អភិបា​លខេត្តប៉ៃលិន អំ​ពាវនាវឱ្យប្រជា​ពលរដ្ឋ ចូ​លរួមដាំដុះ ​និងថែទាំដើមផ្កាក្ងោក ដើម្បីលើក​កំពស់សោ​ភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត

ប៉ៃលិន៖ មានប្រ​សាសន៍ក្នុង​ឱកា​សអ​ញ្ជើញដឹក​នាំក្រុម​ការងារចុះពិនិត្យមើល ការបន្តដាំដុះ​ដើមផ្កា​ក្ងោក​បន្ថែម​ទៀត នៅអបតាម​ដងផ្លូវនានាក្នុង​ខេត្ត នារសៀល​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោក​ជំទាវបណ្ឌិត បាន ស្រីមុំ អ​ភិបាល នៃគណៈអ​ភិបាលខេត្តប៉ៃលិន បានថ្លែងឱ្យដឹងថា៖ នៅថ្ងៃអនា​គត់ កូនឈើ និងដើ​មផ្ការាប់ពាន់ដើម នឹងត្រូវបានដាំនៅតាមទីសាធារណៈ និងអមសងខាងផ្លូវ​ទូទាំង​ខេត្ត ដូច្នេះសូ​មអំពាវនាវឱ្យមានការ ចូលរួមពីសំណាក់ បងប្អូនប្រជាពលរដ្ឋ និងគ្រ​ប់មជ្ឈដ្ឋានទាំ​ងអស់ រួមគ្នាដុះ និ​ងថែទាំ ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជា គម្របបរិ​ស្ថានបៃតងក្នុងខេត្ត

លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធ សួនច្បារ ឱ្យបានកាន់​តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៍ដូចជាប​ន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទា​ក់ទាញភ្ញៀវ​ជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូល​រួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ជាក់ស្តែងនៅថ្ងៃនេះ លោកជំទាវ បានដឹកនាំ ក្រុមការងារចុះពិនិត្យមើល ការដាំដុះបន្ថែមដើមផ្កាក្ងោករាប់ពាន់ដើម នៅអបតាមដងផ្លូវ​នានាក្នុងខេត្ត ហើយបច្ចុប្បន្នដើមផ្កាក្ងោកមួយចំនួនដែលដាំដុះនាពេលកន្លងមក គឺកំពុងតែបញ្ចេ​ញសម្រស់ និង​សោភ័ណ្ឌភាពជាបណ្តើរៗ និងសង្ឃឹមថានៅឆ្នាំបន្តៗទៀត ដើមផ្កាក្ងោកនេះ កាន់តែបញ្ចេ​ញសម្រស់ ស្រស់ស្អាតពាសពេញទីរួមខេត្ត។

នៅក្នុងឱកាស​នោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះក្រុមកា​រងារ មន្រ្តីជំនាញ និងពុកម៉ែបងប្អូនកូនក្មួយទាំងអស់ ដែលបានចូលរួមចំ​ណែកយ៉ាង​សំ​ខាន់ ជួយថែរក្សាបរិស្ថានល្អ ជាពិសេស ផ្នែកអនាម័យសំរាម បានយ៉ាងល្អស្អាត សាកសមជា​ទីក្រុង​ស្អាតគំរូ ហើយសូមចូលរួមបន្តថែរក្សា វប្បធម៌ដ៍ល្អប្រពៃផូផង់នេះ ជារៀងរហូត ដើម្បីទីក្រុង​ស្អាត បរិស្ថានល្អ សុខភាពមាំមួន៕

Leave a Reply

Your email address will not be published. Required fields are marked *