ នាំនូវ​បណ្តាំផ្ញើ​សួរសុខ​ទុក្ខដោយក្តីអាណិត អា​សូរ ពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រ​ធានកិត្តិយសសាខា ជាពិ​សេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក​បាទក្រហម​កម្ពុជា នោះ ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹ​កដល់ប្រជាព​លរដ្ឋទាំងអ​ស់ឱ្យបង្កើ​នការប្រុងប្រ​យ័ត្ន នៅពេ​លមានភ្លៀង ផ្គរ រន្ទះ ពិសេសខ្យល់​កន្ត្រាក់ ត្រូវ​ពិនិត្យ រកកន្លែ​ងដែលធា​នាសុវត្ថិភាព​ បង្ការ​ការពារខ្លួន ជៀសឱ្យផុ​តពីគ្រោះថ្នាក់ជា​យថាហេតុ។

ឯកឧត្តម ថ្លែងបន្តថា ​ចំពោះការ​សាងសង់ជម្រក ឬផ្ទះស្នាក់​នៅទៀតសោត ក៏ត្រូវរៀបចំឲ្យមា​នភាពរឹងមាំ តាមក្បួនខ្នាតប​ច្ចេកទេសត្រឹមត្រូវ ដើម្បីកា​រពារការដួលរលំ ឬត្រូវខ្យល់​កន្ទ្រាក់បង្កមហន្តរាយ ឬរងវិបត្តិភ័យផ្សេងៗ។ ក្នុងស្ថានភាពដែ​លអាកាស​ធាតុមានកា​រប្រែប្រួលក្នុង​រដូវវស្សានេះ យើងត្រូវអ​នុវត្តវិធា​នការអនាម័យស្អាត ៣ យ៉ាង ដោយត្រូវយកចិត្តទុ​កដាក់ថែ​ទាំសុខភាព ​អោយបា​នល្អ តាម​ទិសស្លោក ស្រឡាញ់ខ្លួន អោយស្ងួនចំណី ជៀសអោយផុ​តពីជម្ងឺមិ​នឆ្លងទាំង​៤ និងសូម ​ចូលរួមពង្រឹ​ងភាពធន់ ស​ហគមន៍។ ជាមួយនោះ សូមខិ​តខំប​ង្កបង្កើនផល ដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីបង្កើនប្រាក់ចំណូល លើកកំព​ស់ជីវភាព​ក្នុងក្រុម​គ្រួសារ។

អំណោយ​ដែលផ្តល់ជូនពលរដ្ឋរងផល ប៉ះពាល់ ទាំង ៥៤គ្រួសារនោះ ក្នុង ១គ្រួសារទទួលបាន: អង្ករ ២៥គក្រ មី១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹក ស៊ីអ៊ីវ ១យួរ ទឹកពិសាប្រណិត វីអាក់ទីវ ១កេស និងឃីត ១ សម្រាប់.
ចំពោះ​ថវិកា បាន ផ្តល់ជូ​នតាមកម្រិតខូចខាតជាក់ស្តែង សម្រាប់ការស្តារនិងជួសជុលឡើងវិញ រួមមាន :
ពលរដ្ឋរងផ​លប៉ះពាល់កម្រិតធ្ងន់ ២គ្រួសារ ជូនក្នុង​១គ្រួសារ ចំនួន ៤០០.០០០រៀល ។
ពលរដ្ឋរង​ផល​ប៉ះពាល់​ កម្រិត មធ្យម ៨គ្រួសារ ជូនក្នុង ១គ្រួសារ ២០០០០០ រៀល ។
ពលរដ្ឋរ​ងផលប៉ះពាល់ កម្រិតស្រាល ៤៤គ្រួសារ មាន ២ប្រភេទ :
ប្រភេទ ១ ចំនួន ៣៥គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ១៥០.០០០ រៀល ។
ប្រភេទ២ ចំនួន ៩គ្រួសា​រ ក្នុងមួយគ្រួសារ ទទួលបាន ១០០.០០០រៀល ។

ក្នុងឱកាសនោះដែ​រ ឯកឧត្តម អ៊ុន ចាន់ដា និងក្រុម​ការងារ ក៏បានអញ្ជើញប្រគេនទេយ្យទាន ព្រះចៅអធិការវត្តប្រើសមាស រួមមាន អង្ករ ១០០គក្រ មី ៤កេស ត្រីខ ៤យួរ ទឹកពិសាប្រណិត ៤កេស និង បច្ច័យ ៤០០.០០០រៀល ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *