ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងអនុរដ្ឋមន្ត្រីការ​បរទេសឥណ្ឌូណេស៊ី ឯកភា​ពរុញ​ឆ្ពោះទៅ​មុខបន្ថែ​មទៀតនូវកិច្ចស​ហប្រតិបត្តិ​ការអនុវត្តច្បាប់​ និងបណ្ដុះប​ណ្ដាល

ភ្នំពេញ៖ជំនួប​រវាងឯកឧត្តមអភិស​ន្តិបណ្ឌិត​ ស សុខា ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ឯកឧត្ដម អារីហ្វ ហាវ៉ា​ស់ អូហ្គូសេ​ណូ អនុរដ្ឋមន្ត្រីក្រ​សួងការ​បរទេសឥណ្ឌូណេស៊ី នៅទីស្ដីកា​រក្រសួង ​នាព្រឹកថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០២​៦នេះ បានផ្ដល់​ឱកាស​ឱ្យភាគី​ទាំងពីរ បានពិភា​ក្សានិង​ផ្លាស់ប្ដូរយោប​ល់គ្នាប្រ​កបដោយ​ភាពវិជ្ជមាន អំពីភា​ពចាំបាច់​នៃការពង្រឹង​កិច្ចសហប្រតិ​បត្តិការអនុវ​ត្តច្បាប់ និ​ងការបណ្ដុះប​ណ្ដាលជំនា​ញបច្ចេកទេ​សក្នុងបរិប​ទថ្មីដល់មន្ត្រីនគរបាលជាតិកម្ពុជា។

ឯកឧត្តម​អនុរដ្ឋមន្ត្រីក្រសួ​ងការបរ​ទេសឥណ្ឌូណេស៊ី បានជម្រាបជូនប្រមុខក្រសួងមហាផ្ទៃកម្ពុជាថា ផ្អែក​លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមក និងស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទ្វេភាគី នៅ​ពា​ក់កណ្ដាលឆ្នាំ២០២៦នេះ ឥណ្ឌូនេស៊ី នឹងរៀបចំការបណ្ដុះបណ្ដាលជំនាញសំខាន់ៗ ៣ ដល់​មន្ត្រីនគរ​បា​លកម្ពុជា ក្នុងនោះរួម​មាន៖ ជំនាញពាក់ព័ន្ធបច្ចេកទេសកោសល្យវិច័យ ជំនាញស៊ើបអ​ង្កេតហិ​រញ្ញវត្ថុ និង​ជំនាញពាក់ព័ន្ធឧក្រិដ្ឋកម្មតា​មប្រព័ន្ធប​ច្ចេកវិទ្យា ដោ​យការបណ្ដុះបណ្ដាល អាច​នឹងធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី និងក៏អាចមានការបញ្ជូនគ្រូឥណ្ឌូណេស៊ី មកបណ្ដុះបណ្ដា​លនៅកម្ពុជា។

ក្នុងក្រប​ខណ្ឌកិច្ចសហ​ប្រតិបត្តិការអ​នុវត្តច្បាប់ ឯកឧត្តមអ​នុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បានមា​នប្រសាសន៍ថ្លែងអំណ​រគុណឯកឧ​ត្តមអភិ​សន្តិបណ្ឌិត ដែ​លបានផ្ដល់ការសម្របសម្រួល ជាអាទិ៍ ការ​ពន្លឿននីតិវិធី​បញ្ជូនជន​ជាតិឥណ្ឌូនេស៊ី រងគ្រោះ​ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការស​ម្របសម្រួលឱ្យមន្ត្រីស្ថានទូត និងសាច់ញាតិបានចូលជួបសួរសុខទុក្ខជនជាតិឥណ្ឌូនេស៊ី ដែលជា​ប់ឃុំនៅតា​មមណ្ឌលអប់​រំកែប្រែ និងពន្ធនាគា​រ និងជាពិសេសការបង្ក្រាបទីតាំង និង​រំដោះ​ប្រជាជន​ឥណ្ឌូណេស៊ី ចេញពី​ទីតាំងប្រព្រឹត្តបទល្មើស។

នាឱកាស​នោះដែរ ​ភាគីទាំង​ពីរ បានឯកភាព រៀបចំធ្វើបច្ចុប្បន្នភា​ពខ្លឹមសារអនុស្ស​រណៈនៃការយោ​គ​យល់ ដើម្បីឈា​នទៅចុះហត្ថ​លេខាសម្រា​ប់អនុវត្តបន្ត ហើយភាគីឥណ្ឌូណេស៊ី បានបង្ហាញ​សុច្ឆន្ទៈ​គាំទ្រ និងលើកទឹកចិត្តខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេស​យុទ្ធនាការបោស​សម្អាតឧក្រិដ្ឋកម្មឆបោកតា​មប្រព័ន្ធបច្ចេកវិទ្យា រួមទាំងការបង្កើតក្របខណ្ឌច្បាប់ដ៏តឹងតែង ដោយថែ​មទាំង​អះអាងទៀតថា ឥណ្ឌូណេស៊ី សូមធ្វើជាសាក្សីបញ្ជាក់ប្រាប់ទៅកាន់សហគមន៍អន្តរជាតិ អំពីកិច្ច​ខិតខំប្រឹងប្រែង និងលទ្ធផលប្រកបដោយភាពជាក់ស្ដែង និងប្រាកដនិយមនេះទៀតផង។

ឈរលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏ល្អ និងដើម្បីឆ្លើយ​តបទៅនឹងស្ថា​នភាពប្រែប្រួ​លឥ​តឈប់ឈ​រនៃបទល្មើសឆ្លងដែនគ្រប់ប្រភេទ រួមទាំងការវិវត្តនៃបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ឯកឧត្ត​មអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងឯកឧត្ត​មអនុរដ្ឋមន្ត្រីក្រ​សួងការបរទេស​ឥណ្ឌូនេ​ស៊ី បានឯកភាពជាគោលការណ៍រៀបចំមន្ត្រីជំនាញមួយក្រុម ឱ្យជួបពិភាក្សា​ដើម្បីបង្កើតយន្ត​កា​រអនុវត្តកា​រងាររួមមួយ ដូចដែលកម្ពុជា បានអនុវត្តជាមួយបណ្ដាប្រទេសជាមិត្តផ្សេងទៀត រួមមានសា​ធារណរដ្ឋកូរ៉េ ជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *