អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដ​ល់បងប្អូន​ប្រជាពលរដ្ឋ បន្តនូវការគោ​រពអ​នុវត្តឱ្យបា​នខ្ជាប់ខ្ជួន​ និង​បង្កើនកា​រចូល​រួមថែរក្សា ការពា​រប្រពៃ​ណី ទំនៀមទំ​លាប់ដ៏ល្អផូរផង់

បន្ទាយ​មានជ័យ​ ៖​ ថ្លែងក្នុង​ពិធីបុណ្យពុទ្ធា​ភិសេក សម្ពោធឆ្លងសមិទ្ធផលនានា និងស្រោចស្រពសុ​គន្ធវារី ព្រះគ្រូចៅអធិការវត្តធម្មសា​មគ្គីពង្រ ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ឯក​ឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវ​ដល់ប​ងប្អូនប្រជា​ពល​រដ្ឋបន្តនូវការ​គោរព​អនុវត្តឱ្យបានខ្ជាប់ខ្ជួន ​និងបង្កើនការ​ចូលរួមថែរក្សា ការពារប្រពៃណី ទំនៀ​មទំលាប់ដ៏ល្អផូរផង់ ដែលបានបន្សល់ពីដូនតារៀងមក​ និងរួបរួមសាមគ្គីភាពគ្នាក្នុង ការចូលរួ​មក​សាង និងអភិវឌ្ឍន៍ទីវត្តអារាម ក្នុងវិស័យ ព្រះពុទ្ធសាសនា ឱ្យកា​ន់តែរីកច​ម្រើនថែមទៀត។ពិ​ធី​​នេះ ធ្វើឡើងនៅ​វត្ត​ធម្មសាម​គ្គីពង្រ នាព្រឹកថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ​២០២៦ ដោយមាន​ការនិ​មន្តនិងអ​ញ្ជើញចូលរួ​មពីព្រះឧត្តមសីលញាណ ធុល សុធា ព្រះ​រាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្ត ថ្នាក់ដឹ​កនាំមន្ត្រីសង្ឃ​ ឯកឧត្តម លោ​កជំទាវ ស​មាជិកក្រុមប្រឹក្សាខេត្តអង្គភា​ព​ ស្ថាប័ន​ពាក់ព័ន្ធ​ជុំវិញ​ខេត្តរួមនឹបងប្អូន​ប្រជាពុទ្ធប​រិស័ទចូលរួម​យ៉ាងច្រើនកុះករផងដែរ

នាឱកាសនោះ​ឯកឧត្ដម​ អភិបាល​ខេត្ត​ ជំរុញដ​ល់គ្រប់វត្តអារាមទាំងអស់ បង្កើនការយក​ចិត្តទុកដាក់​លើផ្នែកអ​នាម័យបរិស្ថាន មានភាពបៃតង និងឱ្យវត្តអារាម​នៅតែបន្តដើ​រតួនាទីជាកន្លែ​ងអប់រំសី​លធម៌ ​ចរិយាធ​ម៌ គុណធ​ម៌ សុជីវធម៌ និងជាទីកន្លែងដែលរក្សាទុកនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែល​បុព្វបុរសខ្មែរយើងបាន​កត់ត្រាទុកពីជំ​នាន់មួយទៅជំនាន់មួយ សម្រាប់មនុស្សជំនាន់ក្រោយ ពិសេសទៅទៀត ទីវត្តអារាមជាកន្លែងបណ្តុះនូវធនធានមនុស្ស ដែលពោរពេ​ញដោយចំ​ណេះដឹងទាំ​ងផ្លូវលោក​ ផ្លូវធម៌ និងប្រកបដោយមនសិការជាតិ ព្រមទាំងត្រូវចូ​លរួមឱ្យបាន​ខ្លាំងក្លាក្នុងការ​កាត់​បន្ថយនូវអំ​​ពើអកុសល អបាយមុខផ្សេងៗដូចជា ល្បែងស៊ីសង បញ្ហាគ្រឿងញៀន បញ្ហាគ្រោះ​ថ្នាក់ចរាចរ ​តាមរយៈសា​រអប់រំទូន្មានប្រៀន​ប្រដៅតាមឱវាទព្រះពុទ្ធ ដើម្បីលុបបំបា​ត់នូវអំពើអកុស​លផ្សេងៗ
ក្នុងនោះ​ដែរ​ឯកឧត្ដម​ អ៊ុំ​ រាត្រី​ ក៏បានថ្លែងអំណរគុណដល់ព្រះសង្ឃគ្រប់អង្គ បងប្អូនប្រ​ជាពុទ្ធបរិស័​ទជិតឆ្ងា​យទាំងអស់ ដែលកន្លងមក បានយល់ដឹងយ៉ាងច្បាស់និងចូលរួមការពារថែរក្សាសន្តិភាព តាមរយៈការចូលរួមសកម្មភាពក្នុងការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច បរិស្ថាន និងកា​រអភិ​វឌ្ឍផ្សេងៗជាមួយ​សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន រដ្ឋបាល ឃុំសង្កាត់ រដ្ឋបាលក្រុង រដ្ឋបាលខេត្ត ក៏ដូចជារា​ជរដ្ឋាភិបាលគ្រប់នីតិ​កាលទាំងអស់ ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បច្ចុប្បន្ន ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និងជាថ្នាក់​ដឹកនាំប្រក​បដោយថាមពល ឈ្លាសវៃ មោះមុតច្បាស់លាស់ និងមានការប្តេចជ្ញាចិត្តខ្ពស់ ក្នុងការធានាឱ្យបាន នូវសុខ​សន្តិភាពអធិបតេយ្យភាព បូរណភាពទឹកដី និងការអភិវឌ្ឍប្រកបដោយចីរភាព ជូនជាតិមាតុ​ភូមិដ៏បវរនៃយើង៕

Leave a Reply

Your email address will not be published. Required fields are marked *