វគ្គផ្សព្វផ្សាយស្ដីពីច​លនា​កាកក្រហ​ម​អឌ្ឍចន្ទក្រ​ហមនិ​ងវិជ្ជា​សង្គ្រោះបឋម​ដល់សា​ស្ត្រា​ចារ្យនិង​និស្សិត​នៅសា​កលវិទ្យាល័យ​ជាតិមានជ័យ

(បន្ទាយមានជ័យ)៖ដើម្បី​បានជាពុទ្ធិការយ​ល់ដឹងឲ្យកាន់តែច្បាស់​លើវិស័យកាកបាទ​ក្រហមអឌ្ឍ​ចន្ទក្រហមអន្តរជា​តិក៏ដូចជាកាកបា​ទក្រហមជា​តិនៃព្រះរាជាណាច​ក្រកម្ពុជាដែ​លជាស្ថាប័ន​មនុ​ស្សធម៌ធំជាងគេនោះ សាខាកា​កបាទក្រ​ហមខេត្តបន្ទា​យមានជ័យ​បានបើកវគ្គផ្សព្វផ្សាយស្ដី​ពីចល​នាកាក​បាទក្រហម​អឌ្ឍចន្ទក្រហម​និងវិជ្ជាសង្គ្រោះប​ឋមដល់សា​ស្រ្តាចារ្យនិងនិស្សិត​នៃសាក​លវិទ្យាល័យជាតិ​មាន​ជ័យនាថ្ងៃពុ​ធទី២០២៨ ខែតុលា ឆ្នាំ២០២៦។

លោកស្រី ​សុខ លាភា នាយិកាប្រតិបត្តិសាខាកា​កបាទក្រហមខេត្តបានឡើងធ្វើបទ​បង្ហាញស្ដី​ពីប្រវត្តិចលនាកាកបាទក្រហមអឌ្ឍចន្ទក្រហមអន្តរជាតិពីរឆ្នាំ ១៨៥៩ មកទល់បច្ចុប្បន្ន។ដោយជីវ​ប្រវ​ត្តិសង្ខេបបា​នបញ្ជាក់ថានាថ្ងៃទី២៤ ខែមិថុនាឆ្នាំ១៩៥៩ ស្ថិតនៅភាគខាងជើងនៅប្រទេសអ៊ីតាលី ពេល​នោះក​ងទ័ពបារាំងនិងកងទ័ពអូទ្រីស បានប្រយុទ្ធបង្ហូរឈា​មគ្នាពេញមួយថ្ងៃ​ដោយមានកង​ទ័ពប្រមាណ៤ ម៉ឺននាក់បាន​ស្លាប់និងរបួសហើយ​ត្រូវបានបោះ​បង់ចោលឲ្យដេ​ករណូករណែល​លើសមរភូមិដោ​យឃើញព្រឹត្តហេតុធ្វើឲ្យរន្ធត់ចិត្តខ្លាំងនោះ លោក ហង់ រី ឌុយណង់ ជាអ្នកជំនួញ​ជនជាតិស្វីស​ម្នាក់កំពុងធ្វើដំណើ​រឆ្លងកាត់តំបន់នោះលោក​បានធ្វើការចាត់ចែងការស​ង្គ្រោះបឋម​ហើយកែនប្រ​ជាជនក្នុងភូមិឲ្យជួយថែទាំអ្នករបួសទាំងពីរភាគីមានបារាំងនិងអូទ្រីស ពេលនោះ​ហើ​យកាកបា​ទក្រ​ហមអន្តរជាតិកើតឡើងនៅពេលនោះក្នុងឆ្នាំ១៨៦៣ មក។

លោកស្រី សុខ​ លាភា នាយិកាប្រតិបត្តិសាខាកាកបាទក្រហមខេត្តបានលើកឡើងថា កាកបាទ​ក្រហមអឌ្ឍ​ចន្ទក្រហម​ គឺជាស្ថាប័នអង្គការមិនលម្អៀង​ អព្យាក្រឹត​ អព្យា​ក្រឹតឯករាជ្យ ដែលមាន​បេសកកម្ម​មនុស្សធម៌ដ៏ថ្លៃថ្លាបំផុតក្នុងការការពារអាយុជីវិតនិងសេចក្តីថ្លៃថ្នូរដល់ជនរងគ្រោះ និងងាយរងគ្រោះហើយចំពោះកាកបាទក្រហមអឌ្ឍចន្ទក្រហមអន្តរជាតិ ត្រូវបានប​ង្កើតឡើង​នៅឆ្នាំ១៨៦៣​ ដោយឡែកសម្រាប់កាកបាទក្រហមកម្ពុជាទេ បានបង្កើតឡើងនៅឆ្នាំ ១៩៥៥រ​ហូតមកដល់​បច្ចុប្បន្នមាន​អាយុកាល​ ៧១ឆ្នាំហើ​យ។លោកស្រីនាយិកាបានបន្តថា​ កាកបាទក្រហម​ គឺជាវិស័យ​មនុស្សធម៌ធំជាងគេ​ ក្នុងព្រះរាជាណាចក្រកម្ពុជា​ ដែលមានបេ​សកកម្មចម្បង​ក្នុងការកា​រពារជីវិ​តនិ​ងសុខភា​ពរបស់មនុស្សគ្រប់រូប​ បានទទួ​លរងគ្រោះ​ និងងាយរងគ្រោះ មានភាព​ក្រីក្រគ្មានទីពឹង។ ព្រមទាំងធានានូវការគោរ​ពចំពោះកិត្តិយសសេចក្ដីថ្លៃថ្នូររបស់មនុស្សដោយមិនរើសអើងពណ៌សម្បុរ​ ពូជសាសន៍ឬនិន្នា​ការនយោ​បាយអ្វីឡើយ។ ម្យ៉ាងទៀតគឺប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង​៧​ របស់កាកបាទ សរុបមានមនុស្សធម៌​ ភាពឥតរេីសអើងអព្យាក្រឹតភាព​ ឯករាជភាព​ សេវាកម្មស្ម័គ្រចិត្ត​ ឯកភាព​ នឹងសកលភាព។

លោក សាន​ សុខាន​ មន្ត្រីប្រតិបត្តិក៏បានដឹងធ្វើបទបង្ហាញពីវិធីសង្គ្រោះបឋម ដែលជាចំណេះ​ជំនាញ​ដ៏សំ​ខាន់ចំពោះគ្រួសារនិងសង្គមជាតិ ដែលក្នុងគ្រួសារនីមួយៗ​ ត្រូវមានចំណេះដឹ​ងជាមូ​លដ្ឋាន​ នៅកម្ពុជាស​ង្គ្រោះបឋមនេះ​ ម្នាក់ឡើងទៅ។ ព្រោះថាវិធីសង្គ្រោះប​ឋមនេះគឺជាការជួយ​សង្គ្រោះអ្នកជំ​ងឺឬជនរងគ្រោះដំបូងគេបង្អស់មុនគ្រូពេទ្យជំនាញឬរថយន្តសង្គ្រោះបន្ទាន់មកដល់។ ការធ្វើវិធីស​ង្គ្រោះបឋមនេះ​ ក្នុងគោលបំ​ណងជួយកាត់ប​ន្ថយការឈឺចាប់និ​ងជួយសង្គ្រោះជី​វិតជនរងគ្រោះ​ដែលមានសភាពធ្ងន់ធ្ងរ​ ឱ្យរួចចាកផុតពីសេចក្ដីស្លាប់ក្នុងរយៈពេលខ្លី៕

Leave a Reply

Your email address will not be published. Required fields are marked *