អាជ្ញាធរខេត្តកំពង់ចាម សហការជាមួយមន្ទីរកសិកម្ម ចុះពិនិត្យ ការរៀបចំផែនការ​ត្រួតពិនិត្យកា​រនាំចូលទុរេ​នក្លែង​ម៉ាក​សម្គាល់​ភូមិ​សាស្ត្រ និងប្រភព ដែលធ្វើចរាចរ​ណ៍ក្នុងភូមិ​សាស្ត្រស្រុកស្ទឹ​ងត្រង់ (ពិ​សេសក្លែង​ឈ្មោះ​ទុរេន​បែកអន្លូង)

(កំពង់ចាម)៖ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរដ្ឋា​ភិបាលកម្ពុជា លើ​ការពង្រឹង​ប្រសិទ្ធភាព​ ទិន្នផល​ កសិផលក្នុង​ស្រុកឲ្យបា​នប្រសើ​រឡើង ​ក្នុង​នោះ ផ្តោតសំ​ខាន់ទៅ​លើដំណាំ​ទុរេន ដែលកំពុ​ងដល់​រដូវប្រ​មូលផល​ជាបណ្តើរៗ ដោ​យជៀស​វាងដា​ច់ខាតការនាំចូលទុរេន ពីប្រ​ភពខា​ងក្រៅ ដែល​អាច​នាំឱ្យប៉ះ​ពាល់ដល់សុ​ខភាពរប​ស់ប្រជាពលរដ្ឋ។

ជា​ក់ស្តែង នៅព្រឹកថ្ងៃទី២​៥ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ខេត្តកំពង់​ចាម បានចាត់ឯក​ឧត្តម ឡោ ចាន់​លី អភិបាលរ​ងខេត្ត ដឹកនាំមន្ទីរអង្គភាពជំនាញ និងអាជ្ញាធរ​ពាក់ព័ន្ធ ចុះត្រួតពិនិ​ត្យ និងរៀបចំផែនការត្រួតពិនិត្យ​ការនាំចូលទុ​រេនក្លែងម៉ាកសម្គាល់ភូមិសាស្ត្រ និងប្រ​ភព ដែលធ្វើចរាចរណ៍ក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ (ពិសេសក្លែងឈ្មោះទុរេនបែកអន្លូង)

ក្នុងឱ​កាសនោះ ឯកឧត្តម អភិបាលរងខេត្ត បានដាក់ចេញនូវគោលការណ៍ដែលត្រូវអនុវត្ត÷
/- ចុះស្រង់ស្ថិតិម្ចាស់ចំការ ផ្ទៃដីដាំទុរេន និ​ងបរិមា​ណទិន្នផលផ្លែទុរេនតាមចំការនីមួយៗ ។
/- ចុះស្រង់​ស្ថិតិអ្ន​កលក់ផលិតផលផ្លែទុរេន​ទាំងអស់ក្នុងស្រុក ។
/- កំណ​ត់ម្ចាស់ចម្ការ និងអ្នកលក់ផ្លែទុរេន ត្រូវមានវិក័យប័ត្របញ្ជាក់ចំនួន និងប្រភព​ច្បាស់​លាស់។
/- បង្កើត​ក្រុមការងារដើម្បីតា​មដានត្រួតពិនិត្យអ្នកដឹកជញ្ជូនទុ​រេនពីប្រភពខា​ងក្រៅចូល​ក្នុងភូមិ​សាស្ត្រស្រុកស្ទឹ​ងត្រង់ដើម្បីធ្វើកិច្ចសន្យាអប់រំ ដោយបញ្ជាក់ពីប្រភ​ពនៃទុរេននាំចូ​លច្បាស់លាស់​និងបិទ​ស្លាកសម្គាល់ ។
/- ម្ចាស់ចម្ការ និ​ងអ្នកលក់ផ្លែទុរេនត្រូវធ្វើកិច្ចសន្យា ស្ដីពីការបិទស្លាកស​ម្គាល់ប្រភពនៃ​ផ្លែទុរេនរ​បស់ខ្លួនជៀសវាងការក្លែងបន្លំ ។
/- សហគ​មន៍ធុរេនបែកអន្លូង ផ្ដល់កិច្ចសហការក្នុងការរាយការណ៏ ផ្ដល់ព័ត៌មាន​អំពីជនល្មើស​ដែលក្លែង​បន្លំនាំចូល និងចែក​ចាយទុរេនដែលមានប្រភពពីខាងក្រៅ(ដាក់ឈ្មោះទុរេនបែកអន្លូង) នៅក្នុងទឹក​ដីស្រុកស្ទឹងត្រង់ ។
/- ក្រុមការ​ងារចាប់ផ្ដើមអនុវត្តចាប់ពី​ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៦ នេះតទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *