ឯកឧត្តមអភិស​ន្តិបណ្ឌិត ​ស សុខា ​ចាត់ទុកប្រកា​សអន្តរ​ក្រសួងស្ដី​ពីការផ្ដល់សេ​វារដ្ឋបាល​របស់ក្រុង ស្រុក ​ខណ្ឌ ជាកា​រធានា​ប្រសិទ្ធ​ភាពនិងតម្លា​ភាពក្នុងកា​រផ្តល់សេ​វារដ្ឋបាល​ ជូនប្រ​ជាពលរដ្ឋ

(ភ្នំពេញ)៖ក្នុងឱកា​សអញ្ជើញជាអធិប​តីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខា​សាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុ​វត្តជាផ្លូវ​ការប្រ​កាស​អន្តរក្រសួ​ងស្តីពីការផ្តល់​សេវារដ្ឋ​បាល រប​ស់រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និង​ប្រកាស​អន្តរក្រសួ​ងស្តីពីការបែ​ងចែ​កចំណូល​ពីការផ្តល់​សេវារដ្ឋបាល​របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នាព្រឹ​កថ្ងៃទី១៥ ខែ​កក្កដា ឆ្នាំ២០២៦ នៅទីស្តីការ​ក្រសួងមហា​ផ្ទៃ ឯកឧត្តមអភិសន្តិ​បណ្ឌិត ស សុខា ឧបនា​យ​ករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រ​សួងមហា​ផ្ទៃ បានថ្លែងថា ប្រកាស​អន្តរក្រ​សួងទាំងពីរនេះ ជាលិខិតប​ទដ្ឋានគតិយុត្តដ៏រឹងមាំ ក្នុងការធានាប្រសិទ្ធភាព និងតម្លាភាព​នៃការផ្តល់​សេវារដ្ឋបា​លជូនប្រជាព​លរដ្ឋនៅតាមមូលដ្ឋាន ឱ្យកាន់តែមានភាពច្បាស់លាស់ មានគណនេយ្យភាព និងឆ្លើយត​បចំតម្រូ​វការជា​ក់ស្ដែងរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម​អភិសន្តិបណ្ឌិត បា​នវាយតម្លៃខ្ព​ស់ចំពោះការខិ​តខំប្រឹងប្រែងយ៉ាងសកម្មរបស់ អគ្គនាយ​កដ្ឋានរ​ដ្ឋបាល ក្រសួង​មហាផ្ទៃ សហការ​ជាមួយក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងក្រសួងស្ថាប័ន​ពាក់ព័ន្ធ ក្នុងការរៀបចំប្រកាសអន្តរក្រសួងទាំងពីរនេះ រហូតសម្រេចបានជោគជ័យ និងដា​ក់ឱ្យអនុវត្តជា​ផ្លូវការ ដើម្បីឱ្យរដ្ឋបា​លក្រុង ស្រុក ខណ្ឌ មានបញ្ជីសេវាដែ​លមានលក្ខណៈសមស្រប ក្នុងការផ្តល់​សេវារដ្ឋបាលជូន​ប្រជាពលរដ្ឋ ស្រប​តាមស្ថានភាពសេដ្ឋកិច្ច និងជីវភា​ពរស់នៅជា​ក់ស្តែងនៅក្នុងមូលដ្ឋាន។

បន្ថែមពីនេះ ឯកឧត្តម បានគូសប​ញ្ជាក់ថា យន្តការនេះ មានគោលបំណងសំ​ខាន់ក្នុងកា​រប្រមូលផ្តុំកា​រផ្តល់​សេវារដ្ឋបាល ឱ្យមកស្ថិតនៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងា​យស្រួលដល់​ប្រជាពលរដ្ឋ តា​មរយៈការកា​ត់បន្ថយការិ​យាធិបតេយ្យ និងភាពស្មុគស្មាញនានា ដែលមកដល់​បច្ចុប្បន្ន ក៏បាន​បង្កើតមធ្យោ​បាយផ្ដល់សេវាតាមប​ច្ចេកវិទ្យាឌីជីថលថែមទៀត។ ឯកឧត្តម សង្ក​ត់ធ្ងន់ថា ការផ្តល់សេ​វារដ្ឋបាល​តាមច្រកចេញចូលតែមួយ គឺជារូបភាពជាក់​ស្តែងមួយនៃកា​រអនុវត្តកំ​ណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយផ្ដល់សមត្ថកិច្ចឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការ​ចេញលិ​ខិតបញ្ជាក់ លិខិតអនុញ្ញាត អាជ្ញាបណ្ណ ឬបណ្ណអនុញ្ញាតផ្សេងៗជូនប្រជាពលរដ្ឋ។ ជាពិសេ​ស គឺជាការបដិបត្តិ គោលការណ៍ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយ​ករដ្ឋមន្ត្រី។

បើតាមរបា​យការណ៍របស់ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយ​កដ្ឋានរដ្ឋ​បាលក្រសួង​មហាផ្ទៃ ការរៀបចំប្រកាសអន្តរក្រសួងទាំងពីរនេះ គឺធ្វើឡើង​ក្នុងគោល​បំណងសំខាន់​ៗចំនួន៤ ។ ទី១. ការកំណ​ត់ឱ្យបានច្បាស់លាស់នូវប្រភេទសេវារដ្ឋបាល ដែលស្ថិតនៅ​ក្រោមសមត្ថកិច្ចរប​ស់​រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីផ្តល់មូលដ្ឋានច្បាប់គ្រប់គ្រាន់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការ​អនុវត្ត​ការងារ​ប្រកបដោ​យគុណភាព និងប្រសិទ្ធភាពខ្ពស់។ ទី២. គឺការរៀបចំបញ្ជីប្រភេទ​សេវារដ្ឋបាល និងកំណត់តម្លៃសេវាទាំងអស់ជាតម្លៃអតិបរមា ដែលជាមូល​ដ្ឋានសម្រាប់ក្រុម​ប្រឹក្សាក្រុង ស្រុក ខណ្ឌ ដាក់ចេញនូវដី​កាស្ដីពីការកំណ​ត់តម្លៃសេវាជាក់ស្តែងស​ម្រាប់អនុវត្តក្នុង​ដែនសមត្ថកិច្ចរបស់ខ្លួន ដោយតម្លៃជាក់លាក់នោះ មិនត្រូវលើ​សពីតម្លៃអ​តិបរមាដែលបា​នកំណត់​ឡើយ។ ទី៣. គឺដើម្បីបែងចែក និងគ្រប់គ្រងចំណូល ដែលទទួលបានពីការផ្តល់​សេវារដ្ឋបាល​ឱ្យមានភាពច្បាស់លាស់ ស្រ​បតាមច្បាប់ពាក់ព័ន្ធ និងទី៤. គឺការពង្រឹង និងលើកកម្ពស់ភាពជាម្ចាស់ ព្រមទាំងសមត្ថភាពរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ដោយ​ធានាឱ្យសេវាទាំងអស់មានគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាបន្ន៕

Leave a Reply

Your email address will not be published. Required fields are marked *