នគរបាលឃាត់ខ្លួនអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌសែនសុខ បណ្តាលឲ្យនាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត រងរបួសបាក់ជើង

(ភ្នំពេញ) លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានរងរបួសបាក់ជើង ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមុខក្លោងទ្វារវត្តសំរោងអណ្តែត ខណ្ឌសែនសុខ។

តាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយអ្នកបើករថយន្ត Lexus330 ដែលអ្នកបើកស្រវឹងបានបត់ឆ្លងផ្លូវ ពេលនោះជនរងគ្រោះដែលបើកឡាន Lexus LX600 បានគេច ហើយជ្រុលឡើងលើលូ ក៏ក្រឡាប់ផ្ញារជើង បណ្តាលឲ្យគាត់ត្រូវរងរបួសជើងយ៉ាងធ្ងន់។

អ្នកបើកឡានបង្ក ត្រូវកម្លាំងនគរបាលឃាត់ខ្លួន និងចាត់វិធានការតាមច្បាប់។ ដោយឡែកលោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ តែដោយសាររបួសធ្ងន់ពេក ពេលនេះលោកត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យក្នុងប្រទេសវៀតណាម៕

Leave a Reply

Your email address will not be published. Required fields are marked *