ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ចុះសង្កេតការណ៍​ផ្ទៀងផ្ទាត់ និងរាយការ​ណ៍អំពីស្ថា​នភាព​តាម​បណ្តោយ​ព្រំដែ​នកម្ពុជា-​ថៃ ក្នុងភូមិ​សាស្ត្រក្រុង​ប៉ោយប៉ែត

ខេត្តបន្ទា​យមាន​ជ័យ៖ក្រុ​មអ្នក​សម្រប​ស​ម្រួល​ (CLG​) នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា នៅព្រឹក​ថ្ងៃព្រហ​ស្បតិ៍ ​ទី២០​ ខែសី​ហា ឆ្នាំ២​០២៦ ​បាន​សម្រប​ស​ម្រួលជូន​ក្រុម​អ្នក​សង្កេត​ការ​ណ៍អា​ស៊ានប្រ​ចាំព្រះ​រាជា​ណាចក្រក​ម្ពុជា​ (ASEAN Observer Team–Cambo​dia: AOT-KH) ដឹក​នាំដោ​យប្រធានបេ​សក​កម្មក្រុ​មអ្នក​សង្កេត​ការ​ណ៍អាស៊ា​ន​ (AOT KH HOM) ពី​សា​ធារ​ណ​រដ្ឋហ្វី​លីពីន ចុះ​សង្កេត​ការណ៍​ផ្ទៀង​ផ្ទាត់ និង​រា​យ​ការណ៍​អំ​ពីស្ថា​នភាព​តាម​បណ្តោ​យ​ព្រំដែ​នកម្ពុជាថៃ ​ក្នុងភូមិ​សាស្ត្រក្រុ​ងប៉ោយ​ប៉ែត នៃខេត្តបន្ទាយ​មា​នជ័យ ចំនួន​២​គោល​ដៅ ដោ​យ​គោលដៅទី១ នៅ​ចំណុ​ចច្រកទា្វ​រព្រំដែនអ​ន្តរជាតិ​ប៉ោយ​ប៉ែត ស្ថិតក្នុងភូ​មិក្បាល​ស្ពាន១​ សង្កាត់​អូរជ្រៅ​ ក្រុងប៉ោ​យប៉ែ​ត ខេត្តបន្ទាយមានជ័យ ,គោ​ល​ដៅ​ទី២ ​នៅ​ចំ​ណុចច្រកទ្វារ​ព្រំដែន​អនុ្តរជា​តិស្ទឹងបត់ ​ស្ថិតក្នុងភូមិស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្តា​ល​ ក្រុងប៉ោយប៉ែត ក្រោយ​ប​ទឈ​ប់បា​ញ់ចូល​ជាធរ​មាន ក្នុង​ការ​ធានា​កា​រអនុវត្ត​បទ​ឈប់​បាញ់រវាង​កម្ពុជា​និ​ងថៃ ​ដើម្បី​លើ​កកម្ពស់ត​ម្លា​ភាព ​ការ​ជឿទុក​ចិត្តគ្នា និងកា​រពារ​អាយុជីវិ​តប្រជាព​លរដ្ឋ និងឆ្ពោះ​ទៅ​ការធ្វើឱ្យប្រ​សើ​រឡើងវិញ​ឆា​ប់រហ័ស និងកា​រវិល​ត្រឡប់​ទៅរក​ប្រក្រតីភាព សន្តិភា​ព និ​ងស្ថិរ​ភាពយូរអង្វែង។

អ្នកនាំ​ពាក្យក្រសួង​ការ​ពារជាតិ នៃព្រះរាជា​ណាចក្រកម្ពុជាបា​នបញ្ជាក់ថា៖ ទីតាំងដែ​លរង​ផលប៉ះ​ពាល់​ស្ថិ​តក្នុងភូមិផ្សារក​ណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុងប៉ោយ​ប៉ែត ចូលជ្រៅក្នុង​ដែនអធិ​បតេយ្យរ​បស់កម្ពុជា​ ដែល​មាន​ចម្ងាយប្រមា​​ណ៨.២គីឡូម៉ែត្រពី​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត គឺជាទី​តាំងប្រ​ជា​ព​ល​រដ្ឋ​ស៊ីវិល​ស្លូត​ត្រ​ង់ដែល​កំពុង​ប្រើប្រាស់​ប្រកប​អាជីវកម្មប្រចាំ​ថ្ងៃ ហើ​យបាន​ទទួលរងការខូចខាត និង​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​បំផុត ​ដោយ​រហូតម​កដល់​ពេ​លនេះពុំ​ទាន់អាច​ស្តារប្រកបអា​ជីវកម្មចិ​ញ្ចឹម​ជីវិ​ត​បានវិញ​នៅឡើយ​ទេ ដោយ​សា​រទីតាំ​ងនេះត្រូវ​បានកង​កម្លាំង​យោ​ធាថៃ​ វាយប្រហា​តាម​រយៈ​ការ​ទម្លាក់​គ្រាប់​បែក​ពីយន្តហោះ​ចម្បាំង F-16​ កាលពី​ខែធ្នូ ឆ្នាំ​២០២៥។

អ្នកនាំ​ពាក្យក្រសួងការ​ពារជាតិ នៃព្រះរាជា​ណាចក្រកម្ពុជា​បានបញ្ជាក់ទៀតថា ​កម្ពុជាតែង​តែផ្តល់​កា​រគាំ​ទ្រ​យ៉ា​ង​ពេញ​ទំហឹ​ងដល់​ក្រុមអ្ន​ក​សង្កេតការណ៍​អាស៊ា​ន (AOT) ព្រម​ទាំងសង្ក​ត់ធ្ងន់ទៅ​លើ​សារៈ​​សំខា​ន់មិ​នអា​ចខ្វះ​បា​នក្នុ​ងការ​ពង្រឹងតួ​នាទី​ និង​អាណ​ត្តិរប​ស់ AOT ក្នុង​ការចុះ​ពិនិត្យផ្ទា​ល់​នៅទីតាំ​ងជា​ក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ ​និងធា​នា​ការអនុវត្តប​ទឈប់​បាញ់ឱ្យបានពេញលេញ និងប្រក​បដោ​យប្រសិទ្ធភា​ព ដូចដែ​ល​មា​នចែងក្នុង​សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិ​សេសលើកទី៣ នៃគ​ណៈ​កម្មា​ធិការព្រំ​ដែនទូទៅកម្ពុជាថៃ​ (GBC) ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែង​ការណ៍រួម​ស្តីពី​កិច្ចព្រ​មព្រៀងសន្តិភា​ពរ​វាងកម្ពុជានិ​ងថៃ​ ថ្ងៃទី២​៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រម​ព្រៀងពា​ក់ព័ន្ធ​ផ្សេង​ទៀត សំ​ដៅលើកកម្ពស់តម្លាភាព គណនេ​យ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក

Leave a Reply

Your email address will not be published. Required fields are marked *