ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា ប្តេជ្ញារចិត្តក្នុង ការបន្តការគាំទ្រ ដើម្បីបន្ធូរបន្ថយភាពតានតឹង និងគាំទ្រដល់ប្រជាជនដែលរងផលប៉ះពាល់បញ្ហាព្រំដែន

បន្ទាយមានជ័យ ៖ លោកជំទាវ កិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី និងលោក ISHIZUKI Hideo (ស៊ីស៊ីហ្សិតិ ហ៊ីដេអូ) ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា អញ្ជើញ ជាអធិបតីភាពក្នុងពិធីជូនកញ្ចប់សម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់ស្ត្រី និងក្មេងស្រី ចំនួន ៣,៣១៨ កញ្ចប់ នៅភូមិភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុក ឃ្នួច អនុប្រធាន គណៈកម្មាធិការជាតិគ្រប់ គ្រងគ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ និងលោកជំទាវ លោកជំទាវ ខូវ សាង អគ្គលេខាធិការរង គ.ជ.គ.ម. និងជាប្រធានក្រុមការងារយេនឌ័រ លោកស្រី Sandra Bernklau តំណាង UNFPA និងលោកស្រី តាំង សុភាព នាយិការងអង្គការ TPO ប្រារព្ធ ធ្វើ។

លោក ISHIZUKI Hideo (ស៊ីស៊ីហ្សិតិ ហ៊ីដេអូ) ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រចំពោះការដឹកនាំដ៏រឹងមាំនិងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពដែលរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកិច្ចការនារី បានបង្ហាញឱ្យឃើញនៅក្នុងគម្រោងនេះរបស់លោក និងបានអំណរគុណង្គការដៃូរ បុគ្គលិកជួរមុខ ទាំងអស់ ក៏ដូចជាមន្ត្រីអាជ្ញាធរមូលដ្ឋានទាំងអស់ដែលបានឈរប្រឹងប្រែងយ៉ាងសកម្ម មិនខ្លាចនឿយហត់ រហូតដល់ធ្វើឱ្យគម្រោងនេះលេចចេញជារូបរាង។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ លោក ISHIZUKI Hideo បញ្ជាក់ឡើងវិញថា ប្រទេសជប៉ុន សង្ឃឹមយ៉ាងមុតមាំថានឹងដោះស្រាយដោយសន្តិវិធីចំពោះបញ្ហានេះ នឹងអាចសម្រេចបានតាមរយៈកិច្ចសន្ទនា។ លោកក៏បានបញ្ជាក់ដែរថាប្រទេសជប៉ុនប្តេជ្ញារចិត្តក្នុង ការបន្តការគាំទ្រ ដើម្បីបន្ធូរបន្ថយភាពតានតឹង និងគាំទ្រដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារបញ្ហាព្រំដែន ។
លោកបន្តថា ក្រៅពីនេះរដ្ឋាភិបាលជប៉ុន ក៏បានផ្តល់ថវិកាប្រមាណ ១លាន៣សែនដុល្លារអាមេរិក ដល់អង្គការ UNFPA និងអង្គការអន្តរជាតិផ្សេងៗ ដើម្បីជួយគាំទ្រផ្តល់ជូន ដល់ពលរដ្ឋជនភៀសសឹកដែលរងផលប៉ះពាល់ដោយសារតែវិបត្តិព្រំដែនកម្ពុជា-ថៃ ។ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការអង្គការដៃគូរដើម្បីរៀបចំកញ្ចប់ប្រើប្រាស់ចាំបាច់សម្រាប់ស្ត្រីនិងក្មេងស្រីចំនួន៥០០០កញ្ចប់ សម្រាប់ចែកជូនជើងនៅក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ
រួមមានសម្ភារៈចាំបាច់នានា ក្នុងគោលបំណងស្តារឡើងវិញនូវអារម្មណ៍ ដែលមានសុវត្ថិភាពសម្រាប់ជនដែលរងផលប៉ះពាល់ជាពិសេសស្ត្រី ស្ត្រីនិងក្មេងស្រី ព្រមទាំងដើម្បីការពារសេចក្ដីថ្លៃថ្នូរផ្ទាល់ខ្លួនរបស់ពួកគាត់។ ព្រមទាំងឆ្លុះបញ្ចាំងនូវការប្ដេជ្ញាចិត្តរបស់ប្រទេសជប៉ុនក្នុងការការពារសិទ្ធិនិងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីព្រមទាំងការកសាងសង្គមប្រកបដោយសន្តិភាព។

លោកជំទាវ កិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី ក៏បានថ្លែងអំណរគុណទៅដល់រដ្ឋាភិបាលជប៉ុន ដែលបានចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងការជួយដល់បងប្អូនជនភៀសសឹកនាពេលកន្លងមក ក្នុងដំណាក់កាលដែលកម្ពុជាទទួលរងនូវការឈ្លានពានពីសំណាក់យោធាថៃ។
ជាមួយគ្នាលោកជំទាវក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីប្រទសជិតខាង។ ហើយលោកជំទាវបានបញ្ជាក់ថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំពុងតែធ្វើការដោះស្រាយបញ្ហាព្រំដែនតាមផ្លូវការទូត ដោយមិនចង់ឱ្យកើតមានការផ្ទុះអាវុធជាថ្មី ដែលធ្វើឱ្យប៉ះពាល់ទៅដល់ជីវភាពរស់នៅ របស់ប្រជាពលដ្ឋ និងអាយុជីវិតរបស់កងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែន៕

Leave a Reply

Your email address will not be published. Required fields are marked *