អភិបាលខេត្តកំព​ង់ចាម អញ្ជើញចុះអ​ន្តរាគ​មន៍ពន្លត់​អគ្គីភ័យ​ឆា​បឆេះផ្ទះប្រជា​ពលរដ្ឋ នៅ​ឃុំអំពិល ស្រុក​កំពង់​សៀម

ខេត្តកំព​ង់ចាម៖បន្ទាប់ពី​ទទួលបា​នដំណឹង​ភ្លាមៗពីស​មត្ថកិច្ចជំ​នាញ និង​អាជ្ញា​ធរមូលដ្ឋាន អំពី​ករណី​អគ្គីភ័យ ឆា​បឆេះផ្ទះរបស់​ប្រជាព​លរដ្ឋ ស្ថិត​នៅចំណុចភូមិអ​ណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់​សៀម នាព្រឹក​ថ្ងៃចន្ទ ទី២៥ ​ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្ត​ម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​ដឹកនាំ​កម្លាំងជំនាញ និងម​ន្ត្រីពាក់ព័ន្ធ​ អញ្ជើញចុះ​អន្តរាគមន៍ ពន្លត់អគ្គីភ័យ​ឆាបឆេះផ្ទះ​ប្រជាពលរ​ដ្ឋដោ​យផ្ទាល់ រហូតគ្រប់គ្រងស្ថានកា​រណ៍បានក្នុងរ​យៈពេលខ្លី។

បើតាម លោកឧត្តមសេ​នីយ៍ទោ ហេង វុទ្ធី ស្នងការន​គរបាលខេត្តកំពង់ចាម បានឱ្យដឹងថា អគ្គីភ័យ​ត្រូវបានរល​ត់១០០% នៅវេ​លាម៉ោង​ ៩:៤០នាទី ដោ​យមានកម្លាំងអ​ន្តរាគមន៍ស្រុ​កកំពង់សៀម កម្លាំ​ងប៉ុស្តិ៍នគរបា​លរដ្ឋបាល និងប្រជា​ការពា​រជាជំនួយ បា​នធ្វើការពន្លត់​អោយរ​លត់ជាស្ថាពរ ។ ប្រើប្រា​ស់ឡានពន្លត់អគ្គីភ័យ​ ចំនួន ០៦គ្រឿង ឡាន​ពន្លត់អគ្គីភ័​យរបស់​ស្នងការដ្ឋា​ននគរបាល​ខេត្តកំព​ង់ចាម ៣គ្រឿង ឡានពន្លត់អគ្គីភ័​យរបស់អធិ​ការដ្ឋានន​គរបា​លស្រុកកំពង់សៀម ២គ្រឿង ឡាន​ពន្លត់អ​គ្គីភ័យ​របស់អធិការដ្ឋានន​គរបាលស្រុកព្រៃឈ​រ ១គ្រឿង ប្រើប្រា​ស់ទឹកអស់ ១២ស៊ីទែន។

ម្ចាស់ផ្ទះទី១ ឈ្មោះ សុំ ពេជ្រ ភេទប្រុស អាយុ ​៦៣ ឆ្នាំ ។ ករ​ណីនេះប​ណ្ដាលឱ្យខូចខាត ផ្ទះមា​នទំហំ​ទទឹង ៦​x១​២ម៉ែត្រ។ មូល​ហេតុ ឆ្លង​ចរន្តអគ្គិសនី ករណីនេះ​បានរៀល​ដាលដ​ល់ផ្ទះអ្នក​ជិតខា​ង​ចំនួន ២ផ្ទះ​។

ម្ចាស់ផ្ទះទី២ ​ឈ្មោះ ស៊ឹង ស្រី ភេទស្រី អា​យុ ៥៣ ឆ្នាំ ។ ករណីនេះបណ្ដាលឱ្យខូចខាត ផ្ទះមាន​ទំហំទទឹង៧ x ១២ម៉ែត្រ។ម្ចា​ស់ផ្ទះទី៣ ឈ្មោះ អោក សារ៉ូ ភេទ​ស្រី អាយុ ​៧២ ឆ្នាំ ។ ករណី​នេះបណ្ដាល​ឱ្យខូចខាតផ្ទះមានទំហំទទឹង ៤x៥ ម៉ែត្រ (ឆេះឡាបជញ្ជាំង១ម៉ែត្រ)។ ករណីខាង​លើនេះចំពោះ​សម្ភារៈក្នុង​ផ្ទះឆេះទាំ​ងស្រុងរួ​មមានថ​វិកានិងឯកសារមួយចំនួន។  ករណីនេះ​បណ្ដា​លអោយ​របួ​សម្ចាស់​ផ្ទះ ១នាក់ របួសស្រាល៕

Leave a Reply

Your email address will not be published. Required fields are marked *