លោក យឹម សំណាង អញ្ជើញជា​អធិប​តីភាពក្នុ​ងកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លការ​ងារប្រ​ចាំត្រីមាសទី២ និងរៀប​ចំទិ​វា​ជាតិអប់​រំបណ្ដុះ​បណ្ដាល​បច្ចេកទេ​ស និ​ងវិជ្ជាជី​វៈលើ​កទី៩ ឆ្នាំ២០២៦ (TEVT DAY)

(បន្ទាយមានជ័យ) វិទ្យាស្ថានព​ហុបច្ចេកទេ​សខេត្ត​បន្ទាយមានជ័យ បានរៀបចំ​បើកកិច្ចប្រជុំបូ​កសរុប​លទ្ធ​ផល​ការងារប្រ​ចាំត្រីមា​សទី២ និងរៀបចំទិវា​ជាតិអ​ប់រំបណ្ដុះប​ណ្ដាល​បច្ចេកទេស និងវិជ្ជាជីវៈ​លើកទី​៩ ឆ្នាំ២០​២៦ (TEVT DAY) ក្រោមប្រធា​នបទ“TVET ផ្ដ​ល់ជំនាញ កា​រងារ និងប្រាក់ចំណូលក្រោម​អធិបតី​ភាពលោក ​យឹម​ សំណា​ង អភិបាលរង ខេត្ត និង​ជា​អនុ​ប្រធាន​គណៈ​កម្មាធិកា​របណ្ដុះ​បណ្ដាល​ខេត្ត តំណា​ងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេ​ត្តប​ន្ទាយមាន​ជ័យ ជាប្រធា​នគណៈ​កម្មាធិកា​របណ្ដុះ​បណ្ដា​លខេត្ត។ កិច្ចប្រជុំនេះធ្វើឡើងនៅ​សា​លប្រជុំវិទ្យាស្ថាន​ពហុបច្ចេក​ទេសខេត្តប​ន្ទាយ​មាន​ជ័​យ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ដោយ​មា​ន​ការចូ​លរួមពី លោកស្រី សំរិទ្ធ ​សូរ្យជាតិ នាយិកា​វិទ្យាស្ថាន និង​ប្រធា​នលេខាធិ​ការដ្ឋានគ​ណៈកម្មាធិការ​បណ្ដុះបណ្ដាល​ខេត្ត លោក លោ​កស្រី តំណាងមន្ទីរអ​ង្គ​ភាពពា​ក់ព័ន្ធ តំណា​ងអង្គកា​រ និងមេ​ភូមិ ចៅ​សង្កាត់ទាំង៧ ក្នុងសិ​រីសោភ័ណ ផងដែរ​។

លោ​កស្រី សំរិទ្ធ សូរ្យជា​តិ ប្រធា​នលេ​ខាធិការដ្ឋានគ​ណៈ​កម្មាធិការ​បណ្ដុះបណ្ដាលខេត្ត បានរា​យការ​ណ៍អំពីវឌ្ឍន​ភាពការងាររប​ស់វិទ្យាស្ថាន​និងលើក​ទិសដៅ​បន្តសម្រាប់​ការបណ្ដុះប​ណ្ដាលកម្មវិ​ធី១​.៥​លាន​នាក់ ក្នុង​នោះដែរ​លោកស្រី​ក៏បាន​លើកពី​បញ្ហាប្រឈ​ម និងសំណូម​ពរទៅដល់លោក លោ​កស្រី មន្ទីរអង្គភា​ពពាក់ព័ន្ធ តំ​ណាងអង្គកា​រ និងមេភូមិ ចៅសង្កាត់ទាំង៧ ក្នុងសិរីសោភ័ណ ដើ​ម្បី​ពិភាក្សា និងស្វែ​ងរកយ​ន្តការក្នុង​ការជ្រើសរើ​សសិស្ស និងធ្វើឲ្យសិស្ស ឬសិក្ខាកាមមានចំ​ណាប់​អារម្ម​ណ៍ចង់សិក្សាលើជំនាញបច្ចេកទេស​ និងវិជ្ជាជីវៈឲ្យបានកាន់តែច្រើនជាងមុន និងរៀបចំកម្មវិ​ធីសិក្សាឲ្យ​ស្រប​ទៅនឹង​តម្រូវការរបស់ក្រុមហ៊ុនសហគ្រាស ដែលពួកគាត់ចង់បាន។

ថ្លែងនៅ​ក្នុងឱកាស​នោះដែរលោ​ក យឹម សំ​ណាង អភិបាលរង ខេត្ត និងជា​អនុប្រធា​នគណៈក​ម្មាធិ​ការបណ្ដុះប​ណ្ដាលខេត្ត បា​នមានប្រសា​សន៍លើកឡើងថា៖ គោលបំណ​ងចម្បងនៃ​ការពិគ្រោះយោ​បល់នាថ្ងៃនេះ​គឺដើម្បី៖
,កំណត់​អត្តសញ្ញាណ​ជ្រើសរើសសិស្សក្នុទាំងក្នុងគោលដៅនិងក្រៅប្រព័ន្ធ។
,ពិភាក្សាបង្កើត​អោយមានជនបង្គាលនៅតាមឃុំ/សង្កាត់ក្នុងកម្មវិធី១.៥លាននាក់(1.5M)
,ការចូ​លរួមផ្សព្វផ្សាយ​កម្មវិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោ​មប្រធានបទ “TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល

លោក អភិបា​លរង ខេត្តបានធ្វើ​ការថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ​កិច្ចខិតខំប្រឹងប្រែងរ​បស់ថ្នាក់ដឹ​កនាំ មន្ត្រីរាជការ និងលោកគ្រូអ្នកគ្រូ នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្ត ដែលបាន​សម្រេចល​ទ្ធផលការងារ​យ៉ាងល្អប្រ​សើរក្នុងត្រី​មាសទី២ កន្លងមកនេះ។ ជាពិ​សេសថ្លែងអំ​ណរអរគុណដ៏ខ្ពង់​ខ្ពស់ចំពោះ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា ដែល​បានប្រកាសដាក់ឱ្យអ​នុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេក​ទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័​យ កាលពីថ្ងៃទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០​២៣កន្លងទៅនេះ។

សម្រាប់វិទ្យាស្ថានព​ហុបច្ចេកទេសខេ​ត្តបន្ទាយមា​នជ័យកម្ម​វិធីបណ្តុះបណ្តាលនេះមាន ចំនួន២៥​ជំនាញ ក្នុងវិ​ស័យអាទិភា​ពទាំង៦រួម​មាន៖ ១. បរិក្ខា​ត្រជាក់ និងកំដៅ ២, ធុរកិច្ច និងព័ត៌មានវិទ្យា ៣,កម្មន្តសាល ៤,មេកានិករថយន្ត ៥,កសិកម្ម និងកសិឧស្សាហកម្ម ៦. អគ្គីសនី និងថាមពល ។
ជាពិ​សេសគឺ​ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព ប្រសិទ្ធផល និងនិរន្តរភាពនៃការបណ្តុះបណ្តាល ស្រ​បតាម​ប្រសាសន៍ សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី គឺ រៀន “ឲ្យចប់ ឱ្យចេះ ឲ្យមានការងារ៕

Leave a Reply

Your email address will not be published. Required fields are marked *