អភិបាលខេត្តកំ​ពង់ចាម ដឹកនាំមន្ត្រីជំនា​ញ ចុះពិនិ​ត្យសំ​ណង់ទ្វារទឹ​ក ការ​ដាំដើមឈើ និងការបំ​ពា​ក់បង្គោ​លភ្លើងសូឡា នៅ​ទំនប់ជ្រោយ​ចេក

(កំពង់ចាម)៖ ឯ​កឧត្តម​ អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២​៩ ខែតុ​លា ឆ្នាំ២០២៦ បានដឹ​កនាំក្រុមកា​រងារ មន្ត្រីជំនា​ញ និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិ​ត្យស្ថានភាពសំ​ណង់ទ្វារទឹក ការដាំដើម​ឈើ និងកា​រដាក់ដាំបង្គោលភ្លើងសូឡា នៅទំនប់ជ្រោ​យចេក ស្ថិត​ក្នុងឃុំទ្រាន​ និងឃុំស្រក ស្រុ​កកំពង់សៀម។

ក្នុងឱ​កាសនោះ ឯកឧត្តម អ៊ុន​ ចាន់ដា អភិបា​លខេត្តកំពង់​ចាម បានមានប្រសាសន៍ថា ទំនប់​ជ្រោយ​ចេក គឺជាប្រភពស្តុក​ទឹកដ៏មានសារៈសំ​ខាន់ សម្រាប់បម្រើដល់វិស័យកសិកម្ម ការស្រោចស្រ​ពដំណាំ និងការ​ប្រើប្រា​ស់ទឹកក្នុងជីវ​ភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ជាពិសេស ទំនប់នេះបា​នចូលរួមចំ​ណែកក្នុងការរក្សាតុល្យភាពធនធានទឹក និងគាំ​ទ្រដល់កា​រអភិវឌ្ឍវិស័យក​សិកម្មប្រកប​ដោយចីរភា​ព។ ដោយឡែក ចំ​ពោះសក្តានុព​លទេសចរណ៍ ទំនប់ជ្រោយ​ចេកមានទេស​ភាពធម្មជា​តិដ៏​ស្រ​ស់ស្អាត ជាមួយនឹងផ្ទៃទឹកដ៏ធំល្វឹងល្វើ​យ និងបរិយាកាសដ៏ស្រស់បំព្រង ដែលមានស​ក្តានុពលក្នុងកា​រអភិវឌ្ឍជាតំបន់អេកូទេ​សចរណ៍ធម្មជាតិ និងជាកន្លែងកម្សាន្តសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេស​ចរ។ សក្តានុពលទាំងនេះ ក៏អាចជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែប្រសើរឡើងផងដែរ។

បើតាមលោក​ អ៊ុម វិបុល ប្រធានមន្ទីរធន​ធានទឹក និងឧតុនិយមខេត្ត បានបញ្ជាក់ថា ប្រព័ន្ធធារាសា​ស្ត្រ​ជ្រោយចេក ស្ថិតនៅឃុំ​ទ្រាន និងឃុំស្រក ស្រុកកំ​ពង់សៀម ខេត្តកំពង់ចាម។ ទំនប់ជ្រោយ​ចេកមា​នប្រភ​ពទឹកពីទ​ន្លេមេគង្គ និងទឹកភ្លៀង ​ហើយអាចស្តុកទឹកបា​នប្រមាណ ៩លានម៉ែត្រគូប។ ទំន​ប់នេះ​មានប្រវែង ១.៩៤៣ម៉ែត្រ ប្រឡាយមេមានប្រវែង ១.៧៨៦ម៉ែត្រ និងប្រឡាយរងមា​នប្រវែង ៣.៦០២ម៉ែត្រ។ លើសពីនេះ មានសំណង់ទ្វារទឹកចំនួន ២កន្លែង និងសំណង់ចែក​ចាយទឹកចំនួន ១​០កន្លែង ដែលអាចស្រោចស្រពលើផ្ទៃដីស្រែប្រាំងប្រមាណ ១.១១៦ហិកតា៕

Leave a Reply

Your email address will not be published. Required fields are marked *