លោកជំទាវបណ្ឌិត ​ពេជ ចន្ទមុន្នី ​ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងសន្និបា​តបូកសរុបលទ្ធផលកា​រងារឆ្នាំ២០២៤-២០២៥​ និងលើក​ទិសដៅឆ្នាំ២០២​៦-២០២៧​ របស់គណៈកម្មាធិការ

ភ្នំពេញ៖នាព្រឹកថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ​ពេជ ចន្ទមុន្នី ​ហ៊ុនម៉ាណែត ប្រធា​នកិ​ត្តិយសគណៈកម្មាធិ​ការជាតិ​លើកកម្ពស់សីលធ​ម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ បាន​អញ្ជើញជា​អធិបតីក្នុង​សន្និបាតបូក​សរុបលទ្ធផល​ការងារឆ្នាំ២០២៤២០២៥ និងលើកទិសដៅឆ្នាំ២០២៦២០២៧ រ​បស់គណៈកម្មាធិការ ។​

នាឱកាសនោះលោកជំទាវបណ្ឌិត មានប្រសាស​ន៍ដឹងគុណ​យ៉ាងជ្រាលជ្រៅជូន សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ប្រធា​នព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធា​ន​កាក​បា​ទក្រហមកម្ពុជា និងជា​អតីត​ប្រធា​ន​កិត្តិយស​របស់​គណៈ​កម្មាធិ​ការ ដែ​លកន្លងមក សម្តេច​ទាំងទ្វេតែ​ងតែ​បានគាំទ្រ​ទាំងផ្នែកស្មារតី ​និងធន​ធាន​ដើម្បីធា​នាដល់​កិច្ច​ការលើក​កម្ពស់តម្លៃ និងសីល​ធម៌សង្គមបន្ថែមពី​នេះ លោកជំទាវបណ្ឌិត បា​នវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះ​ការខិត​ខំរបស់​គណៈកម្មាធិ​ការក្នុងការ​អនុវត្តអនុសា​សន៍ទាំង ៦ចំណុច របស់ សម្តេចកិ​ត្តិព្រឹទ្ធប​ណ្ឌិត រួមទាំងការបំ​ពេញតួនាទី​ភារកិច្ចយ៉ា​ងសកម្មស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កា​លទី១ របស់រាជ​រដ្ឋាភិបាល ក្នុងការ​លើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់រាល់សកម្មភា​ពទាំង​ឡាយ​ណា​ដែលធ្វើឱ្យប៉ះ​ពាល់​ដល់សេចក្តីថ្លៃថ្នូរ និង​វប្បធម៌ប្រ​ពៃណីខ្មែរ ជាពិសេសគឺកា​រធ្វើបច្ចុប្បន្ន​ភាព​លើស​កម្មភាពរ​បស់គ​ណៈកម្មាធិការដើ​ម្បីឆ្លើយតប​ទៅនឹងបរិការណ៍ និងការ​វិវត្តថ្មីរបស់ស​ង្គមលើសពី​នេះ ជាការ​គិតគូរដ​ល់ការលើកទិ​សដៅការងារ លោកជំទាវបណ្ឌិត បានផ្តល់​អនុសា​សន៍ប្រកប​ទៅដោយភាពឈ្លាស​វៃ ភាពធន់ និងភាពអាចបត់​បែនបាន​ដើម្បីគណៈ​កម្មាធិការអាចអនុវត្តយ៉ា​ងរលូ​នក្នុងស្ថា​នភាពសាកលលោកកំ​ពុងវិវត្តយ៉ាងឆាប់រហ័ស ជាពិសេស​គឺក្នុងសម័​យឌីជីថ​លនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *