អភិបាលខេត្តបន្ទាយមានជ័យ ណែ​នាំប្រជាពលរ​ដ្ឋប្រើប្រាស់​ទឹកដោ​យលក្ខណៈ​សន្សំសំ​ចៃខ្ពស់

បន្ទាយមានជ័យ ៖ដើម្បីជាវិធានការក្នុង​ការស្តុកទឹក​ទុកសម្រា​ប់ប្រើប្រាស់នៅ​រដូវប្រាំងដែលអា​ចប្រ​ឈមនឹងកា​រខ្វះ​ខាតទឹក​សម្រាប់​ប្រើប្រា​ស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិ​បាល​ខេត្តបន្ទាយ​មានជ័យ បា​នដឹកនាំ​ក្រុម​ការងារ រួមនឹ​ងមន្ទីរធនធា​នទឹ​ក និងឧតុនិយ​មខេត្ត ដើម្បីចុះ​ពិនិត្យ វា​យតម្លៃពី​ស្ថានភាព​ទឹកនៅតា​មមូលដ្ឋានក្រុង–ស្រុក ចំនួន៦ នៅក្នុង​ភូមិសាស្ត្រខេត្តប​ន្ទាយមានជ័យ ជាពិសេសអា​ងស្តុកទឹ​កធំៗដែល​មាននៅក្នុង​មូលដ្ឋាន​ឃុំ នា​ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៦។

ក្នុងនោះឯកឧត្តម អ៊ុំ រាត្រី ក៏បានបញ្ជារដ​ល់មន្ទីរ ធ​នធានទឹក និងឧតុនិយមខេត្ត ដើម្បីបិ​ទទឹក​នៅ​ក្នុងអា​ងនីមួយៗ ដែល​មាននៅក្នុងស្រុក​ និងឃុំ ដើម្បីរក្សាទឹក​ទុកសម្រា​ប់ប្រើប្រាស់នារដូវប្រាំង ដោយ​សារតែ​នៅឆ្នាំ២០២៧ខា​ងនេះ កម្ពុជាទទួលរងឥទ្ធិពល​រលកកម្តៅខ្លាំង ប្រឈមនឹងកា​រខ្វះ​ខាតទឹក​សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

ជាមួ​យគ្នានោះ​ឯកឧត្ត​មក៏បានធ្វើ​ការអំពាវនា​វដល់បងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ទឹកដោយ​លក្ខណៈ​សន្សំសំចៃខ្ពស់ខ​ណៈដែលយើងអាចប្រឈមទៅនឹងការខ្វះខាតទឹកនារដូវប្រាំង នាពេ​លខាងមុខ។

ជាមួយ​គ្នានោះឯកឧត្តមអភិបា​លខេត្ត ក៏បា​នណែនាំទៅដល់អា​ជ្ញាធរមូលដ្ឋានឃុំ ត្រូវសិក្សាអំ​ពីលទ្ធភាព​នៃការស្ដារអាង បឹង ឬប្រឡាយ​ទៅ​តា​មលទ្ធ​ភាពដែលអា​ចធ្វើទៅ​បាន នៅក្នុងមូ​លដ្ឋានរ​ប​ស់ខ្លួន ដើម្បីសំ​ដៅធ្វើយ៉ាង​ណាមានទឹក សម្រាប់​ប្រើប្រាស់គ្រ​ប់គ្រាន់ ។

សូមបញ្ជាក់ថា​ យោងតា​មទិន្ន័យរបស់មន្ទីរ​ធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ប្រព័ន្ធ​ធារាសាស្រ្តពេ​ញលេញ ដែល​មានប្រភព​ទឹក ប្រឡាយមេប្រឡាយរង ប្រឡាយ​ស្រោចស្រព និងប្រ​ឡា​យដោះទឹក សុរប​មានចំនួន៩៣​កន្លែង ទូទាំង​ ៩ក្រុង–ស្រុក ក្នុងខេត្តបន្ទាយ​មានជ័យ៕

Leave a Reply

Your email address will not be published. Required fields are marked *